ហេតុការណ៍ Streamer ស្រីត្រូវចាក់សម្លាប់ តើនរណាជាអ្នកខុស?
ហេតុការណ៍ Streamer ស្រីត្រូវចាក់សម្លាប់ តើនរណាជាអ្នកខុស?
កាលពីថ្ងៃទី ១៣ ខែមីនា នៅទីក្រុងតូក្យូមាននារីម្នាក់ឈ្មោះថា Mogami Ai បានទទួលមរណភាពដោយសារត្រូវចាក់ដោយកាំបិត ខណៈពេលដែលកំពុងផ្សាយផ្ទាល់នៅលើបណ្តាញសង្គម។
ដោយសារតែបានកើតឡើងក្នុងអំឡុងពេលផ្សាយផ្ទាល់ ដូច្នេះហើយ ទើបហេតុការណ៍ទាំងមូលត្រូវបានផ្សាយជាសាធារណៈ។
ក្នុងចិត្តរបស់ខ្ញុំពិតជាច្របូកច្របល់ណាស់ នៅពេលដែលគិតពីមូលហេតុដែលនារីម្នាក់នេះត្រូវចាក់សម្លាប់ ហើយឆ្ងល់ថាតើនរណាជាអ្នកខុសក្នុងរឿងនេះ។
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងនេះ?
ប្រាក់ដែលខ្ចីមិនបានសងវិញ
Mogami Ai គឺជានារីម្នាក់ដែលបានទទួលមរណភាពដោយសារករណីចាក់សម្លាប់ នាងជា Single Mom ម្នាក់តាំងពីអាយុ ១៨ ឆ្នាំ។
នាងរកប្រាក់តាមរយៈការផ្សាយបន្តផ្ទាល់នៅលើបណ្តាញសង្គម។
Takano គឺជាជនសង្ស័យដែលបានសម្លាប់ Mogami Ai ហើយក៏ជាអ្នកដែលមានស្នេហាចំពោះនាងផងដែរ។
Mogami Ai សុំខ្ចីប្រាក់ពី Takano ជាមួយនឹងចំនួនទឹកប្រាក់រាប់ម៉ឺនយ៉េនក្នុងម្តង។ ដោយចំនួនទឹកប្រាក់សរុបគឺ ២,៥៤ លានយ៉េន។
នៅពេលដែល Mogami Ai ជួបការលំបាក Sato តែងតែជួយដល់នាង ទាំងដែលខ្លួនគាត់ផ្ទាល់ក៏កំពុងស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ។
ជនសង្ស័យ Takano មិនមានសុភមង្គលក្នុងជីវិតនោះទេ ហើយហាក់បីដូចជាមានការលំបាកជាច្រើន ទោះបីជាយ៉ាងនេះក្តី គាត់នៅតែបន្តចំណាយប្រាក់ដោយសង្ឃឹមថាអាចជួយដល់ Mogami Ai ។
ហើយប្រហែលជាលោកត្រូវខ្ចីប្រាក់គេ និងធ្លាក់ក្នុងស្ថានភាពជំពាក់បំណុលដើម្បីយកប្រាក់ទៅឲ្យ Mogami Ai ។
ប៉ុន្តែចំនួនទឹកប្រាក់ដែល Mogami Ai សងគាត់ត្រឹម ៣០.០០០ យ៉េនប៉ុណ្ណោះ។
Mogami Ai ចាប់ផ្តើមរស់នៅបែបហ៊ឺហា
នាងបានយកកូនរបស់ខ្លួនទៅផ្ញើ ហើយចាប់ផ្តើមជីវិតថ្មីជាមួយនឹងមិត្តប្រុសថ្មី។
ដោយអួតពីជីវភាពនៅក្នុងអគារល្វែងលំដាប់ខ្ពស់ ដំណើរកម្សាន្តទៅលេងនៅក្រៅប្រទេស និងទទួលទានអាហារដ៏ប្រណិតជាមួយមិត្តប្រុសតាមរយៈការផ្សាយនៅលើបណ្តាញសង្គម។
ទាំងដែលមិនព្រមសងប្រាក់ទៅឲ្យ Takano ទាល់តែសោះ។
អ្នកទាំងអស់គ្នាសាកស្រមៃគិតមើលថា Takano នឹងគិតយ៉ាងណានៅពេលដែលគាត់មើលឃើញការផ្សាយផ្ទាល់ទាំងនេះ។
“កន្លងមកខ្លួនត្រូវគេបោក” ឬ “មិនអាចអត់ទោសបានទេ” ជាគំនិតដែលលេចឡើងក្នុងខួលក្បាលរបស់គាត់ ខ្ញុំគិតដូច្នេះ។
ហេតុការណ៍នេះបានធ្វើឲ្យមានមតិយោបល់ផ្ទុយគ្នាជាច្រើននៅលើបណ្ដាញសង្គម។
សម្លាប់មនុស្សគឺជាទង្វើដែលខុសឆ្គង ប៉ុន្តែនាងបែរជាកំពុងធ្វើរឿងជាច្រើនដែលធ្វើឲ្យមនុស្សម្នាក់នោះចង់សម្លាប់នាង។
ចំណុចនេះមិនមែនជាលេសសម្រាប់ការពារសកម្មភាពសម្លាប់មនុស្សនោះទេ ប៉ុន្តែនោះជាមូលហេតុយ៉ាងច្បាស់ដែលធ្វើឲ្យយើងដឹងថា ហេតុអ្វីបានជានាងត្រូវគេសម្លាប់។
ជាការពិតណាស់ ការសម្លាប់មនុស្សគឺខុសទាំងស្រុង។ យ៉ាងណាមិញ ខ្ញុំគិតថា ទង្វើបោកបញ្ឆោតអ្នកដ៏ទៃដើម្បីយកប្រាក់របស់គេ និងមិនព្រមសងប្រាក់គេវិញ រស់នៅបែបហ៊ឺហា ហើយថែមទាំងបង្ហាញនៅលើបណ្តាញសង្គមក៏មិនធម្មតានោះដែរ។
ការដែលធ្វើបែបនេះដូចជាកំពុងចំអកដល់ Takano ដោយគិតថា គាត់មិនហ៊ានសម្លាប់ខ្លួន។
ខ្ញុំគិតថា នាងពិតជាបានមើលស្រាលមនុស្សដែលត្រូវបង្ខំឲ្យដើរផ្លូវទាល់។
ចំពោះករណីនេះ ពិតជាពិបាកបែងចែកខុសត្រូវណាស់ តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ?
Abe Kengo