អត្ថបទពិសេសសម្រាប់អ្នកដែលមានបំណងចាប់ផ្តើមអាជីវកម្ម រឿងនិយាយពីក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្តើមចេញពីអាជីវកម្មខ្នាតតូច
អត្ថបទពិសេសសម្រាប់អ្នកដែលមានបំណងចាប់ផ្តើមអាជីវកម្ម រឿងនិយាយពីក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្តើមចេញពីអាជីវកម្មខ្នាតតូច។
ក្នុងចំណោមក្រុមហ៊ុនរថយន្តជប៉ុន តើអ្នកទាំងអស់គ្នាស្គាល់ម៉ាករថយន្តណាខ្លះ?
ប្រហែលជាអ្នកទាំងអស់គ្នាស្គាល់ TOYOTA, HONDA, Nissan, Suzuki, Mitsubishi, Mazda ទាំងនេះគឺជាម៉ាករថយន្តដែលល្បីឈ្មោះ ប៉ុន្តែនៅមានម៉ាករថយន្តមួយទៀតមានឈ្មោះថា Mitsuoka គឺជាម៉ាករថយន្តដែលជាប់ចំណាត់ថ្នាក់លេខ ១០ បើគិតតាមលំដាប់លំដោយពេលវេលាផលិតនៅជប៉ុន។
នេះជាក្រុមហ៊ុនខ្នាតតូច ហើយចាប់ផ្តើមដំណើរការយឺត ដែលជាក្រុមហ៊ុនផលិតរថយន្តទី ១០ នៅប្រទេសជប៉ុន។
តើ Mitsuoka បានធ្វើអ្វីខ្លះខាងវិស័យដែលហាក់បីដូចជាពិបាកសម្រាប់អាជីវកម្មខ្នាតតូច?
បន្ទាប់ពីបានអានចំណុចទាំងនេះ ប្រហែលជាអ្នកទាំងអស់គ្នានឹងចាប់ផ្តើមចាប់អារម្មណ៍ចំពោះអាជីវកម្មផងដែរ។
ដំបូងក្រុមហ៊ុនត្រូវបានបង្កើតឡើងប្រៀបដូចជាក្រុមហ៊ុនផលិតរថយន្តតាមតម្រូវការរបស់អតិថិជន
Mitsuoka ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ។
ដោយចាប់ផ្តើមដំបូងគឺជាហាងជួសជុលរថយន្តតូចមួយនៅខេត្ត Toyama បន្ទាប់មកពួកគេបានកែតម្រូវទម្រង់ទីផ្សារ ហើយរីកចម្រើនក្លាយជាក្រុមហ៊ុនផលិតរថយន្តតាមតម្រូវការ។
ក្រៅពីការជួសជុល Mitsuoka ថែមទាំងបានស្រាវជ្រាវពីរបៀបផលិតរថយន្តដែលពិសេសប្លែកជាងមុន ហើយបានឈានជើងចូលវិស័យកែច្នៃរថយន្ត។
ទោះជាយ៉ាងណា បើតាមច្បាប់ ពួកគេគ្រាន់តែទទួលបានការអនុញ្ញាតចំពោះសកម្មភាពផ្លាស់ប្តូរ កែតម្រូវយានយន្តប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលវិស័យផលិតនោះទេ។
តើពួកគេបានធ្វើអ្វីទើបត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្ត?
ដោយទទួលបានការយល់ស្របពីរដ្ឋាភិបាលជប៉ុនចំពោះការរចនាម៉ូដ ពួកគេអាចលក់រថយន្តដែលមានការរចនាដើមរបស់ខ្លួន ប៉ុន្តែចំណុចនេះពិបាកណាស់។
ស្តង់ដារមួយចំនួនដែលចាំបាច់ត្រូវបញ្ជាក់គឺ៖
- តេស្តការប៉ះទង្គិច
- ត្រួតពិនិត្យការបំភាយឧស្ម័ន
- ប្រព័ន្ធមានមុខងារផលិតទ្រង់ទ្រាយធំ
ទាំងនេះជាលក្ខខណ្ឌដែលក្រុមហ៊ុនខ្នាតតូចពិបាកនឹងឆ្លើយតបបាន។
នៅពេលដែល TOYOTA និង HONDA ចាប់ផ្តើមផលិតរថយន្ត បទប្បញ្ញត្តិមិនតឹងរ៉ឹងពេកនោះទេ ប៉ុន្តែចំណុចទាំងនេះកាន់តែតឹងរ៉ឹងពីមួយឆ្នាំទៅមួយឆ្នាំ ដោយធ្វើឲ្យក្រុមហ៊ុនតាមពីក្រោយមិនអាចចូលរួមវិស័យនេះបាន។
