ជូនចំពោះក្រុមហ៊ុនដែលមកពី​សាជីវកម្ម​ជប៉ុន តើ​​អ្នក​ទាំង​អស់​បាន​ត្រៀម​ខ្លួន​​សម្រាប់​ការផ្លាស់ប្តូរកន្លែងធ្វើការ?

ជូនចំពោះក្រុមហ៊ុនដែលមកពីសាជីវកម្មជប៉ុន តើ​អ្នកទាំងអស់បានត្រៀមខ្លួនសម្រាប់ការ​ផ្លាស់​ប្តូរ​កន្លែង​ធ្វើ​ការ?

ភាគច្រើនអំឡុងពេលត្រួតពិនិត្យគណនេយ្យសម្រាប់អាជីវកម្មជប៉ុនគឺនៅចុងខែមីនា។

យើងសង្ឃឹមថា អាជីវកម្មរបស់អ្នកទាំងអស់គ្នានឹងទទួលបានជោគជ័យក្នុងរយៈពេលកន្លងមក។

ដូច្នេះហើយ ចាប់ពីខែមេសាតទៅ យើងនឹងចាប់ផ្តើមឆ្នាំសារពើពន្ធថ្មី ហើយនេះក៏ជា​ពេល​ដែល​មាន​ការ​ផ្លាស់​ប្តូរបុគ្គលិក​ច្រើនផងដែរ។ អាចនិយាយ​បាន​ថា អំឡុងពេលនេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់មនុស្សជាច្រើន ឧទាហរណ៍​ដូច​ជា​អ្នកនឹងទៅធ្វើការនៅបរទេស ត្រឡប់ទៅជប៉ុនវិញ ឬត្រូវបានផ្ទេរ​ទៅ​ប្រទេស​ណា​មួយ រយៈ​ពេលនេះ​បាន​ជិត​មក​ដល់។

បុគ្គលដែលត្រូវប្តូរកន្លែងធ្វើការប្រាកដជាមមាញឹក ថែមទាំងត្រូវរៀបចំផ្ទេរបន្តការងារ និងបែងចែកឯកសារដែល​នៅ​សល់។

គ្រាន់តែគិតក៏យល់ថាហត់ដែរ មែនទេអ្នកទាំងអស់គ្នា?

អំឡុងពេលបែបនេះ សូមអនុញ្ញាត្តឲ្យអង្គភាពដឹកជញ្ជូន SG SAGAWA យើងខ្ញុំជួយដោះស្រាយកាលវិភាគដ៏មមា​ញឹក​របស់​លោក​អ្នក។

យើងខ្ញុំទទួលខុសត្រូវទាំងស្រុងការដឹកជញ្ជូនឥវ៉ាន់ពីផ្ទះរបស់អ្នកទៅកាន់ទីតាំងប្រទេសដែលបានកំណត់។

ក្រៅពីដឹកជញ្ជូនឥវ៉ាន់របស់លោកអ្នក យើងខ្ញុំប្រើប្រាស់បណ្តាញដឹកជញ្ជូនសកលរបស់ខ្លួន ដែលដំណើរការប្រមាណ ៣០ កន្លែង​នៅ​អាស៊ី អឺរ៉ុប អាមេរិក និង​អាហ្រ្វិក ដើម្បីធានាថាទំនិញរបស់លោកអ្នកត្រូវបានដឹកជញ្ជូនទៅដល់ដៃដោយ​សុវត្ថិភាព។

ម្យ៉ាងវិញទៀត អ្នកទាំងអស់គ្នាអាចទុកចិត្តបាន ប្រសិនបើអ្នកបារម្ភថា កាលវិភាគរបស់ខ្លួនមមាញឹកខ្លាំងដែលអាចធ្វើឲ្យការវេចខ្ចប់ និង​ដឹក​ជញ្ជូន​ឥវ៉ាន់​យឺត​យ៉ាវ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់របស់បុគ្គលិក​ដែលទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅជប៉ុន យើងនឹងជួយឲ្យការដឹកជញ្ជូនរបស់លោកអ្នកកាត់​បន្ថយ​បញ្ហា។

របស់របរដែលត្រូវបានបញ្ជូនទៅកន្លែងនៅថ្មី នឹងត្រូវបានរៀបចំ ហើយដាក់នៅកន្លែងដូចដើម ដូច្នេះលោកអ្នកអាច​ផ្តោត​អារម្មណ៍​លើ​ការ​ចាត់​ចែង​ការ​ងារ ហើយ​សម្រប​ខ្លួន​នៅ​កន្លែង​ថ្មី។

ទៅកាន់កន្លែងថ្មីតាមរយៈការរៀបចំ

ប្រហែលជាអ្នកទាំងគ្នានឹងមានអារម្មណ៍រំភើបផង ភ័យផងនៅពេលដែលចាប់ផ្តើមការងារនៅកន្លែងថ្មី។ ហើយពេលខ្លះការព្រួយបារម្ភអាចនឹងច្រើនជាង។

ក្រុមការងាររបស់យើងខ្ញុំ SG SAGAWA ដែលកំពុងស្ថិតនៅប្រទេសវៀតណាម ក៏ធ្លាប់មានអារម្មណ៍ដូចគ្នាដែរ នៅ​ពេល​ដែល​ទៅ​ដល់​ប្រទេស​វៀតណាមដំបូង។ ដូច្នេះយើងអាចយល់ និងចែករំលែកបញ្ហាទាំងនេះជាមួយលោកអ្នក សូមកុំ​បារម្ភ និង​ជឿ​ជាក់​ចំពោះ​យើងខ្ញុំ។

ទន្ទឹមនឹងនោះ យើងអាចប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនដែលជាជនជាតិជប៉ុនបានយ៉ាងល្អ ដូច្នេះអ្នកទាំង​អស់គ្នាអាចណែនាំសេវាកម្មដឹកជញ្ជូនរបស់យើងខ្ញុំទៅកាន់មិត្តភក្តិជនជាតិជប៉ុនដែលកំពុងមានតម្រូវការ យើង​ខ្ញុំ​សូម​អរគុណ​ដោយ​ស្មោះ​ចំពោះ​ទឹក​ចិត្ត​របស់​អ្នក​ទាំង​អស់​គ្នា។

យើងខ្ញុំជាអ្នកជំនាញខាងផ្នែកដឹកជញ្ជូន និងរើផ្ទះ។ ហើយ​យើង​ម្នាក់ៗ​សុទ្ធតែជាអ្នកជំនាញខាងផ្នែករបស់ខ្លួន។

តើលោកអ្នកចង់ផ្តោតសំខាន់លើអាជីវកម្ម អាជីព និងពង្រីកអាជីវកម្មយ៉ាងមានប្រសិទ្ធភាពដែរទេ?

សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ដូច្នេះលោកអ្នកនឹងមានពេលវេលាផ្តោតសំខាន់លើអាជីវកម្ម និងពង្រីកអាជីវកម្ម​របស់​ក្រុម​ហ៊ុន។

SG SAGAWA

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: