រដូវផ្ការីកដែលស្អាតបំផុត
តើអ្នកធ្លាប់ចំណាយពេលរាប់ម៉ោងគ្រាន់តែដើម្បីមើលអាល់ប៊ុមរូបថត រកមើលក្នុងទូរស័ព្ទ កំណត់ហេតុផ្ទាល់ខ្លួន ដើម្បីមើលរូបភាពរបស់ខ្លួន មើលម្តងហើយម្តងទៀត ហើយគិតក្នុងចិត្តថា រូបថតរបស់ខ្លួនពិតជាស្អាតណាស់។ បច្ចុប្បន្ននេះ កាលពីប៉ុន្មានឆ្នាំមុន ឬជាយូរមកហើយ។
ជាការពិតណាស់ ក្នុងទូរស័ព្ទតែងតែមានរូបថតមួយចំនួនដែលយើងមិនដាច់ចិត្តលុបចោល។ រូបថតកាលពីក្មេង រូបថតជាមួយមនុស្សជាទីស្រលាញ់ ថ្ងៃសំខាន់ ឬរូបថតជួបជុំគ្រួសារជាដើម។ ហើយនៅពេលខ្លះតែងតែយកមកមើលឡើងវិញ មិនត្រឹមតែមើលរូបថតខ្លួនឯងកាលពីមុន ថែមទាំងរំលឹកដល់អនុស្សាវរីយ៍ផងដែរ។
អានដល់ចំណុចនេះ អ្នកខ្លះប្រហែលជាកំពុងញញឹម ហើយគិតថា ដូចជាកំពុងនិយាយពីអ្នក។ ប៉ុន្តែមិនមែននោះទេ… សកម្មភាពដូចគ្នា មិនមែនមានន័យថា យើងដូចគ្នានោះទេ។ អង្គុយមើលរូបថតដូចគ្នា ប៉ុន្តែអ្នកខ្លះមើលបណ្តើរញញឹមបណ្តើរ អ្នកខ្លះវិញមើលផងយំផង។
ខ្ញុំធ្លាប់ឃើញមនុស្សមួយចំនួនមិនមានភាពរីករាយក្នុងជីវិតឡើយ ព្រោះតែមិនអាចបំភ្លេចរឿងកាលពីអតីតកាល តែងតែចងចាំរឿងកាលពីមុន ប៉ុន្តែបែរជាមិនរស់នៅក្នុងជីវិតបច្ចុប្បន្ន។
ចំណុចនេះហើយទើបខ្ញុំនិយាយថាយើងមិនដូចគ្នានោះទេ។
នៅពេលដែលមើលរូបថតរបស់ខ្លួនឡើងវិញ ក្រៅពីរំលឹកអនុស្សាវរីយ៍ ខ្ញុំថែមទាំងអាចពិនិត្យមើលរូបរាង ព្រោះរូបភាពអាចបង្ហាញឲ្យយើងឃើញច្បាស់បំផុត។ ដូចជាទម្រង់មុខ ទម្ងន់ អាកប្បកិរិយា សម្លៀកបំពាក់ ការផាត់មុខជាដើម។ ប្រៀបធៀបជាមួយបច្ចុប្បន្ន ហើយកែលម្អមួយជំហានម្តងៗ ធ្វើយ៉ាងណាឲ្យកាន់តែសមស្រប ស្វែងរកចំណុចដែលល្អឥតខ្ចោះសម្រាប់ខ្លួនឯង។
ប៉ុន្តែសម្រាប់មនុស្សជាច្រើន អ្វីដែលនៅក្នុងរូបភាពគឺជាគ្រប់យ៉ាងក្នុងជីវិតរបស់ពួកគេ ដោយគំនិតគិតថា៖
“រូបថតរបស់ខ្លួនកាលនោះគឺស្អាតជាង បុរសក្នុងរូបថតនោះជាមនុស្សដែលស្រលាញ់ខ្ញុំជាងគេ អំឡុងនោះគឺល្អឥតខ្ចោះបំផុត។ យុវវ័យបានកន្លងផុតទៅ ភាពស្រស់ស្អាតនៅពេលនោះមិនអាចត្រឡប់មកវិញឡើយ មិនអាចរកឃើញអ្វីដែលល្អជាងនេះនោះទេ…” ។
ពួកគេប្រកាន់យកការឈ្លក់វង្វេងនឹងអតីតកាល ដោយបំភ្លេចនូវជីវិតបច្ចុប្បន្ន ព្រោះតែដូច្នេះហើយទើបអនាគតស្រពេចស្រពិល។ ដោយគ្រាន់តែគិតថា រដូវផ្កានៅឆ្នាំនោះស្អាតបំផុត ហើយមើលរំលងរដូវផ្ការីកជាបន្តបន្ទាប់។
បើនិយាយពីសម្រស់ ជាការពិតណាស់ ពេលវេលាកន្លងផុតទៅយើងពិបាកនឹងថែរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ។ មនុស្សកើតមក ហើយធំដឹងក្តី បន្ទាប់មកចាស់ទៅ ទាំងនោះគឺជាច្បាប់ធម្មជាតិ ជាវដ្តជីវិតដែលមិនអាចផ្លាស់ប្តូរបានឡើយ។ ប៉ុន្តែចំណុចនេះមិនមានន័យថា យើងស្អាតត្រឹមអាយុ ២០ ឆ្នាំប៉ុណ្ណោះទេ ហើយនៅពេលដែលអាយុកាន់តែច្រើនទៅ យើងលែងស្អាតនោះទេ។ ភាពស្រស់ស្អាតរបស់មនុស្សស្រីមិនស្ថិតនៅលើរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែបញ្ចេញមកពីខាងក្នុង សម្រស់បញ្ញា និងទំនុកចិត្តលើខ្លួនឯង ដែលយើងហៅថានិស្ស័យ។ បង្ហាញតាមរយៈការបោះជំហាន ពាក្យសម្ដី ឬសកម្មភាព។
ស្អាតនរណាក៏អាចធ្វើបាននោះដែរ ប៉ុន្តែនិស្ស័យមិនមែនគ្រប់គ្នាសុទ្ធតែមាននោះទេ។ នៅពេលខ្លះមនុស្សខ្វល់តែពីខាងក្រៅ ហើយបំភ្លេចចំណុចដែលសំខាន់នៅខាងក្នុង។ ដូច្នេះពេលវេលាកន្លងផុតទៅ មិនអាចរក្សាសម្រស់ឲ្យក្មេងជាងវ័យឡើយ អ្វីដែលបានមកវិញត្រឹមទម្រង់មុខចាស់ និងអារម្មណ៍សោកស្តាយ។
គេនិយាយថា មិនអាចកំណត់អាយុដែលស្អាតបំផុតនោះទេ ប៉ុន្តែបើអារម្មណ៍ល្អ អាយុប៉ុន្មានក៏ស្អាតដែរ។ គ្រប់យ៉ាងអាស្រ័យលើអារម្មណ៍ និងការពេញចិត្តរបស់អ្នកផ្ទាល់ ទន្ទឹមនឹងនោះគឺជាការហ្វឹកហាត់ និងកែលម្អខ្លួនឯង។ នោះជាមូលហេតុដែលមនុស្សមួយចំនួនមើលទៅកាន់តែ “ស្រស់ស្អាត” រូបរាងផ្លាស់ប្តូរដោយមិនចាំបាច់វះកាត់កែសម្ផស្ស។
បើនិយាយពីអតីតកាល មិនថាអតីតកាលរបស់យើងល្អ ឬលំបាកយ៉ាងណានោះទេ គ្រប់យ៉ាងគ្រាន់តែជាអតីតកាលប៉ុណ្ណោះ។ ក្នុងជីវិតមនុស្ស មិនមានភាពរីករាយរហូតនោះទេ ហើយក៏មិនមានការឈឺចាប់ជារៀងរហូតដែរ។
ដូច្នេះហើយ សូមកុំប្រកាន់យកគំនិតរដូវផ្ការីកដែលស្រស់ស្អាតបំផុត ហើយរំលងរឿងល្អៗផ្សេងទៀត។ ប្រហែលជានៅពេលនោះ យើងពិតជាបានឃើញរដូវផ្កាដ៏ស្រស់ស្អាតបំផុត ប៉ុន្តែមិនមែនមានន័យថា ក្រោយមកមិនមានរដូវផ្កាដែលស្អាតនោះទេ។ យុវវ័យប្រៀបដូចជារដូវផ្ការីក រក្សាវាទុកក្នុងចិត្តប្រៀបដូចជាការចងចាំ ជាជាងប្រែក្លាយវាទៅជាគំនិតប្រកាន់។
