តើមុខម្ហូបជប៉ុនទាំងអស់សុទ្ធតែមានប្រភពមកពីជប៉ុន​មែនទេ?

តើមុខម្ហូបជប៉ុនទាំងអស់សុទ្ធតែមានប្រភពមកពីជប៉ុន​មែនទេ?

នៅពេលដែលរំលឹកដល់មុខម្ហូបជប៉ុន តើអ្នកទាំងអស់គ្នានឹកឃើញមុខម្ហូបអ្វីដំបូងគេ? Sushi? Tempura? ឬមី Ramen?

ប្រិយមិត្តអ្នកអានទាំងអស់គ្នាដែលចូលចិត្តម្ហូបជប៉ុន តើអ្នកដឹងថាមុខម្ហូបទាំងនេះមិនមានប្រភពមកពីជប៉ុន​ដែរ​ទេ?

ក្នុង​អត្ថបទ​ថ្ងៃ​នេះ ចូរយើងស្វែងយល់ពីប្រភពមុខម្ហូបទាំងនេះទាំងអស់គ្នា។

Ramen

ខ្ញុំគិតថា អ្នកទាំងអស់គ្នាប្រហែលជាដឹង តាមពិតទៅ Ramen មានប្រភពមកពីប្រទេសចិន។

យ៉ាងណាមិញ បន្ទាប់ពីកែប្រែរសជាតិឲ្យស្របទៅតាមតំបន់ Ramen លែងដូចនឹងមុខម្ហូបដើម ហើយបានក្លាយជាមុខ​ម្ហូប​មួយ​ផ្សេង។

ចំពោះប្រជាជនចិន ពួកគេក៏ចូលចិត្តមី Ramen ជប៉ុនដែរ រហូតដល់ថ្នាក់មី Ramen បានស្ថិតក្នុងចំណាត់ថ្នាក់​លេខ ៣ មុខ​ម្ហូប​ដែល​ប្រជាជន​ចិន​ចង់​ហូប​ពេល​ទៅ​លេង​ជប៉ុន។

Tempura

មនុស្សជាច្រើនប្រហែលជាគិតថា មុខម្ហូបនេះមានប្រភពមកពីជប៉ុន ប៉ុន្តែតាមពិតទៅវាមានប្រភពមកពីប្រទេស​ព័រ​ទុយ​ហ្គាល់។

Temporas គឺជាមុខម្ហូបរបស់ព័រទុយហ្គាល់ ត្រូវបាននាំចូល និងកែតម្រូវរសជាតិតាមបែបជប៉ុន។

ឈ្មោះមុខម្ហូបក៏ត្រូវបានដាក់ដោយផ្អែកលើឈ្មោះដើមរបស់មុខម្ហូបផងដែរ។

Tonkatsu

Tonkatsu គឺជាមុខម្ហូបដែលគេហាន់បន្ទះសាច់ជ្រូកវែង ប្រឡាក់ម្សៅ ហើយបំពង។

នេះក៏ជាមុខម្ហូបដែលខ្ញុំចូលចិត្តណាស់ដែរ ប៉ុន្តែតាមពិតទៅនេះជាមុខម្ហូបដែលមានប្រភពមកពី​ប្រទេស​បារាំង។

ដើមឡើយ នេះជាមុខម្ហូប Côtelettes ក្នុងភាសាអង់គ្លេសហៅថា Cutlet ។ ពាក្យនេះរួមជាមួយនឹងពាក្យ “ton” – របៀប​បញ្ចេញ​សំឡេង​សាច់​ជ្រូក​ក្នុង​ភាសា​ជប៉ុន ហើយបង្កើតបានជាឈ្មោះ Tonkatsu ។

នៅប្រទេសបារាំង នេះជាមុខម្ហូបដែលគេហាន់សាច់ជ្រូកជាបន្ទះស្តើងៗរោយកម្ទេចនំបុ័ង ហើយចៀនជាមួយនឹង​បឺ ប៉ុន្តែ​មុខ​ម្ហូប​នេះ​ត្រូវបានកែ​តម្រូវ​ទៅ​ជា​មុខ​ម្ហូប​មួយ​ថ្មី ដោយ​ហាន់​សាច់​ជា​បន្ទះ​ក្រាស់​ជាង ហើយ​ចៀន​ជា​​មួយនឹង​ប្រេង។

ហើយនេះក៏ជាមុខម្ហូបជប៉ុនដែលជនបរទេសនិយមចូលចិត្តផងដែរ។

Sushi

ភាគច្រើនអ្នកទាំងអស់គ្នាប្រាកដជាគិតថា នេះជាមុខម្ហូបដែលមានប្រភពមកពីជប៉ុន ប៉ុន្តែតាមពិតទៅមុខម្ហូប​នេះ​មាន​ប្រភព​មក​ពី​អាស៊ី​អាគ្នេយ៍។

នេះជាប្រភេទអាហារដែលទុកឲ្យឡើងជូរ ហើយប្រភេទអាហារនេះគេរក្សាទុកឲ្យឡើងជូររហូតដល់ពេលដែលអង្ករ ជ្រាយ។

បន្ទាប់ពីនាំចូលប្រទេសជប៉ុន គេបរិភោគមុខម្ហូបនេះជាមួយនឹងត្រីឆៅដាក់ពីលើ ហើយបានក្លាយជាមុខម្ហូបដែល​យើង​ស្គាល់​ថា​ជា​ស៊ូស៊ី​ដូច​សព្វ​ថ្ងៃ​នេះ។

ដោយសារតែលែងដូចមុខម្ហូបដើម ដូច្នេះហាក់បីដូចជាមាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះទាក់ទងនឹងប្រភព​ដើម​មុខម្ហូប។

ដោយទទួលយកមុខម្ហូបថ្មីនាំចូលពីបរទេស ហើយកែតម្រូវឲ្យស្របតាមរសជាតិផ្ទាល់ខ្លួន។ មុខម្ហូបជប៉ុនត្រូវបានបង្កើត​ឡើង​តាម​រយៈ​ភាព​ជឿន​លឿន​នៃ​បច្ចេក​វិទ្យា។

ក្រៅពីនេះ មានមុខម្ហូបមួយចំនួនដូចជាការីជប៉ុន ទោះបីជាមានប្រភពមកពីប្រទេសឥណ្ឌាក៏ដោយ ប៉ុន្តែរស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​របស់​មុខ​ម្ហូប​បាន​ធ្វើ​ឲ្យ​​ប្រជា​ជន​​ឥណ្ឌា​​មាន​​អារម្មណ៍​​ភ្ញាក់​ផ្អើល។

សង្ឃឹមថា នេះជាអត្តបទដែលមានប្រយោជន៍ជួយដល់អ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ពីប្រភពដើមមុខម្ហូបជប៉ុន និង​ការ​ច្នៃ​ប្រឌិត​របស់​មេចុង​ភៅ ដែល​បាន​រួមចំណែក​ធ្វើ​ឲ្យ​ម្ហូប​អាហារ​កាន់​តែ​មាន​ភាព​សម្បូរ​បែប។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: