តើបង្កប់អត្តន័យយ៉ាងណា? បទបញ្ជាផ្ទៃក្នុងដ៏អាថ៌កំបាំងមួយចំនួននៅសាលាជប៉ុន
តើបង្កប់អត្តន័យយ៉ាងណា? បទបញ្ជាផ្ទៃក្នុងដ៏អាថ៌កំបាំងមួយចំនួននៅសាលាជប៉ុន។
សាលារៀននៅក្នុងប្រទេសជប៉ុន ជាពិសេសអនុវិទ្យាល័យ និងវិទ្យាល័យមានបទបញ្ជាផ្ទៃក្នុងជាច្រើនដែលត្រូវបានកំណត់។
ដើម្បីជួយឲ្យសិស្សានុសិស្សយកចិត្តទុកដាក់ចំពោះការរៀនសូត្រ សាលារៀនជាច្រើនបានតម្រូវឲ្យសិស្សស្លៀកពាក់ឯកសណ្ឋាន ការលាបពណ៌សក់ អ៊ុតសក់ និងផាត់មុខត្រូវបានហាមឃាត់ មិនត្រឹមតែប៉ុណ្ណឹង នៅមានបទប្បញ្ញត្តិអាថ៌កំបាំងផ្សេងទៀត។
នៅថ្ងៃនេះ JAPO នឹងណែនាំបទប្បញ្ញត្តិមួយចំនួនដែលអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាអស់សំណើចតាមរយៈអត្តបទខាងក្រោម។
ការសម្អាតគួរតែធ្វើដោយស្ងៀមស្ងាត់
ប្រិយមិត្តអ្នកអាននៅបរទេសប្រាកដជាយល់ថាប្លែក ប៉ុន្តែនៅតាមសាលាជប៉ុន ការសម្អាតបរិវេណសាលាគឺជាតួនាទីរបស់សិស្ស។
ការសម្អាតត្រូវអនុវត្តជារៀងរាល់ថ្ងៃ យ៉ាងណាមិញ សាលារៀនមួយចំនួនបានកំណត់បទប្បញ្ញត្តិថា ការជូតសម្អាតត្រូវតែធ្វើឡើងដោយស្ងៀមស្ងាត់ ហើយមិនអាចនិយាយនោះទេ។
ភាគច្រើនគ្រប់គ្នាមិនចង់ធ្វើតាមបែបនេះឡើយ ដូច្នេះទើបពួកគេបានបញ្ចេញមតិត្អូញត្អែរ។
ប្រហែលជាភាគីសាលាចង់បញ្ឈប់ការតវ៉ាទាំងនេះ ប៉ុន្តែតើភាគីសាលាហួសហេតុពេកទេ នៅពេលដែលស្នើឲ្យការសម្អាត និងរបៀបណែនាំត្រូវធ្វើឡើងដោយស្ងៀមស្ងាត់ ពោលគឺប្រើតែកាយវិការប៉ុណ្ណោះ។
និយាយតាមត្រង់ទៅ ខ្ញុំពិតជាអស់សំណើចនៅពេលដែលស្រមៃគិតដល់ទិដ្ឋភាពនេះ។
មិនអាចដើរលើផ្ទាំងទឹកកកនៅតាមផ្លូវទៅកាន់សាលា ឬពីសាលាមកផ្ទះវិញនោះទេ
នៅរដូវរងាតំបន់សមុទ្រភាគខាងជើង Hokkaido នឹងមានផ្ទាំងទឹកកកធំៗ ដែលរសាត់ចេញទៅសមុទ្រហៅថាផ្ទាំងទឹកកកអណ្តែត។
ផ្ទាំងទឹកកកទាំងនេះមានទំហំធំល្មមអាចផ្ទុកទម្ងន់របស់មនុស្សបាន។ ធ្លាប់មានជនភៀសខ្លួនមួយចំនួនដែលមកពីប្រទេសរុស្ស៊ីចង់ទៅកាន់ជប៉ុនដោយជិះម៉ូតូលើផ្ទាំងទឹកកកអណ្តែតបែបនេះ។
កុំដើរនៅលើផ្ទាំងទឹកកកទាំងនេះដើម្បីជៀសវាងស្ថានភាពគ្រោះថ្នាក់ យ៉ាងណាមិញ គ្រោះថ្នាក់ទាំងនេះមិនត្រឹមតែអាចកើតឡើងនៅតាមផ្លូវទៅសាលា ឬពីសាលាមកផ្ទះវិញប៉ុណ្ណោះទេ មែនទេអ្នកទាំងគ្នា?
រាយការណ៍អំពីរឿងដែលមានសង្សារ
សាលារៀនជាច្រើនហាមឃាត់សិស្សមិនឲ្យមានស្នេហា ដើម្បីផ្តោតទៅលើការសិក្សា ប៉ុន្តែកម្រមានណាស់សាលារៀនតម្រូវឲ្យសិស្សត្រូវរាយការណ៍អំពីរឿងនេះ។
ដូច្នេះហើយ តើគ្រូបង្រៀនដែលទទួលបានសេចក្តីជូនដំណឹងនេះនឹងធ្វើយ៉ាងណា?
