បច្ចេកវិទ្យាហុងស៊ុយដ៏ធំបំផុតលើពិភពលោក តើនេះជាមូលហេតុដែលធ្វើឲ្យទីក្រុងតូក្យូមានភាពរីកចម្រើនមែនទេ?
បច្ចេកវិទ្យាហុងស៊ុយដ៏ធំបំផុតលើពិភពលោក តើនេះជាមូលហេតុដែលធ្វើឲ្យទីក្រុងតូក្យូមានភាពរីកចម្រើនមែនទេ?
ប្រហែលជាប្រិយមិត្តអ្នកអានទាំងអស់គ្នាធ្លាប់ដឹងរឿងខ្លះៗដែលនិយាយពីហុងស៊ុយ។
នៅប្រទេសជប៉ុនសព្វថ្ងៃនេះ គ្មាននរណាយកចិត្តទុកដាក់ចំពោះបញ្ហានេះនោះទេ ប៉ុន្តែប្រហែលជានៅពេលដែលសាងសង់ទីក្រុងតូក្យូ ចំណុចនេះត្រូវបានពិចារណាយ៉ាងច្បាស់។
ប្រហែលជាដោយសារតែហុងស៊ុយទើបតូក្យូបានក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងធំនៅលើពិភពលោក។
ចូរយើងក្រឡេកមើលបច្ចេកវិទ្យាហុងស៊ុយដែលគេប្រើសម្រាប់សាងសង់ទីក្រុងតូក្យូដ៏រុងរឿងនាពេលបច្ចុប្បន្ននេះ។
ហុងស៊ុយជប៉ុនផ្តោតសំខាន់លើទន្លេ
ហុងស៊ុយត្រូវបាននាំចូលជប៉ុនដោយមូលដ្ឋានវប្បធម៌ចិន ដូច្នេះហើយ ការបង្រៀនហុងស៊ុយដែលទាក់ទងនឹងហុងស៊ុយចិនទទួលបានការយកចិត្តទុកដាក់ណាស់។
ក្នុងនោះវត្តមានរបស់ទន្លេគឺជាបញ្ហាដែលសំខាន់។
បើតាមហុងស៊ុយ លំហូរខ្យល់មានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែគេនិយាយថា ប្រសិនបើជិះនៅលើខ្យល់ ចំហាយនឹងចេញ តែបើជួបទឹក ចំហាយនឹងនៅដដែល។
គេជ្រើសយកទីក្រុងតូក្យូព្រោះយល់ថានេះជាតំបន់ដែលល្អ ដោយមានទន្លេព័ទ្ធជុំវិញតំបន់បង្កើតបានជារង្វង់មូល។
ប្រាសាទ Edo ដែលសព្វថ្ងៃគឺជាព្រះបរមរាជវាំងនៃទីក្រុងតូក្យូ ត្រូវបានសាងសង់នៅកណ្តាលទីក្រុង ហើយចរន្តទឹកដែលត្រូវបានសាងសង់ឡើងនៅជុំវិញ ដើម្បីឲ្យមើលទៅដូចជារូបនាគ។
សព្វថ្ងៃនេះ លែងជាទន្លេទៀតហើយ រថភ្លើងទើបជាចំណុចដែលសំខាន់
បច្ចុប្បន្ននេះ មានខ្សែរថភ្លើងមួយចំនួនហៅថា Yamanote Line ដែលរត់ជារង្វង់មូលនៅកណ្តាលទីក្រុងតូក្យូ។
សូម្បីតែផ្លូវហាយវេក៏ត្រូវបានរចនាឡើងជារាងរង្វង់មូលផងដែរ។
សម័យកាលផ្លាស់ប្តូរ រថភ្លើង និងរថយន្តគឺជាមធ្យោបាយដឹកជញ្ជូនវត្ថុដែលមានថាមពលដូចជាមនុស្ស របស់របរ ឬប្រាក់។
ប្រហែលជាតាមរយៈការបង្កើតរង្វង់មូលដោយលំហូរថាមពលបានជួយបង្កើនកម្លាំងហុងស៊ុយ។
ពួកវាត្រូវបានរចនាឡើងប្រៀបដូចជាជញ្ជាំងដ៏រឹងមាំបំផុត ហើយទីក្រុងសំខាន់ៗរបស់តូក្យូត្រូវបានរចនាឲ្យស្ថិតនៅក្នុងរង្វង់មូល Yamanote Line ។
ហាក់បីដូចជាមិនមានឧទាហរណ៍ច្រើននិយាយពីទីក្រុងផ្សេងគិតដល់រឿងហុងស៊ុយលើមាត្រដ្ឋានធំទូលាយបែបនេះឡើយ។
ទីតាំងដែលត្រូវបានចាត់ទុកដូចជាមានថាមពលអាថ៌កំបាំង
ប្រសិនបើទីក្រុងទាំងមូលត្រូវបានរៀបចំតាមហុងស៊ុយនោះនឹងមានទីតាំងខ្លះមានកម្លាំងថាមពល។
ចូរយើងក្រឡេកមើលទីតាំងមួយចំនួនខាងក្រោម។
Kokyo – ព្រះបរមរាជវាំង
