សាមូរ៉ៃដែលខ្លាំងបំផុតរបស់ជប៉ុន តើអាថ៌កំបាំងពិតនៃអ្នកខ្លាំងមកពីប្រយុទ្ធជាមួយនឹងអ្នកដែលខ្សោយជាងខ្លួនមែនទេ?
សាមូរ៉ៃដែលខ្លាំងបំផុតរបស់ជប៉ុន តើអាថ៌កំបាំងពិតនៃអ្នកខ្លាំងមកពីប្រយុទ្ធជាមួយនឹងអ្នកដែលខ្សោយជាងខ្លួនមែនទេ?
មានសាមូរ៉ៃជាច្រើនរូបបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រជប៉ុន តើនរណាទើបជាអ្នកដែលជាប់ចំណាត់ថ្នាក់លេខមួយ?
ថ្វីត្បិតតែនៅក្នុងសម័យកាលដូចគ្នាក៏ដោយ ក្នុងសម័យកាលដែលមធ្យោបាយដឹកជញ្ជូននៅមានកម្រិតនៅឡើយ ហើយក៏មិនមានការប្រកួតនៅក្នុងប្រទេសជប៉ុននោះដែរ។ ដូច្នេះហើយ កំពូលសាមូរ៉ៃនឹងត្រូវបានទស្សន៍ទាយដោយផ្អែកលើប្រវត្តិសង្គ្រាម និងរបៀបប្រយុទ្ធរបស់ពួកគេ។
ហើយនៅពេលដែលរំលឹកដល់បញ្ហានេះ Miyamoto Musashi គឺជាឈ្មោះដែលប្រជាជនជប៉ុនច្រើនតែលើកឡើងបំផុត។
ជាមួយនឹងរបៀបប្រយុទ្ធដោយប្រើ “ដាវពីរ” ដៃឆ្វេងស្តាំកាន់ដាវម្ខាងមួយ ថែមទាំងមានមាឌធំជាងបើប្រៀបទៅនឹងប្រជាជនជប៉ុនទូទៅនាពេលនោះ នេះជាតួអង្គដែលសមនឹងកេរ្តិ៍ឈ្មោះនៃកំពូលអ្នកខ្លាំងបំផុត។
ក្នុងអត្ថបទថ្ងៃនេះ ចូរស្វែងយល់តួអង្គដែលមានឈ្មោះថា Miyamoto Musashi និងមូលហេតុដែលគេចាត់ទុកថាតួអង្គម្នាក់នេះជាប់ចំណាត់ថ្នាក់លេខមួយ។
យកឈ្នះការប្រយុទ្ធទាំងស្រុងចំនួន ៦០ ដង
Musashi បានឆ្លងកាត់ការប្រយុទ្ធជាង ៦០ ដងក្នុងជីវិត ហើយសុទ្ធតែយកឈ្នះ។
ដោយសារតែប្រយុទ្ធជាមួយនឹងដាវជប៉ុនពិតប្រាកដ ដូច្នេះប្រសិនបើចាញ់នឹងមានន័យថាស្លាប់។
អាចនិយាយបានថា ប្រសិនបើមិនយកឈ្នះជាបន្តបន្ទាប់នឹងមិនអាចនៅរស់បានទេ ប្រយុទ្ធឈ្នះចំនួន ៦០ ដងគឺជាសមិទ្ធផលដ៏អស្ចារ្យ។
ទោះជាយ៉ាងណា របៀបប្រយុទ្ធបែបនេះមិនអាចចាត់ទុកជាក្បាច់ដាវទាំងស្រុងនោះទេ។
តាមពិតទៅ “ដាវពីរ” មិនប្រើបាននោះទេ
អាចនិយាយបានថា “ដាវពីរ” ជាឃ្លាដែលផ្សារភ្ជាប់នឹងឈ្មោះរបស់តួអង្គ Musashi ។
ដៃឆ្វេងស្តាំកាន់ដាវម្ខាងមួយ និងអាចវាយប្រហារជាមួយនឹងល្បឿនយ៉ាងលឿនទ្វេដង ប៉ុន្តែជាមូលដ្ឋានដាវពីរនេះត្រូវបានរចនាឡើងសម្រាប់កាន់ដោយដៃទាំងពីរ ដូច្នេះរាងធ្ងន់បន្តិច ពិតជាពិបាកនឹងប្រើដោយដៃម្ខាងណាស់។
ប្រសិនបើតួអង្គ Musashi អាចធ្វើរឿងដែលហាក់បីដូចជាមិនអាចទៅរួចនេះ គឺពិតជាគួរឲ្យខ្លាចណាស់ ប៉ុន្តែតាមពិតទៅ សូម្បីតែ Musashi ផ្ទាល់ក៏បានទទួលស្គាល់ដែលថា ចំណុចនេះមិនជាក់ស្តែងនោះទេ។
ដូច្នេះហើយ ចំណុចនេះគ្រាន់តែជារូបរាងដ៏ល្អឥតខ្ចោះសម្រាប់បំភិតបំភ័យសត្រូវប៉ុណ្ណោះ។
រាងកាយមានក្លិនអាក្រក់
មិនដូចជាសព្វថ្ងៃនោះទេ នៅសម័យនោះអ្នកដែលចូលចិត្តងូតទឹកនឹងងូតជាប្រចាំ ប៉ុន្តែមិនញឹកញាប់ជារៀងរាល់ថ្ងៃឡើយ។
ទោះជាយ៉ាងណា គេនិយាយថា Musashi មិនដែលងូតទឹកតាំងពីកើតរហូតដល់ស្លាប់។
ដូចជាអ្វីដែលអ្នកកំពុងគិត រាងកាយរបស់លោកមានក្លិនយ៉ាងខ្លាំង។
ធុំក្លិនមិនល្អរហូតដល់ថ្នាក់ធ្វើឲ្យអ្នកដទៃមិនអាចចូលទៅជិតបាន ក្លិនស្អុយខ្លាំងស្ទើរតែមិនអាចទ្រាំបានបើសិនជាចូលទៅជិត។
Musashi មានមាឌធំខ្ពស់ និងប្រើប្រាស់ដាវវែង ដូច្នេះបើនិយាយពីគម្លាតគាត់តែងតែមានប្រៀបជាងគូប្រកួត។ ម្យ៉ាងវិញទៀត គូប្រកួតពិបាកនឹងចូលទៅជិតលោកណាស់ ត្រឹមគម្លាតប៉ុណ្ណឹងគាត់អាចវាយប្រហារគូប្រកួតបាន។
ទោះជាយ៉ាងណា មិនអាចបដិសេធទេថាគាត់ជាមនុស្សដែលកខ្វក់យ៉ាងខ្លាំង។
ជាមនុស្សដែលតែងតែមកយឺតក្នុងការប្រកួត
នៅពេលដែលបានកំណត់ពេលវេលាប្រយុទ្ធគ្នា ការគោរពតាមពេលវេលាដែលបានកំណត់គឺជារឿងចាំបាច់។
យ៉ាងណាមិញ តួអង្គ Musashi នឹងមកយឺតប៉ុន្មានម៉ោង រយៈពេលរង់ចាំនឹងធ្វើឲ្យគូប្រកួតមានអារម្មណ៍មួម៉ៅ។ ហើយនៅពេលដែលមនុស្សម្នាក់មិនអាចរក្សាភាពស្ងប់ស្ងាត់ ប្រាកដជាមិនអាចប្រយុទ្ធដោយផ្តោតអារម្មណ៍បានឡើយ។
ទាំងនេះជាចំណុចវាងវៃរបស់ Musashi ។
ហើយលោកហាក់បីដូចជាបានប្រើកម្លាំងទាំងអស់សម្រាប់ប្រយុទ្ធ មុនពេលដែលអារម្មណ៍របស់គូប្រកួតផ្លាស់ប្តូរ។
ក្នុងស្ថានភាពនោះ ប្រសិនបើមានក្មេងម្នាក់បង្ហាញខ្លួន លោកក៏មិនអាចបញ្ឈប់បានដែរ ប៉ុន្តែលើកដៃវាយប្រហារដោយគ្មានមេត្តា ដែលធ្វើឲ្យស្មារតីរបស់គូប្រកួតមិនអាចស្ងប់ចិត្តបានទេ។
Musashi ជាមនុស្សម្នាក់ដែលធុំក្លិនស្អុយ ពូកែបោកបញ្ឆោត និងប្រើចិត្តសាស្ត្រដោយល្បិចកល។
ខ្ញុំផ្ទាល់ឃើញថា លោកជាមនុស្សម្នាក់ដែលមានល្បិចកល ហើយក៏មិនអាចបដិសេធចំពោះកម្លាំងខ្លាំងរបស់លោកបានដែរ។
គេអាចនិយាយបានថា Musashi ជាសាមូរ៉ៃដែលខ្លាំងបំផុតនៅជប៉ុនក្នុងន័យខុសគ្នា ប៉ុន្តែលោកមិនមែនជាមនុស្សដែលប្រយុទ្ធដោយយុត្តិធម៌នោះទេ ដូច្នេះទើបខ្ញុំមិនយល់ស្របនៅពេលដែលនិយាយថា លោកជាសាមូរ៉ៃដែលតំណាងឲ្យជប៉ុន។
Abe Kengo