រវាងជប៉ុន និង​កម្ពុជា តើ​កន្លែង​ណា​មាន​​តម្លៃ​​លក់​ថោក​​ជាង?

រវាងជប៉ុន និងកម្ពុជា តើកន្លែងណាមាន​តម្លៃ​លក់ថោក​ជាង?

នៅប្រទេសកម្ពុជាចំនួន​ភោជនីយ​ដ្ឋាន​ជប៉ុន​កាន់​តែ​ច្រើន​ឡើង ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាចភ្លក់មុខម្ហូបជប៉ុនបាន​​​យ៉ាង​ច្រើន​​មុខ​​ផង​​ដែរ។

ថ្ងៃនេះយើងនឹងប្រៀបធៀបតម្លៃលក់រវាងប្រទេសទាំងពីរថាតើកន្លែងណាមានតម្លៃថោកជាង។

Ippudo (Ramen)

Ippudo ល្បីឈ្មោះដោយសារមុខម្ហូប Ramen ឆ្អឹងជ្រូក។

ជាការពិតណាស់ Ramen ទាំងនេះមិនត្រឹមតែល្បីនៅកម្ពុជាប៉ុណ្ណោះទេ ហើយក៏មានលក់នៅជប៉ុនផងដែរ។ បើនិយាយ​ពី​មុខ​ម្ហូប កម្ពុជា​ជា​ប្រទេស​ដែល​មាន​មុខ​ម្ហូប​សម្បូរ​បែប។

យ៉ាងណាមិញ ខ្ញុំនឹងលើកយក Ramen ​ជា​ឧទាហរណ៍។

នៅកម្ពុជាមី Ramen មានតម្លៃប្រហែល ២៦.០០០ រៀល ខណៈដែលនៅជប៉ុនមានតម្លៃ ៨៥០ យ៉េន ដែលស្មើនឹង ២២.៩០០ រៀល។

ដូច្នេះមី Ramen នៅជប៉ុនមានតម្លៃថោកជាង។

Sukiya (Gyudon)

មុខម្ហូបជប៉ុននៅកម្ពុជាមានលក្ខណៈសម្បូរបែប ក្នុងនោះមុខម្ហូប Gyudon ត្រូវបានចាត់ទុកជាមុខម្ហូបដែលសំខាន់។

Gyudon ចានធម្មតាមានតម្លៃប្រហែល ១៨.០០០ រៀល ខណៈដែលនៅជប៉ុនមានតម្លៃ ៤៥០ យ៉េន ដែលស្មើនឹង ១២១០០ រៀល។

Uniqlo (ហាងលក់សម្លៀកបំពាក់)

អាច​និយាយ​បាន​ថា Uniqlo គឺជាម៉ាកសម្លៀកបំពាក់ដែលមានប្រជាប្រិយភាព។

បច្ចប្បន្ននៅកម្ពុជាមិនទាន់មានហាងលក់សម្លៀកបំពាក់ Uniqlo នោះទេ ដូច្នេះ​ខ្ញុំ​សូម​លើក​យក​ឧទាហរណ៍​នៅប្រទេស​ជិត​ខាង​គឺ​វៀត​ណាម។ 

ប្រភេទអាវយឺតតែមួយនៅវៀតណាមមានតម្លៃប្រហែល ៦០.០០០ រៀល ប៉ុន្តែនៅជប៉ុនមានតម្លៃត្រឹម ១.៥០០ យ៉េនប៉ុណ្ណោះ ដែល​ប្រហែល​នឹង ៤០.០០០ រៀល មាន​ន័យ​ថា​ថោក​ជាង​វៀត​ណាម។

ក្រុមហ៊ុន Uniqlo មានបំណងកែតម្រូវតម្លៃនៅជប៉ុន ជាមួយនឹងគោលបំណងសម្រេចបានតម្លៃស្តង់ដារពិភព​លោក ប៉ុន្តែ​មិន​បាន​ជោគ​ជ័យ។

ប្រហែលជានៅជប៉ុនជាកន្លែងដែលអ្នកទាំងអស់គ្នាអាចរកទិញសម្លៀកបំពាក់ Uniqlo ដែលមានតម្លៃថោកជាង​គេ។

នំបុ័ង

នំបុ័ងគឺជាមុខម្ហូបដែលយើងងាយនឹងរកទិញនៅប្រទេសកម្ពុជា។

អ្នកទាំងអស់គ្នាប្រាកដជា​ដឹងតម្លៃនំបុ័ងនៅក្នុងប្រទេសរបស់ខ្លួនរួចមកហើយ ដូច្នេះ​ខ្ញុំ​មិន​និយាយ​ពី​ចំណុចនេះ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា នៅជប៉ុនកន្លែងដែលលក់នំបុ័ង​មាន​តម្លៃ​ថោក​បំផុត​គឺ ៥០០ យ៉េន​ក្នុង​មួយ​ដើម ដែល​ស្មើ​នឹង ១៣.៤០០ រៀល។

ហើយក្នុងចំណោមហាងនំប៉័ងដែលខ្ញុំបានឃើញនៅជប៉ុនរហូតមកដល់ពេលនេះ កន្លែងខ្លះមានតម្លៃដល់ទៅ ៣០.០០០ រៀល។

ដូច្នេះយើងឃើញថា តម្លៃនំបុ័ងរវាងប្រទេសទាំងពីរមានភាពខុសគ្នាខ្លាំងណាស់។

ម្យ៉ាងវិញទៀត ខ្ញុំតែងតែទៅហាង KFC នៅពេលដែលមានឳកាសត្រឡប់ទៅជប៉ុនវិញ។

មាន់បំពងរសជាតិដើមនៅទីនេះមានរសជាតិខុសគ្នាទាំងស្រុង។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ប្រសិនបើយើងមិនត្រឹមតែប្រៀបធៀបតម្លៃមុខម្ហូប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​សាក​ល្បងប្រៀប​​ធៀប​​រស​ជាតិ​មុខ​ម្ហូប​ផង​ដែរ។

ប្រសិនបើអ្នកធ្លាប់ទៅលេងប្រទេសជប៉ុន តើតម្លៃផលិតផលអ្វីខ្លះដែលធ្វើឲ្យអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើល? សូម​កុំ​ភ្លេច​ចែក​រំលែក​ប្រាប់ JAPO តាមរយៈ Comment ខាង​ក្រោម។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: