Mizuhiki – វប្បធម៌នៃការជូនអំណោយរបស់ជប៉ុនផ្តើមចេញពីការយល់ច្រឡំ

Mizuhiki – វប្បធម៌នៃការជូនអំណោយរបស់ជប៉ុនផ្តើមចេញពីការយល់ច្រឡំ។

នៅប្រទេសជប៉ុន ពេលដែលជូនប្រាក់ឲ្យនរណាម្នាក់ ការដាក់ប្រាក់ក្នុងស្រោមសំបុត្រគឺជាចំណុចមូលដ្ឋាន។

ផ្នែកខាងក្រៅស្រោមសំបុត្រមាន​ខ្សែ​ចម្រុះ​ពណ៌​ចង​ភ្ជាប់គ្នា តើអ្នកទាំងអស់គ្នាធ្លាប់មើលឃើញ ឬដឹងពីចំណុចនេះដែរ​ទេ?

វត្ថុនេះត្រូវបានគេហៅថា Mizuhiki មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ជនបរទេសជាច្រើនក៏ចូលចិត្តវត្ថុទាំង​នេះ​ដែរ។

យ៉ាងណាមិញ ចំណុចនេះប្រៀបដូចជាវប្បធម៌ដែលផ្តើមចេញពីការយល់ច្រឡំ ហើយបានវិវត្តន៍បន្តិចម្តងៗរហូតមក​ដល់​សព្វ​ថ្ងៃ​នេះ។

ត្រូវយល់ច្រឡំថាគឺជាវប្បធម៌ជូនអំណោយនៃប្រទេសចិន

ប្រហែលជានៅសតវត្សទី ១៤ សម័យកាល Muromachi ជប៉ុនបានធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន (នៅពេលនោះ​គឺ​រាជវង្ស​មិង) ។

ការជួញដូរត្រូវបានពង្រីក ហើយពាណិជ្ជកម្មជាមួយ Hoi An នៅប្រទេសវៀតណាមក៏ចាប់ផ្តើមផងដែរ ប៉ុន្តែរឿងនេះ​បាន​កើត​ឡើង​មុន​នោះ​មិន​យូរ​ប៉ុន្មាន​ឡើយ។

នៅ​ពេល​នោះ ហាក់បីដូចជាខ្សែ​ពណ៌​ក្រហម និង​សដែលចងភ្ជាប់នឹងប្រអប់ដាក់របស់របរនាំចូលពីរាជវង្ស​មិង។

ជាមួយនឹងគំនិតយល់ថា៖

“នៅរាជវង្ស​មិង ខ្សែ​ពណ៌​ក្រហម និង​ស​ត្រូវ​បាន​ចង​ភ្ជាប់គ្នាសម្រាប់សម្គាល់អំណោយ” ។

ដូច្នេះដំបូងឡើយ ការចម្លង​តាមគំនិតនេះគ្រាន់តែដើម្បីដើរតាមម៉ូដដែលថ្មីបំផុតនៃរាជវង្សមិញនៅសម័យនោះប៉ុណ្ណោះ។

ទោះជាយ៉ាងណា នៅក្នុងរាជវង្សមិង នេះជាវិធីសាស្រ្តដែលប្រើសម្រាប់បែងចែក “ផលិតផលនាំចេញ” ។

ដូច្នេះហើយ ទើបនិយាយថា Mizuhiki របស់ជប៉ុនផ្តើមចេញពីការយល់ច្រឡំ ហើយបានអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

របៀបជ្រើសរើស Mizuhiki 

គេនិយាយថា នៅពេលដែលជ្រើសរើស Mizuhiki មិនអាចរើសយកពណ៌ រូបរាង និងចំនួនខ្សែខុសនោះទេ។

ដឹងពីចំណុចនេះអាចជួយឲ្យអ្នកទាំងអស់គ្នាមានភាពងាយស្រួលក្នុងការជ្រើសរើសកាដូអនុស្សាវរីយ៍។

ដោយសារតែមានភាពខុសគ្នាទៅតាមតំបន់ ដូច្នេះខ្ញុំនឹងនិយាយពីចំណេះ​ដឹង​ទូទៅ​ដែល​ពេញ​និយម​នៅប្រទេស​ជប៉ុន។

ជាដំបូងគឺនិយាយពីពណ៌របស់ខ្សែ។

ពណ៌ក្រហមជាមួយនឹងស ពណ៌លឿងជាមួយនឹងពណ៌ប្រាក់ ត្រូវបានគេប្រើក្នុងឳកាសអបអរសាទរ។ សូមកុំប្រើ​ពណ៌​ទាំង​នេះ​នៅ​ពេល​ដែល​ចូល​រួម​ពិធីបុណ្យ​សព ប៉ុន្តែ​ត្រូវ​ប្រើ​ពណ៌​ខ្មៅ និង​ស។

