តើ YAMAHA ជាប្រភេទក្រុមហ៊ុនអ្វី? ចំណុចដែលយើងទាំងអស់គ្នាមិនទាន់ដឹង
តើ YAMAHA ជាប្រភេទក្រុមហ៊ុនអ្វី? ចំណុចដែលយើងទាំងអស់គ្នាមិនទាន់ដឹង។
នៅប្រទេសកម្ពុជាពេលដែលរំលឹកដល់ឈ្មោះ YAMAHA គ្រប់គ្នាប្រាកដជាគិតភ្លាមដល់ក្រុមហ៊ុនម៉ូតូ។
ហើយម៉ូតូដែលខ្ញុំកំពុងជិះក៏ជាម៉ាក YAMAHA ដែរ ប៉ុន្តែតាមពិតទៅនេះមិនមែនជាក្រុមហ៊ុនផលិតម៉ូតូនោះទេ។
តើនេះជាឈ្មោះក្រុមហ៊ុនផលិតឧបករណ៍ភ្លេងមែនទេ? ចំណុចនេះក៏មិនត្រូវទាំងស្រុងដែរ។
ក្នុងអត្ថបទថ្ងៃនេះ យើងនឹងស្វែងយល់ទាំងអស់គ្នាថា YAMAHA ជាក្រុមហ៊ុនដែលហាក់បីដូចជាកម្រមាននៅជប៉ុនគឺជាក្រុមហ៊ុនអ្វី?
ដំបូងឡើយ YAMAHA គឺជាក្រុមហ៊ុនជំនាញខាងជួសជុលឧបករណ៍ភ្លេច organ នាំចូល។
ដោយចាប់ផ្តើមពីជំហានដំបូងនេះ ពួកគេបានផ្តួចផ្តើមផលិតឧបករណ៍តន្ត្រីក្នុងក្រុមហ៊ុនរបស់ខ្លួន ហើយដំណើរការលក់ឧបករណ៍តន្រ្តីចាប់ពីពេលនេះទៅ។
ខ្ញុំគិតថា ចំណុចនេះស្ថិតក្នុងការគិតរបស់អ្នកទាំងអស់គ្នា។
ក្នុងចំណោមឧបករណ៍តន្ត្រីដែលខ្ញុំបានលើកឡើងមានដូចជាព្យាណូអេឡិចត្រូនិក ប៉ុន្តែឧបករណ៍ប្រភេទនេះត្រូវដំឡើងឧបករណ៍អេឡិចត្រូនិក។
នេះជាមូលហេតុដែលពួកគេផលិតគ្រឿងអេឡិចត្រូនិកដែលពាក់ព័ន្ធផងដែរ។
ដោយផ្អែកលើភាពជោគជ័យដំបូងក្នុងការផលិតគ្រឿងអេឡិចត្រូនិច ពួកគេបានបន្តសាកល្បងផលិតកុំព្យូទ័រ ហើយក៏ទទួលបានជោគជ័យជាមួយនឹងផលិតផលដែលមានឈ្មោះថា Rooter ដែលអាចប្រើបានតាមរយៈការភ្ជាប់អុីនធឺណេត។
នាពេលបច្ចុប្បន្ននេះ ពួកគេបានបញ្ឈប់ការផលិតកុំព្យូទ័រ ប៉ុន្តែ Rooter ធ្លាប់ជាផលិតដែលល្បីឈ្មោះ និងត្រូវបានរំលឹកដល់នៅក្នុងប្រទេសដែលអភិវឌ្ឍបច្ចេកវិទ្យានេះ។
ក្រៅពីនេះ ឧបករណ៍តន្ត្រីនៅតែត្រូវបានផលិតដំណាលគ្នា ដូច្នេះហើយ នៅពេលខ្លះពួកគេបង្ហាញខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភសម្រាប់កម្មវិធីប្រកួតតន្រ្តី ស្វែងរកទេពកោសល្យវ័យក្មេង ហើយកម្មវិធីទាំងនេះក៏ក្លាយជាព្រឹត្តិការណ៍ល្បីផងដែរ។
ពួកគេថែមទាំងដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលតន្ត្រី ខ្ញុំគិតថា ប្រិយមិត្តអ្នកអានប្រាដកជាដឹងចំណុចនេះ។