សូមរក្សាភាពស្រស់ស្អាត និងមានទំនុកចិត្តគ្រប់ដំណាក់កាលក្នុងជីវិតរបស់អ្នក។ ថែរក្សាសុខភាពខ្លួនឯង ចំណេះដឹងដែលចាំបាច់ត្រូវមាន និងទំនុកចិត្តគ្រប់ពេលវេលា។
ធ្វើសក់ឲ្យបានរៀបរយ ស្លៀកសម្លៀកបំពាក់ស្អាត ពាក់ស្បែកជើងដែលសមនឹងខ្លួន បាញ់ទឹកអប់ និងលាបក្រែមដែលសមនឹងទម្រង់មុខរបស់អ្នក។ បោះជំហានប្រកបដោយទំនុកចិត្ត និងស្នាមញញឹមស្រស់។ ទៅកាន់កន្លែងដែលខ្លួនមិនធ្លាប់ទៅ មិនថាជិត ឬឆ្ងាយ បើកដែនកំណត់ថ្មីសម្រាប់ខ្លួន ធ្វើរឿងដែលខ្លួនធ្លាប់មើលរំលងពីមុន ដូច្នេះយើងមិនចាំបាច់សោកស្តាយទៀតឡើយ។ កុំភ្លេចដាក់តាមខ្លួនក្រែមលាបមាត់ដែលខ្លួនចូលចិត្ត ដូច្នេះអ្នកអាចប្រើបានគ្រប់ពេល ទៅកាន់កន្លែង ហើយដល់ពេលដែលត្រូវធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយឡើងវិញ។
“ភាពស្រស់ស្អាតរបស់មនុស្សស្រី មិនមែនត្រឹមតែរូបរាងខាងក្រៅរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែមានទាំងភាពជឿជាក់របស់នាងផងដែរ” ។ មិនមែនគ្រាន់តែជាការនិយាយប៉ុណ្ណោះទេ ប៉ុន្តែជាគំនិតដែលខ្ញុំបានដកស្រង់ចេញពីបទពិសោធន៍ជាក់ស្តែងរបស់ខ្លួន។ ហើយអំឡុងពេលនោះ s.h.a តែងតែជាដៃគូរបស់ខ្ញុំ ដោយជួយឲ្យខ្ញុំស្រស់ស្អាត និងមានទំនុកចិត្តកាន់តែច្រើន ដូច្នេះខ្ញុំមានឳកាសចែករំលែកបទពិសោធន៍របស់ខ្លួន ដើម្បីជួយលើកទឹកចិត្តដល់មនុស្សស្រីជាច្រើនផ្សេងទៀត កាន់តែមានទំនុកចិត្ត និងទទួលបានជោគជ័យក្នុងជីវិត។
មនុស្សម្នាក់ស្អាត ប៉ុន្តែគ្មានចំណេះដឹង មិនទទួលបានការវាយតម្លៃល្អនោះទេ។
មនុស្សម្នាក់ដែលមានទេពកោសល្យ ប៉ុន្តែរូបរាងខាងក្រៅមិនសមរម្យអាចនឹងបាត់បង់ឳកាសជាច្រើន។
យ៉ាងណាមិញ ការបង្កើនចំណេះដឹង និងថែរក្សាសម្រស់របស់ខ្លួនចាប់ពីពេលនេះមិនយឺតពេលនោះទេ។
ប្រសិនបើអ្នកនៅតែមិនដឹងថាត្រូវធ្វើយ៉ាងណា សូមអនុញ្ញាតឲ្យ s.h.a ក្លាយទៅជាដៃគូរបស់អ្នក។
ជួយឲ្យអ្នកមានភាពជឿជាក់ចំពោះរូបរាងរបស់ខ្លួនឡើងវិញ។
Zalo: 0984.202.812
Facebook: SHA Cosmetics
Gmail: [email protected]