មើលឃើញពីភាពរីកចម្រើននៅកម្ពុជាតាមរយៈរូបភាពរបស់ជប៉ុនកាលពី ៦០ ឆ្នាំមុន
មើលឃើញពីភាពរីកចម្រើននៅកម្ពុជាតាមរយៈរូបភាពរបស់ជប៉ុនកាលពី ៦០ ឆ្នាំមុន។
Tokyo គឺជាទីក្រុងដែលមានបណ្តាញអភិវឌ្ឍបំផុតនៅលើពិភពលោក ជាមួយនឹងផ្លូវល្បឿនលឿនធ្វើដំណើរឆ្លងកាត់អគារខ្ពស់ៗ។
ប៉ុន្តែកាលពី ៦០ ឆ្នាំមុន Tokyo ធ្លាប់ជាទីក្រុងដែលមានភាពវឹកវរ។
ទីក្រុងភ្នំពេញសព្វថ្ងៃបានអភិវឌ្ឍជាងនេះយ៉ាងខ្លាំង។
បើយើងក្រឡេកទៅមើលទីក្រុង Tokyo ជាកន្លែងដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សត្រឹមរយៈពេល ៦០ ឆ្នាំ យើងអាចឃើញថា ទីក្រុងភ្នំពេញក៏នឹងអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលអនាគតផងដែរ។
ទាំងនេះជារូបភាពទីក្រុង Tokyo អភិវឌ្ឍតាមដំណាក់កាល៖
រូបភាពតំបន់ជុំវិញស្ថានីយ៍ Shinbashi ឆ្នាំ ១៩៦០ ។
Ueno ឆ្នាំ ១៩៥៧
Ginza ឆ្នាំ ១៩៥៩
រូបភាពតំបន់ Asakusa ឆ្នាំ ១៩៥៩
Nihonbashi ឆ្នាំ ១៩៥៧
Roppongi ឆ្នាំ ១៩៦៤
Akasaka ឆ្នាំ ១៩៦២
តាមរយៈរូបភាពទាំងនេះយើងឃើញថា នៅពេលនោះទីក្រុងមិនទាន់មានអគារខ្ពស់ៗ ឬផ្លូវល្បឿនលឿននោះទេ។
រថភ្លើងក្រោមដីក៏មិនច្រើនដែរ ដូច្នេះឃើញតែរថភ្លើងធ្វើដំណើរជុំវិញទីក្រុង Tokyo ប៉ុណ្ណោះ។
ហើយក្នុងរយៈពេល ២០ ឆ្នាំចាប់តាំងពីពេលនោះមក មូលដ្ឋានគ្រឹះនៃទីក្រុងតូក្យូនាពេលសព្វថ្ងៃត្រូវបានសាងសង់ឡើង។
ខ្ញុំកំពុងទន្ទឹងរង់ចាំទីក្រុងភ្នំពេញ ជាកន្លែងដែលខ្ញុំធ្លាប់ធ្វើដំណើរកម្សាន្ត នឹងអភិវឌ្ឍនាពេលអនាគត លើសពីទីក្រុង Tokyo ទៅទៀត។
Abe Kengo