ពួកគេគ្រាន់តែអាចនិយាយថា “អបអរសាទរ” ប៉ុណ្ណោះ
ថែមទាំងមានបទប្បញ្ញត្តិមួយផ្សេងទៀតដែលទាក់ទងនឹងបញ្ហានេះ “បុគ្គលដែលអ្នកស្រលាញ់ត្រូវតែជាមិត្តរួមសាលាទើបបាន” ។
ដោយផ្ទាល់ខ្ញុំយល់ថា មានសង្សារនៅសាលាមួយផ្សេងទៀតក៏មិនអីដែរ តើមានអ្វីខុសគ្នាទៅ?
ប្រសិនបើបំពានបទប្បញ្ញត្តិដែលទាក់ទងនឹងសម្លៀកបំពាក់ ត្រូវប្រគល់កំណត់ហេតុទៅឲ្យនាយករងក្នុងរយៈពេល ៦ ខែ
សិស្សមួយចំនួនបានកែឯកសណ្ឋានរបស់ខ្លួន សូម្បីតែសាលាដែលខ្ញុំធ្លាប់រៀនកាលពីមុនក៏ដូចគ្នាដែរ លោកគ្រូអ្នកគ្រូបានខឹងសម្បារ។ យ៉ាងណាមិញ ពិតជាពិបាកនឹងបញ្ឈប់រឿងទាំងនេះណាស់។
នាយករងគឺជាគ្រូបង្រៀនដែលមានតំណែងធំទី ២ នៅក្នុងសាលា។
បើនិយាយពីការប្រគលកំណត់ហេតុប្រចាំថ្ងៃ គឺជាដំណាក់កាលដែលមនុស្សម្នាក់សរសេរកំណត់ហេតុប្រចាំថ្ងៃ ហើយប្រគល់ទៅឲ្យម្នាក់ទៀត បន្ទាប់មកទទួលបានមតិកែលម្អ ហើយធ្វើបែបនេះជាបន្តបន្ទាប់តាមរយៈការសរសេរ និងឆ្លើយតបក្នុងកំណត់ហេតុប្រចាំថ្ងៃ ចំណុចនេះស្មុគស្មាញណាស់។
សូម្បីតែសិស្សដែលមិនគោរពតាមបទប្បញ្ញត្តិ ក៏ប្រហែលជាមិនចង់បំពានបទប្បញ្ញត្តិឯកសណ្ឋាន ហើយទទួលទណ្ឌកម្មនេះនោះដែរ។
គ្រូបង្រៀនដែលគិតឃើញវិធីសាស្រ្តនេះប្រៀបដូចជាបុគ្គលដែលមានទេពកោសល្យមួយរូបមែនទេ?
ប្រសិនបើអ្នកគិតថា បទប្បញ្ញត្តិចម្លែកសម្រាប់សិស្សានុសិស្សទាំងនេះមានតែនៅជប៉ុន តាមពិតទៅ ចំណុចទាំងនេះក៏បានចែងនៅប្រទេសមួយចំនួនលើពិភពលោកផងដែរ។ និយាយអញ្ចឹង ក្នុងអត្តបទថ្ងៃនេះ ខ្ញុំនឹងណែនាំដោយសង្ខេប។
នៅប្រទេសបារាំង
“មិនអាចប្រើទឹកជ្រលក់ប៉េងប៉ោះពេលបរិភោគនោះទេ។ អាចប្រើទឹកជ្រលក់ប៉េងប៉ោះនៅពេលដែលហូបជាមួយដំឡូងបារាំងបំពង” ។
ប្រហែលជាបទប្បញ្ញត្តិនេះដោយសារតែទឹកជ្រលក់ប៉េងប៉ោះមានរសជាតិដិតខ្លាំង ដែលអាចធ្វើឲ្យជីវ្ហាវិញ្ញាណរបស់ក្មេងវិវឌ្ឍន៍ខុសធម្មតា។
ជាប្រទេសដែលយល់ច្បាស់ពីម្ហូបអាហារ។
នៅប្រទេសអូស្ត្រាលី
“កុំមើល Kangaroo ហួសហេតុពេក”
ក្រៅពីប្រទេសនេះ ចំណុចនេះជាបទប្បញ្ញត្តិដែលមិនចាំបាច់។
ចក្រភពអង់គ្លេស
“កុំដាក់ពិន្ទុដោយប្រើទឹកថ្នាំពណ៌ក្រហម”
នេះជាបទប្បញ្ញត្តិពិសេសសម្រាប់គ្រូបង្រៀនជាជាងសិស្ស ប្រហែលជានៅទីនេះពណ៌ក្រហមតំណាងឲ្យភាពអវិជ្ជមាន ចំណែកឯពណ៌បៃតងត្រូវបានលើកទឹកចិត្តឲ្យប្រើ។
កាលពីនៅរៀន តើអ្នកទាំងអស់គ្នាធ្លាប់ឆ្លងកាត់បទប្បញ្ញត្តិពិសេសណាមួយដែរទេ?
JAPO រីករាយនឹងទទួលយកមតិយោបល់របស់អ្នកទាំងអស់គ្នាតាមរយៈ Comment ខាងក្រោម។
Abe Kengo