លទ្ធផលដែលបានមកពីការផលិតឧបករណ៍ឈើ និងតាមរយៈដំណើរការផលិត organ និងព្យាណូ ពួកគេបានពង្រីកអាជីវកម្មលក់គ្រឿងសង្ហារិម។
ដោយសារតែពួកគេអាចផលិតគ្រឿងសង្ហារិម ពួកគេត្រូវបានយោធាជប៉ុនស្នើឲ្យផលិតស្លាបកង្ហារឈើសម្រាប់យន្តហោះចម្បាំងអំឡុងពេលសង្រ្គាម ហើយចាប់តាំងពីពេលនោះការផលិតបានចាប់ផ្តើម។
គ្រឿងម៉ាសុីនដែលពួកគេផលិតត្រូវបានដាក់បង្ហាញ ហើយដោយសារតែអាថ៌កំបាំងទាំងនោះ ក្រោយសង្គ្រាម ពួកគេបានចាប់ផ្តើមផលិតម៉ូតូ បង្កើតបានជាកេរ្តិ៍ឈ្មោះ YAMAHA ដែលល្បីលើពិភពលោកដូចសព្វថ្ងៃនេះ
ម្យ៉ាងវិញទៀត ខ្ញុំសូមចែករំលែកផងដែលថា ដំបូងឡើយ TOYOTA ក៏បំពាក់ដោយប្រភេទម៉ាស៊ីនដែលផលិតដោយ YAMAHA ផងដែរ។
នាយកក្រុមហ៊ុនជាមនុស្សដែលចូលចិត្តបាញ់ធ្នូ ដូច្នេះលោកបានចាប់ផ្តើមផលិតឧបករណ៍បាញ់ធ្នូ ហើយប្រើប្រាស់សម្ភារៈទាំងនោះសម្រាប់ផលិតទូក។ ក្រោយមក ម៉ាស៊ីនកប៉ាល់របស់លោកបានខូច ដូច្នេះទើបលោកឆ្ពោះទៅរកការផលិតម៉ាស៊ីនសម្រាប់កប៉ាល់។
ដោយផ្អែកលើសម្ភារៈដែលនៅសល់ លោកបានសាងសង់អាងហែលទឹក និងស្លាយទឹក។
មិនច្បាស់ពីប្រភពមកពីអ្វីនោះទេ ប៉ុន្តែក្រោយមកពួកគេបានផលិតម៉ាស៊ីនចម្រោះទឹក ហើយចាប់ផ្តើមអាជីវកម្មជីវសាស្រ្តដោយផ្អែកលើបច្ចេកវិទ្យានេះ។
ជាមួយនឹងអាជីវកម្មចម្រុះបែបនេះ ពិតជាពិបាកនឹងកំណត់ឈ្មោះណាស់នៅពេលដែលរំលឹកដល់ YAMAHA ។
ទោះជាយ៉ាងណា ជាមួយនឹងការពង្រីកខ្លួនចូលវិស័យខុសៗគ្នា ដូច្នេះហើយ YAMAHA ត្រូវបានចាត់ទុកជាសាជីវកម្មដែលអាចទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច។
ស្មារតីរបស់ YAMAHA គឺប្រែក្លាយគ្រប់យ៉ាងដែលអ្នកស្រលាញ់ទៅជាការងារ។
គ្រប់យ៉ាងសុទ្ធតែទទួលបានប្រាក់ចំណេញ ហើយបានអភិវឌ្ឍទៅជាក្រុមហ៊ុនផលិតម៉ូតូ និងឧបករណ៍តន្ត្រីឈានមុខគេនៅលើពិភពលោក។
នេះជាឧទាហរណ៍ដែលនិយាយពីភាពជោគជ័យដោយមិនផ្តោតលើវិស័យតែមួយ។
ប្រសិនបើយើងទាំងអស់គ្នាអនុវត្តគំនិតនេះក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន តើយើងអាចសម្រេចបានជោគជ័យដូចពួកគេដែរទេ?
ដោយផ្ទាល់ ខ្ញុំកំពុងទន្ទឹងរង់ចាំមើលជំហានបន្ត YAMAHA នឹងធ្វើអ្វីបន្ទាប់ទៀត។
Abe Kengo