របៀបជ្រើសរើសជ្រោះទឹកក្តៅដែលត្រូវស្តង់ដារ បើយល់ពីចំណុចទាំងនេះអ្នកនឹង​មាន​ភាព​ជឿ​ទុក​ចិត្ត

របៀបជ្រើសរើសជ្រោះទឹកក្តៅដែលត្រូវស្តង់ដារ បើយល់ពីចំណុចទាំងនេះអ្នកនឹងមានភាពជឿទុកចិត្ត។

ជាទូទៅកង្វល់របស់យើងទាំងអស់គ្នានៅពេលដែលរំលឹកដល់ការត្រាំជ្រោះទឹកក្តៅ គឺប្រហែលជាការដោះសម្លៀក​បំពាក់​ទាំង​​អស់​​នៅ​​ចំពោះ​​មុខ​​អ្នក​​ដទៃ ឬ​ព្រួយ​បារម្ភ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា។

ទាំងនេះច្បាស់ជាបញ្ហា​ដែល​យើង​ទាំង​អស់​គ្នាទើសទាល់ហើយមែនទេ?

បច្ចុប្បន្ននៅជប៉ុនកំពុងស្ថិតក្នុងរដូវរងា អាកាសធាតុ​ល្អ​សម្រាប់​ការ​ត្រាំ​ជ្រោះទឹកក្តៅ ដូច្នេះយើងទាំងអស់គ្នានឹងស្វែង​យល់​អំ​ពី​ជ្រោះ​ទឹក​ក្តៅ​មុន​នឹង​ទទួល​យក​បទពិសោធ​ទាំង​នេះ។

របៀបជ្រើសរើសជ្រោះទឹកក្តៅ

ថ្វីត្បិត​តែ ជាទូទៅយើងហៅថាជ្រោះទឹកក្តៅ ប៉ុន្តែជ្រោះទឹកក្តៅទាំងនេះអាចនឹងមានលក្ខណៈខុសគ្នា តើអ្នករាល់គ្នាដឹង​ពី​ចំណុច​នេះ​ដែរ​ទេ?

ចំណុចនេះគេហៅថា “សារធាតុបញ្ជូន” ឬអាចនិយាយបានថាជាគុណភាពនៃជ្រោះទឹកក្តៅ ប្រែប្រួលអាស្រ័យទៅ​តាម​តំបន់។

ជាដំបូង ចូរយើងជ្រើសរើសប្រភពទឹកជ្រោះដែលមានគុណភាពសក្តិសមសម្រាប់ខ្លួន។

ប្រសិនបើបែងចែកជ្រោះទឹកក្តៅមានចំនួន ៩ ប្រភេទ ប៉ុន្តែក្នុងអត្តបទនេះ ខ្ញុំនឹងរៀបរាប់ប្រភេទជ្រោះទឹកក្តៅមួយ​ចំនួន​ដែល​អ្នក​ប្រហែល​ជា​ចូល​ចិត្ត។

炭酸水素塩線  (Tansan sui soensen)
ទឹកជ្រោះមានអំបិលកាបូន

ជ្រោះទឹកក្តៅមានប្រសិទ្ធភាពជួយឲ្យស្បែកស្អាត។

នៅពេលដែលត្រាំខ្លួនក្នុងទឹកប្រភេទនេះ អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ថាស្បែករលោងជាងមុនបើប្រៀបនឹងទឹក​ធម្មតា ម្យ៉ាងវិញទៀត មិនចាំបាច់ព្រួយបារម្ភនោះទេ ទឹកប្រភេទនេះមិនប៉ះពាល់អ្វីឡើយ ថែមទាំងធ្វើឲ្យស្បែកកាន់​តែ​ស្រស់​ស្អាត។

硫酸塩泉 (Ryusan ensen)
ទឹកជ្រោះមាន axit sunfuric 

ថ្លា និងមិនមានពណ៌ ប៉ុន្តែមានរសជាតិល្វីងបន្តិច។

ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលមានការព្រួយបារម្ភចំពោះជំងឺសរសៃឈាមឡើងរឹង។

ラジウム泉 (Rajiumu sen)
ទឹកជ្រោះមានធាតុរ៉ាដ្យូម

ត្រាំខ្លួនក្នុងទឹកក្តៅប្រភេទនេះ អ្នកទាំងអស់នឹងមានអារម្មណ៍ថារមាស់បន្តិច ប៉ុន្តែទឹកប្រភេទនេះមិនមានគ្រោះថ្នាក់​នោះ​ទេ និងត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់ហ្គោដ។

ប្រសិនបើលោកអ្នកមានជំងឺរលាកសន្លាក់ហ្គោដ ហើយមានហិរញ្ញវត្ថុគ្រប់គ្រាន់ ខ្ញុំគិតថា នេះជាការព្យាបាលដែលគួរ​តែ​ពិចារណា។

ខ្ញុំផ្ទាល់ពេលខ្លះក៏ឈឺចាប់ដោយសារជំងឺរលាកសន្លាក់ហ្គោដផងដែរ ហើយខ្ញុំពិតជាចង់ត្រាំក្នុងទឹកក្តៅប្រភេទនេះណាស់ គួរឲ្យស្តាបបច្ចុប្បន្នខ្ញុំកំពុងរស់នៅប្រទេសវៀតណាម។

គុណភាពជ្រោះទឹកក្តៅនៅតំបន់នីមួយៗមានភាពខុសគ្នា ដូច្នេះយល់ល្អយើងគួរតែជ្រើសរើសតំបន់ដែលសាកសម​នឹង​តម្រូវ​ការ​របស់​ខ្លួន​មុន​ពេល​ទៅ​កាន់​​ទី​នោះ។ កន្លែង​មួយ​ក្នុង​ចំណោម​នោះដែលខ្ញុំចង់ណែនាំគឺទីក្រុង Beppu ខេត្ត Oita ។

នេះជាតំបន់ជ្រោះទឹកក្តៅលេខ ១ ក្នុងចំណោមជ្រោះទឹកក្តៅទាំង ៩ ប្រភេទដែលត្រូវបានរកឃើញនៅក្នុងទីក្រុង។ 

ប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែពិចារណាមិនដឹងថាជម្រើសមួយណាល្អ ដូច្នេះនេះជាការណែនាំរបស់​ខ្ញុំក្នុងនាមជា​ជន​ជាតិ​ជប៉ុន។

កំណត់ចំណាំសម្រាប់ការត្រាំជ្រោះទឹកក្តៅ

ចូរផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់សម្រាប់រាងកាយមុនពេលដែលត្រាំទឹកក្តៅ។

ជៀសវាងការបែកញើស និងខ្សោះជាតិទឹកពេលងូតទឹក។

មុន​នឹង​ចូល​កន្លែងត្រាំទឹកក្តៅ យើងត្រូវធ្វើសកម្មភាពមួយដែលគេហៅថា “kakeyu” ។ សកម្មភាពនេះគឺប្រើធុងទឹកមួយសម្រាប់ងូត ដើម្បីកម្ចាត់សារធាតុកខ្វក់ដែលនៅលើរាងកាយ។

បន្ទាប់ពីធ្វើឲ្យរាងកាយ​ឡើង​កម្តៅ​បន្តិចម្តងៗក្នុងទឹកក្តៅ យើងនឹងប្រើធុងទឹកនោះសម្រាប់សម្អាតរាងកាយ។ ប្រសិទ្ធភាព​របស់​ជ្រោះ​ទឹក​ក្តៅ​គឺ​ជួយ​សម្អាត​ធូលីដី និង​កោសិកា​ស្បែក​ងាប់​ចេញ​ពី​រន្ធ​ញើស។

បន្ទាប់​មក យើងត្រាំក្នុងជ្រោះទឹកក្តៅម្តងទៀត ហើយ​បញ្ចប់​ដោយ​ការ​ងូត​ទឹកសម្អាតខ្លួន។

អ្នកទាំងអស់គ្នាត្រូវប្រាកដថា ខ្លួនបានផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់រាងកាយក្នុងអំឡុងពេលនោះ។