ចាប់ផ្តើមជាមួយនឹងអ្វីដែលស្ថិតក្នុងសមត្ថភាព
ដោយមិនអាចឆ្លងកាត់ការត្រួតពិនិត្យខាងលើ Mitsuoka បានដាក់គោលដៅផលិតរថយន្តដែលមិនចាំបាច់ត្រូវមានការអនុញ្ញាតប្រភេទ។
យោងទៅតាមបទប្បញ្ញត្តិរបស់ជប៉ុន រថយន្តក្រោម ៥០ សេសេ ត្រូវបានចាត់ទុកជាប្រភេទរថយន្តធុនតូច ដោយមិនចាំបាច់មានការបញ្ជាក់ពីប្រភេទនោះទេ ដូច្នេះជំហានដំបូងពួកគេចាប់ផ្តើមផលិតរថយន្ត ៥០ សេសេទាំងនេះ។
បើប្រៀបធៀបនឹងម៉ូតូយើងអាចមើលឃើញយ៉ាងច្បាស់ថា ចំណុះស៊ីឡាំងរបស់យានជំនិះនេះតូចជាង។
នៅឆ្នាំ ១៩៨៧ ពួកគេបានផលិតយានជំនិះកង់បី ដែលបំពាក់ដោយម៉ាស៊ីន ៥០ សេសេ ហើយប្រកាសប្រាប់ពិភពលោកដោយប្រើឈ្មោះថា Mitsuoka ច្បាប់ដើម។
នេះជាផលិតផលកម្រិតខ្ពស់របស់ក្រុមហ៊ុន។
ចាប់តាំងពីពេលនោះពេលរំលឹកដល់ឈ្មោះ Mitsuoka គ្រប់គ្នានឹងគិតភ្លាមដល់យានជំនិះដែលពិសេសប្លែក។ ទោះបីជាការយល់ឃើញចំពោះចំណុចនេះកាន់តែច្រើនឡើង ប៉ុន្តែការផលិតរថយន្តធម្មតានៅតែត្រូវបានអនុញ្ញាត។
ច្បាប់ត្រូវបានផ្លាស់ប្តូរ
បន្ទាប់ពីជោគជ័យក្នុងការផលិតរថយន្តកង់បី ពួកគេបានចាប់ផ្តើមផលិតរថយន្ត ប៉ុន្តែមិនទទួលបានការអនុញ្ញាតទាក់ទងនឹងប្រភេទរថយន្តនោះទេ។ ចំណុចនេះដោយសារការខ្វះខាតថវិកាសម្រាប់ធ្វើការវាយតម្លៃស្តង់ដារ។
ទោះជាយ៉ាងណា ដោយពឹងទៅលើការតស៊ូរបស់ខ្លួនចំពោះឧស្សាហកម្មផលិតរថយន្ត ស្តង់ដារថ្មីបានអនុញ្ញាតចំពោះការរចនាម៉ូដសាមញ្ញសម្រាប់ក្រុមហ៊ុនផលិតខ្នាតតូចដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល។
ចំណុចនេះមិនធ្លាប់មានពីមុនមកទេ ដោយផ្អែកទៅលើការតស៊ូរបស់ Mitsuoka បានបង្កើតការផ្លាស់ប្តូរ និងបទប្បញ្ញត្តិថ្មី។
លទ្ធផល Mitsuoka បានក្លាយជាក្រុមហ៊ុនផលិតរថយន្តទី ១០ នៅប្រទេសជប៉ុន ដោយផលិតរថយន្តជាច្រើនប្រភេទ។
ចូរយើងប្រឡេកមើលការរចនាម៉ូដរថយន្តដែលពិសេសប្លែកខាងក្រោម។
ប្រសិនបើការតស៊ូអាចបន្តទៅមុខ ប្រហែលជាអាចផ្លាស់ប្តូរច្បាប់។
នេះជាលទ្ធផលនៃការឆ្ពោះទៅមុខដោយភាពរឹងមាំ ដោយមិនរត់គេចបញ្ហា។
ហើយសព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះរបស់ Mitsuoka មានមនុស្សជាច្រើនស្គាល់ សូម្បីតែទីផ្សារនៅក្រៅប្រទេស។
នៅពេលដែលឃើញពីការខិតខំប្រឹងប្រែង និងជោគជ័យរបស់ Mitsuoka តើអ្នកទាំងអស់គ្នាមានបំណងចង់ចាប់ផ្តើមអាជីវកម្មរបស់ខ្លួនដែរទេ?
ដោយមានការចូលរួមពីមនុស្សជាច្រើន គំនិតជាច្រើនត្រូវបានរកឃើញ ដូច្នេះអាចរួមចំណែកដល់ការបង្កើតផលិតផលថ្មី និងពិសេសប្លែកជាច្រើន។
សង្ឃឹមថាយើងទាំងអស់គ្នានឹងមិនបោះបង់គោលដៅរបស់ខ្លួន។ ទេវតាមិនចោលមនុស្សដែលមានចិត្តនោះទេ ការខិតខំប្រឹងប្រែងនៅថ្ងៃនេះនឹងទទួលបានការតបស្នងនៅថ្ងៃណាមួយ។
Abe Kengo