ព្រះបរមរាជវាំង ជាកន្លែងដែលព្រះចៅអធិរាជគង់ប្រថាប់ ដែលស្ថិតនៅកណ្តាលទីក្រុងតូក្យូ។
ក្នុងសម័យកាលសាមូរ៉ៃ នៅកន្លែងនេះធ្លាប់ត្រូវបានគេហៅថាប្រាសាទ Edo ដែលជាមជ្ឈមណ្ឌលនៃទីក្រុងតូក្យូ។
ជាការពិតណាស់ មិនថាកាលពីមុន ឬបច្ចុប្បន្ននេះនោះទេ នៅទីនេះត្រូវបានរចនាឡើងសម្រាប់ប្រមូលផ្តុំកម្លាំងថាមពល។
នៅទីនេះមានកន្លែងមួយផ្នែកបើកសម្រាប់សាធារណៈជន ដូច្នេះអ្នកទាំងអស់គ្នាអាចចូលទស្សនាបាន។
Meiji Jingu – ប្រាសាទទីសក្ការៈអធិរាជ Meiji
ប្រាសាទ Meiji ជាទីសក្ការបូជាដែលមានតំបន់ព្រៃឈើធំទូលាយ ដោយស្ថិតនៅជិតទីក្រុង Shibuya ។
ជាកន្លែងមួយដែលត្រូវបានគេចាត់ទុកថា ល្អសម្រាប់ការពង្រឹងសំណាងដែលទាក់ទងនឹងទំនាក់ទំនងរវាងបុគ្គល និងបុគ្គល។
ជាពិសេសថែមទាំងមានអណ្ដូងដ៏ល្បីឈ្មោះគឺ Kiyomasa ។
យ៉ាងណាមិញ គេនិយាយថា ខ្យល់ងងឹតអាចនឹងប្រមូលផ្តុំនៅទីនេះពេលល្ងាច ឬនៅថ្ងៃដែលមានភ្លៀង ដូច្នេះសូមកុំចូលទៅជិតអណ្តូង Kiyomasa អំឡុងពេលនេះ។
ប្រាសាទ Myojin
នៅកន្លែងមួយស្ថិតនៅជិត Akihabara មានប្រាសាទទីសក្ការៈ Myojin ។
ជាកន្លែងដែលល្បីថាភ្ជាប់ចំណងគូស្នេហ៍ ដូច្នេះប្រហែលនេះជាកន្លែងដែលល្អប្រសិនបើយើងអាចទៅជាមួយនឹងមនុស្សជាទីស្រលាញ់។
កាលពីមុន ទីនេះជាប្រាសាទទីសក្ការៈ Taira no Masakado ដែលជាវិញ្ញាណសងសឹកស្ថិតនៅទីក្រុងតូក្យូ។
នៅជប៉ុនមានចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយត្រង់ថា ព្រលឹងខ្មោចសងសឹកបែរជាអាចក្លាយជាទេវតាដែលគេគោរពបូជា។
Yushima Tenjin
Yushima Tenjin ស្ថិតនៅសង្កាត់ Bunkyo ទីក្រុងតូក្យូ។
ទេវតារៀនសូត្រ Sugawara no Michizane ដែលត្រូវបានគេគោរពបូជានៅទីនេះ។
កាលពីមុនបុគ្គលម្នាក់នេះធ្លាប់ជាព្រលឹងខ្មោចសងសឹក។
ប្រាសាទ Tokyo Daijingu
ប្រាសាទទីសក្ការនេះស្ថិតនៅជិតព្រះបរមរាជវាំង សង្កាត់ Chiyoda ។
បើតាមអ្នកស្រុក Tokyo Daijingu គឺជាប្រាសាទដែលសក្តិសិទ្ធិបំផុតចំពោះរឿងស្នហា។ មនុស្សជាច្រើន ជាពិសេសស្ត្រីតែងតែមកប្រាសាទ Daijingu នេះសម្រាប់បួងសួង។ ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាអាចមកកាន់ទីនេះជាមួយមនុស្សជាទីស្រលាញ់ ដើម្បីបួងសួងសុំឲ្យស្នហាមានភាពយូរអង្វែង មិនបែកបាក់គ្នា។
វត្តប្រាសាទ Sensoji
នេះជាប្រាសាទធំមួយស្ថិតនៅ Asakusa ។
ទីតាំង Asakusa និងឈ្មោះប្រាសាទមានរបៀបសរសេរអក្សរ Han ដូចគ្នា ប៉ុន្តែប្រាសាទអាថ៌កំបាំងនេះត្រូវបានគេហៅថា Senso ។
វត្តប្រាសាទនេះគោរពបូជាទេវតានាគ។
គេនិយាយថា ទេវតានាគនឹងបង្កើនថាមពលនៅពេលដែលប៉ះនឹងទឹក ដូច្នេះប្រសិនបើទៅកាន់វត្តប្រាសាទ Sensoji សូមកុំភ្លេចលាងដៃឲ្យបានស្អាតមុនពេលបួងសួងដើម្បីទទួលបានកម្លាំងថាមពល។
Abe Kengo