អ្នកអាចយកកន្សែងតូចមួយតាមពេលចូលត្រាំទឹកក្តៅ ប៉ុន្តែសូមកុំត្រាំកន្សែងក្នុងទឹក។ ចំណុចនេះគឺដើម្បី​ជៀស​វាង​មិន​ធ្វើ​ឲ្យ​ប្រភព​ទឹក​កខ្វក់។

ហើយអ្នកទាំងអស់គ្នាក៏មិនចាំបាច់បារម្ភថា អ្នកដទៃនឹងមើលឃើញរាងកាយរបស់ខ្លួននោះដែរ ព្រោះថាកន្លែងជ្រោះ​​ទឹក​​ក្តៅ​ត្រូវ​បាន​បែង​ចែក​ទៅ​តាម​ភេទ។ 

ប្រសិនបើអ្នកទាំងអស់គ្នានៅតែមានអារម្មណ៍ថាអៀន អ្នកអាចប្រើបន្ទប់ដោយឡែកបាន

អាស្រ័យលើកន្លែងដែលអ្នកស្នាក់នៅ អាចនឹងមានកន្លែងត្រាំជ្រោះទឹកក្តៅដោយឡែក ដោយប្រើបន្ទប់នីមួយៗផ្សេង​គ្នា។

ក្រៅពីនេះ មានកន្លែងខ្លះអ្នកអាចជួលបន្ទប់ក្នុងរយៈពេលមានកំណត់ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ខ្មាស់​អៀន​ពេល​ងូត​ទឹក​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន អ្នក​អាច​ជ្រើស​រើស​កន្លែង​ដូច​នេះ​បាន។

ភាគច្រើនកន្លែងត្រាំជ្រោះទឹកក្តៅនឹងហាមមិនឲ្យអ្នកដែលមានស្នាមសាក់ចូល។

ចំណុចនេះប្រហែលជាដោយសារមនុស្សនៅជុំវិញមានការរើសអើងចំពោះរូបសាក់ និងមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ យ៉ាង​ណា​មិញ សម្រាប់​ករណី​ជួល​បន្ទប់​ដោយ​ឡែក អ្នក​មិនចាំបាច់បារម្ភចំពោះរូបសាក់របស់ខ្លួននោះទេ។

ទន្ទឹមនឹងនោះ នៅតែមានកន្លែងត្រាំជ្រោះទឹកក្តៅមួយចំនួនសម្រាប់បុរស និងស្រ្តី។

ប្រសិនបើជឿជាក់លើរាងកាយរបស់ខ្លួន អ្នកទាំងអស់គ្នាអាចសាកល្បងបាន។ យ៉ាងណាមិញ កុំសង្ឃឹមពេកថា អាច​មើលឃើញរូបរាងដ៏ស្រស់ស្អាតរបស់មនុស្សស្រីវ័យក្មេង ព្រោះអតិថិជនដែលប្រើប្រភេទជ្រោះទឹកក្តៅនេះ ភាគច្រើន​ជា​បុរស និង​ស្ត្រី​ចំណាស់។

រដូវរងាជាពេលវេលាដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្តទៅកាន់តំបន់ជ្រោះទឹកក្តៅ។ រាងកាយមានភាពកក់ក្តៅ ចំណែកឯ​ខួរ​ក្បាល​ត្រជាក់​ស្រស់​ស្រាយ ដូច្នេះអ្នកទាំងអស់គ្នាអាចត្រាំទឹកក្តៅរយៈពេលយូរ។

ដោយរីករាយជាមួយនឹងពេលវេលាដ៏ល្អ ហើយនាំមកនូវអារម្មណ៍ស្រស់ស្រាយទាំងរាងកាយ និងចិត្ត។

នៅជប៉ុនរដូវរងាជាពេលវេលាដ៏ល្អសម្រាប់ត្រាំជ្រោះទឹកក្តៅ។

ដូច្នេះអ្នកទាំងអស់គ្នាគួរតែសាកល្បងបទពិសោធន៍ទាំងនេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: