ទម្រង់មុខបុរសត្រូវបានបែងចែកតាមប្រភេទគ្រឿងទេស តើមុខរបស់អ្នកស្ថិតក្នុងប្រភេទមួយណា?
ទម្រង់មុខបុរសត្រូវបានបែងចែកតាមប្រភេទគ្រឿងទេស តើមុខរបស់អ្នកស្ថិតក្នុងប្រភេទមួយណា?
មនុស្សយើងម្នាក់ៗមានការយល់ឃើញចំពោះសម្រស់ខុសគ្នា ដូច្នេះហើយ យើងក៏នឹងមានលក្ខណៈវិនិច្ឆ័យដោយឡែកនៅពេលដែលនិយាយពីបុរស ឬជាពិសេសប្រុសសង្ហា។
ក្នុងអត្ថបទនេះ ខ្ញុំនឹងនិយាយដោយសង្ខេបពីវិធីសាស្រ្តបែងចែកប្រុសសង្ហារបស់ជប៉ុន ជារបៀបបែងចែកទៅតាមគ្រឿងទេស។
តើអ្នកទាំងអស់គ្នាចូលចិត្តប្រភេទទម្រង់មុខបែបណា?
ទម្រង់មុខអំបិល
និយាយឲ្យសាមញ្ញទៅនេះជាទម្រង់មុខរបស់អ្នកដែលមានស្បែកស ច្រមុះខ្ពស់ស្រួច ជាមួយនឹងទម្រង់មុខសមសួន។ ដែលនាំមកនូវអារម្មណ៍ឡូយ និងអាថ៌កំបាំង។
ដោយសារតែមូលហេតុនេះ នៅពេលដែលជួបគ្នាលើកដំបូង អ្នកនឹងគិតថា នេះជាមនុស្សដែលពិបាកចូលទៅជិត ប៉ុន្តែនៅពេលដែលបុរសម្នាក់នោះញញឹម ប្រាកដជាបានឆក់យកបេះដូងរបស់មនុស្សស្រីជាច្រើននាក់។
ឧទាហរណ៍តារាជប៉ុនដែលល្បីឈ្មោះ ហើយមានទម្រង់មុខអំបិលគឺ Sakaguchi Kentaro ឬ Hoshino Gen ជាដើម។
អ្នកទាំងអស់គ្នាអាចរកមើលនៅលើអុីនធឺណេតបាន។
ទម្រង់មុខទឹកស៊ីអុីវ
ទឹកស៊ីអុីវគឺជាគ្រឿងទេសដែលតំណាងឲ្យជប៉ុន ដូច្នេះទម្រង់មុខដែលត្រូវបានគេចាត់ទុកដូចជាទឹកសុីអុីវក៏ជាលក្ខណៈពិសេសរបស់ជប៉ុនផងដែរ។
ទម្រង់មុខតូច រាក់ និងបបូរមាត់ស្តើង ដូច្នេះហើយ នេះជាទម្រង់មុខដែលគេចាត់ទុកថាសមនឹងស្លៀក Kimono ។
បុគ្គលមួយចំនួនដែលតំណាងឲ្យទម្រង់មុខនេះមានដូចជា Mukai Osamu ឬ Sasaki Kuranosuke ។
ទម្រង់មុខទឹកជ្រលក់
នេះជាប្រភេទទម្រង់មុខដែលមើលទៅមិនដូចជនជាតិជប៉ុនប៉ុន្មានទេ។
ទម្រង់មុខស្រដៀងនឹងជនជាតិលោកខាងលិច ជាមួយនឹងទម្រង់មុខច្បាស់ ច្រមុះ និងមាត់ធំ។
បុរសដែលមានទម្រង់មុខនេះភាគច្រើនមានភាពទាក់ទាញខ្លាំង ជាមន្តស្នេហ៍ដែលមនុស្សស្រីពិបាកនឹងទប់អារម្មណ៍បាន។
យ៉ាងណាមិញ ដោយសារតែខ្ញុំជាមនុស្សប្រុស ដូច្នេះពិបាកនឹងយល់ ហើយពន្យល់លម្អិតណាស់។
ទម្រង់មុខបែបទឹកជ្រលក់មួយចំនួនមានដូចជា Abe Hiroshi និង Nagase Tomoya ។
ទម្រង់មុខទឹកប៉េងប៉ោះ
មិនខាប់ដូចជាទឹកជ្រលក់ ហើយក៏មិនរាវដូចទឹកស៊ីអុីវនោះដែរ។ អាចនិយាយបានថា នេះជាទម្រង់មុខដែលនៅចន្លោះរវាងទម្រង់ទាំងពីរខាងលើ។
ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តទម្រង់មុខកាត់តាមបរទេសសមល្មមបែបនេះ សូមជ្រើសយកទម្រង់មុខទឹកប៉េងប៉ោះ។
ឧទាហរណ៍មានដូចជា Saito Takumi ឬ Kaname Jun ។
ទម្រង់មុខស្ករ
ជាប្រភេទទម្រង់មុខដែលបន្សល់ទុកនូវអារម្មណ៍ផ្អែមល្ហែមដូចជាឈ្មោះរបស់គ្រឿងទេស។ ជាមួយនឹងកែវភ្នែកមូល និងទម្រង់មុខ baby ជាទម្រង់មុខមូលគួរឲ្យស្រលាញ់។
ឧទាហរណ៍មានដូចជា Koike Teppei, Kamiki Ryunosuke ។
ទម្រង់មុខទឹកខ្មេះ
មូលហេតុដែលហៅបែបនេះមិនមែនព្រោះតែមានក្លិនជូរនោះទេ។
ទម្រង់មុខនេះមើលទៅស្រស់សុភាពជាងបើប្រៀបនឹងទម្រង់មុខទឹកស៊ីអុីវ។ ស្បែកមុខស និងមានភ្នែកតូច។ ចំណុចផ្សេងទៀតដែលនៅលើផ្ទៃមុខក៏តូចដែរ។
មុខបែបនេះនាំមកនូវអារម្មណ៍អាថ៌កំបាំងជាងបើប្រៀបនឹងទម្រង់មុខអំបិល ដូច្នេះហើយ ទើបទម្រង់មុខនេះទទួលបានការស្រលាញ់ចូលចិត្តច្រើនពីមនុស្សស្រី។
ឧទាហរណ៍មានដូចជា Fujiwara Motoo, Moriyama Mirai ។
ទម្រង់មុខ Mayonnaise
ចំណុចនេះប្រៀបដូចជាការលាយបញ្ចូលគ្នារវាងទម្រង់មុខ baby និងភាពទាក់ទាញរបស់មនុស្សពេញវ័យ។
ជាមូលដ្ឋាននេះជាទម្រង់មុខរបស់មនុស្សពេញវ័យ ប៉ុន្តែនៅពេលដែលពួកគេញញឹមនឹងបង្ហាញពីអារម្មណ៍ដូចជាកូនក្មេង ហើយមនុស្សមួយចំនួនថែមទាំងយល់ថា លក្ខណៈពិសេសបែបនេះគួរឲ្យទាក់ទាញណាស់។
អ្នកទាំងអស់គ្នាអាចមើលទម្រង់មុខរបស់ Okada Shosei ឬ Inagaki Goro បាន។
ម្យ៉ាងវិញទៀត ខ្ញុំក៏ចង់ចែករំលែកដែលថា ទម្រង់មុខដែលស្រ្តីជប៉ុនចូលចិត្តជាងគេត្រូវបានចាត់ចំណាត់ថ្នាក់ដូចខាងក្រោម។
១. ទម្រង់មុខអំបិល
២. ទម្រង់មុខទឹកសុីអុីវ
៣. ទម្រង់មុខទឹកជ្រលក់
៤. ទម្រង់មុខស្ករ
៥. ទម្រង់មុខ Mayonnaise
ប្រហែលជាដូច្នេះហើយ។
ខ្ញុំស្រាប់តែយល់ថា មុខរបស់ខ្ញុំជាប្រភេទទម្រង់មុខស្ករ ឬអាចជា mayonnaise ។
គួរឲ្យស្តាយ បើតាមលំដាប់លំដោយខាងលើ ប្រហែលនេះជាប្រភេទទម្រង់មុខទាំងពីរដែលមិនសូវមានភាពទាក់ទាញនារី។
ណ្ហើយចុះ យ៉ាងណាខ្ញុំក៏មិនសង្ហា ហើយក៏មិននៅក្មេងដែរ ដូច្នេះប្រហែលជាមិនអាចក្លាយជាបុគ្គលដែលមានអ្នកតាមក៏ជារឿងធម្មតាទៅហើយ។ គួរឲ្យស្តាយណាស់។
Abe Kengo