ពិតជាអស្ចារ្យណាស់រឿងគំនូរជីវចលជប៉ុនត្រូវបានជ្រើសរើស និងក្លាយជារឿង Anime អន្តរជាតិ
ពិតជាអស្ចារ្យណាស់រឿងគំនូរជីវចលជប៉ុនត្រូវបានជ្រើសរើស និងក្លាយជារឿង Anime អន្តរជាតិ។
ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តរឿងគំនូរជីវចលជប៉ុន តើអ្នកធ្លាប់មើលរឿង Anime MACROSS នេះដែរទេ?
ក្នុងរឿងគំនូរជីវចលមានឈុតឆាកប្រយុទ្ធដ៏គួរឲ្យចាប់អារម្មណ៍ដូចជាយន្តហោះចម្បាំងប្រែកាយទៅជាមនុស្សយន្ត ឬចំនួនកាំជ្រួចបាញ់យ៉ាងច្រើនទាក់ទាញទស្សនីយភាព ហើយភាគបន្តក៏ត្រូវបានផលិតបន្ទាប់ពីចេញផ្សាយលើកដំបូងនៅឆ្នាំ ១៩៨២ ផងដែរ។
យ៉ាងណាមិញ តើអ្នកទាំងអស់គ្នាដឹងទេថារឿងគំនូរជីវចលនេះផ្តើមចេញពីគម្រោងដែលគ្មានសង្ឃឹមអ្វីឡើយ។
ការផលិតរឿងនៅកន្លែងមួយផ្សេង
ក្នុងអត្តបទថ្ងៃនេះ យើងនឹងបង្ហាញពីអាថ៌កំបាំងដែលមនុស្សមិនច្រើនទេបានដឹងទាក់ទងនឹងដំណើរការផលិតរឿងគំនូរជីវចលនេះ។
បង្កើតផែនការស្របគ្នានៅពេលដែលត្រូវបានស្នើឲ្យដាក់ចេញអត្តបទព្រាងចំនួន ២
មិនដូចជារឿងគំនូរជីវចលជប៉ុនដែលផលិតដំបូងឡើយ ភាគច្រើនបុគ្គលិកកើតនៅសម័យកាលដែលបានមើលរឿងគំនូរជីវចល និងរឿងប្រឌិតបែបវិទ្យាសាស្ត្រច្រើន ដោយមិនដូចរឿងកាលពីមុននោះទេ។
អ្វីដែលពួកគេចង់បានគឺ ផលិតរឿង Anime បែបវិទ្យាសាស្ត្រជាក់ស្តែង។ គោលដៅរបស់ MACROSS គឺជារឿង Anime មនុស្សយន្តជាក់ស្តែង ដែលរួមមានឈុតឆាកយន្តហោះចម្បាំងប្រែកាយជាមនុស្សយន្ត ពួកគេបែរជាទទួលបានសំណើបន្ថែមអត្តបទព្រាង ១ ច្បាប់ទៀតពីភាគីអតិថិជន។
ដើម្បីអនុវត្តគម្រោងដែលពួកគេចង់ដំណើរការ ពួកគេបានប្រគល់អត្តបទព្រាងដែលហាក់បីដូចជាគ្មាននរណាចង់ទទួលយកនោះទេ។
គំនិតដ៏គួរឲ្យចាប់អារម្មណ៍មួយត្រូវបានស្នើឡើង ដោយលាយបញ្ចូលចំណុចដែលកំពុងពេញនិយមនាពេលនោះមានដូចជា៖
- មនុស្សយន្ត Anime (ស្រដៀងនឹង Gundam)
- នារី idol
- សេ្នហា
ការរួមបញ្ចូលចំណុចទាំង ៣ ក្នុងរឿងតែមួយហាក់ដូចជាច្រើនពេក ហើយសាច់រឿងគ្រាន់តែត្រូវបានគិតឃើញឲ្យស្របគ្នាប៉ុណ្ណោះ។
អតិថិជនដែលបានមើលអត្តបទព្រាងទាំង ២ ច្បាប់បានសម្រេចចិត្តថា៖
“អត្តបទព្រាងនេះមើលទៅល្អ សូមផលិតរឿងនេះ”
ហើយពួកគេបានរើសយកអត្តបទព្រាងចុងក្រោយ។
ក្រុមផលិតមានការភ្ញាក់ផ្អើលចំពោះជម្រើសដែលមិននឹកស្មានដល់របស់អតិថិជន។
ទោះជាយ៉ាងណា មិនអាចធ្វើអ្វីបានចំពោះការសម្រេចចិត្តនេះឡើយ ដូច្នេះហើយ ទើបពួកគេសរសេររឿងដែលរួមបញ្ចូលចំណុចទាំង ៣ ចូលគ្នា។
ហើយបន្ទាប់មករឿងត្រូវបានចាក់ផ្សាយ។
ត្រង់ចំណុចនេះ ខ្ញុំក៏សូមចែករំលែកសាច់រឿងបន្តិចដែរ។
នៅថ្ងៃមួយ មានវត្ថុដ៏ធំមួយបានហោះចេញពីលំហ។
នោះជាយានអវកាសដែលមានប្រវែងសរុប ១២០០ ម៉ែត្រ ក្នុងមួយរំពេច មនុស្សជាតិបានធ្លាក់ក្នុងស្ថានភាពប្រយុទ្ធសង្រ្គាមជាមួយមនុស្សក្រៅភព។
មនុស្សបង្កើតទីក្រុងមួយនៅក្នុងយានអវកាសយក្ស ហើយបន្តប្រយុទ្ធនៅពេលដែលធ្វើដំណើរឆ្លងកាត់លំហ។
ពួកគេប្រយុទ្ធនៅក្នុងម៉ាស៊ីនដែលអាចប្រែកាយពីយន្តហោះចម្បាំងទៅជាមនុស្សយន្ត ទន្ទឹមនឹងនោះ ក្នុងទីក្រុងដែលនៅខាងក្នុងយានអវកាស មាននារីម្នាក់បានក្លាយជា idol ។
តួឯកប្រុសក្នុងរឿងនេះមិនចាប់អារម្មណ៍នឹងនារី idol ម្នាក់នោះឡើយ ប៉ុន្តែបែរជាដាក់ចិត្តស្រលាញ់ថ្នាក់លើរបស់ខ្លួន។
ដំណើររឿងបន្តមកទៀតគឺ នៅពេលដែលមនុស្សក្រៅភពស្តាប់ឮចម្រៀងរបស់នារី idol រូបនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តួអង្គឯកទាំងអស់បានឆ្លៀតយកឱកាសនេះដើម្បីសម្រុកចូលប្រយុទ្ធ ដោយប្រើយុទ្ធសាស្ត្រប្រើប្រាស់កន្លែងរបស់សត្រូវ។
ដោយផ្អែកលើគំនិតរួមបញ្ចូលចំណុចដែលមិនពាក់ព័ន្ធទាំងនេះចូលគ្នា ហើយបញ្ចប់រឿងរ៉ាវយ៉ាងល្អបំផុត។
MACROSS គឺជារឿងដែលកើតចេញពីការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អតិថិជន។
ប្រសិនបើបានទស្សនារឿងបន្ទាប់ពីដឹងសាច់រឿងនៅពីក្រោយ អ្នកនឹងយល់ច្បាស់ពីសិល្បៈក្នុងរឿង ដូច្នេះបើសិនជាអ្នកចាប់អារម្មណ៍ អ្នកទាំងអស់គ្នាអាចរកមើលបាន។
ចំពោះចំណុចស្នេហាយើងមិនចាំបាច់និយាយនោះទេ ប៉ុន្តែសម្រាប់តួអង្គឯក idol ខ្ញុំគិតថា ពួកគេបានបង្ខំចិត្តដាក់បញ្ចូលក្នុងរឿង យ៉ាងណាមិញ មនុស្សយន្តដែលប្រែកាយទាំងនោះមើលទៅឡូយណាស់។
នេះក៏ជារឿងមួយក្នុងចំណោមរឿងដែលខ្ញុំចូលចិត្តផងដែរ។
Abe Kengo