បន្ទាប់គឺចំនួនខ្សែ។

ជាមូលដ្ឋានខ្សែត្រូវតែជាលេខសេស ជាទូទៅគឺ ០៥ ខ្សែ។

ចំពោះករណីប្រើក្នុងពិធីមង្គលការគឺ ១០ ខ្សែ។

របៀបចងខ្សែមានច្រើន ខ្ញុំមិនអាចពន្យល់បានទាំងអស់នោះទេ ប៉ុន្តែអ្វីដែលសាមញ្ញបំផុតនោះត្រង់ថា អត្ថន័យផ្លាស់​ប្តូរ​អាស្រ័យ​លើ​ចុង​ខ្សែ​បែរ​មុខ​​ឡើង​​លើ ឬ​​ចុះ​​ក្រោម។

ប្រសិនបើចងដូចជាចងខ្សែស្បែកជើងប៉ាតា នោះចុងខ្សែនឹងនៅខាងក្រោម។

របៀបចងបែបនេះត្រូវបានប្រើក្នុងអត្តន័យ “អ្វីដែលអ្នកចង់ជូនពរមានច្រើននៅពេលអនាគត” ។

ឧទាហរណ៍ដូចជាពិធីបុណ្យទទួលសមាជិកថ្មី ជូនពរថ្ងៃចូលរៀន និងពិធីជូនពរឲ្យអាយុវែង។

ផ្ទុយ​ទៅ​វិញ ប្រសិនបើចុងខ្សែឆ្ពោះឡើងលើមានន័យថា “រឿង​ដែល​មិន​គួរ​ធ្វើ​ឡើង​វិញ​នៅ​ពេល​អនាគត” ។

ដូចជាពិធីបុណ្យសព ប៉ុន្តែក៏អាចប្រើសម្រាប់ជូនពរនៅពេលដែលចេញពីមន្ទីរពេទ្យផងដែរ។

ក្រៅពីនេះ រៀបការគឺជារឿងដែលគួរធ្វើតែម្តងគត់ក្នុងមួយជីវិត ដូច្នេះគួរតែជ្រើសរើសរបៀបចងខ្សែដែលបែរមុខឡើង​លើ។ ទន្ទឹម​នឹង​នេះ ដូច​ដែល​ខ្ញុំ​បាន​និយាយ​មុន​នោះ ចំពោះ​ពិធី​មង្គល​ការ Mizuhiki ត្រូវ​ចង​ចំនួន ១០ ខ្សែ។

របៀបចងខ្សែខុសៗគ្នា

មានរបៀបចងខ្សែខុសៗគ្នាជាច្រើន។

ក្នុងចំណោមនោះមានរបៀបចងក្បាច់ក្បូរដូចជាអណ្តើក ឬ​សត្វ​ក្រៀល។ ដោយសារតែរបៀបចងមានភាពទាក់​ទាញ អ្នក​អាច​នឹង​ជ្រើស​យក​ដោយ​មិន​ចាំ​បាច់​គិត ប៉ុន្តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច។ ជាទូទៅ​គេ​តែង​តែ​គិត​ថា ស្រោម​សំបុត្រ​ដែល​មាន​​ក្បូរក្បាច់ច្រើន​តែ​មានប្រាក់ច្រើន។ ប្រសិនបើស្រោមសំបុត្រមើលទៅឆើតឆាយ ប៉ុន្តែនៅខាង​ក្នុង​បែរ​ជា​មាន​ប្រាក់​មិន​ច្រើន អ្នកទទួលនឹងខកចិត្តបន្តិច ហើយនិយាយថា “ហ៎?”

ដូច្នេះប្រសិនបើអ្នកជ្រើសរើសស្រោមសំបុត្រ Mizuhiki ដែលមានក្បូរក្បាច់ច្រើន សូមដាក់ប្រាក់ឲ្យសមនឹងរូបរាងខាង​ក្រៅ​របស់​ស្រោម​សំបុត្រ។

គ្រឿងតុបតែងខ្លួនដូចជាកន្លាស់អាវដែលធ្វើពី Mizuhiki ក៏ពេញនិយមណាស់ដែរ ដូច្នេះផលិតផលទាំងនេះអាចជា​វត្ថុ​អនុស្សាវរីយ៍​ដ៏​ល្អ​ផង​ដែរ។

Mizuhiki គឺជាវប្បធម៌ដែលផ្តើមចេញពីការយល់ច្រឡំ ហើយបានអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែតាមរយៈការប្រើ Mizuhiki ដើម្បីបង្ហាញពីទឹកចិត្តរបស់ខ្លួនទៅកាន់អ្នកទទួល ខ្ញុំគិតថា Mizuhiki លែងជាការ​​យល់​​ច្រឡំ​​ទៀត​​ហើយ ប៉ុន្តែ​​បាន​​ក្លាយ​​ជា​​លក្ខណៈ​​វប្បធម៌​​ពិត​​ប្រាកដ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: