ជណ្តើរយន្តមូលពិសេសដែលផលិត​នៅ​​ជប៉ុន​បាន​ធ្វើ​ឲ្យ​អគារ​លើពិភព​លោក​កាន់​តែ​មាន​ភាព​ទាក់​ទាញ

ជណ្តើរយន្តមូលពិសេសដែលផលិតនៅជប៉ុនបានធ្វើឲ្យអគារលើពិភពលោកកាន់តែមានភាពទាក់ទាញ។

យើងតែងតែឃើញប្រភេទជណ្តើរយន្តនៅតាមផ្សារទំនើប យ៉ាងណាមិញ តើអ្នកទាំងអស់គ្នាធ្លាប់​មើល​ឃើញ​ប្រភេទ​ជណ្តើរដូចក្នុងរូបភាព​នេះ​ដែរ​ទេ? នេះ​ជា​ជណ្តើរយន្តដែលត្រូវបានដំឡើង​នៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុង​សៀង​ហៃ​ប្រទេស​​​ចិន។

ជណ្តើរយន្តនេះត្រូវបានគេចាត់ទុកដូចជានាគកំពុងហោះហើរជារង្វង់ ដែលជាផលិតផលរបស់ក្រុមហ៊ុនជប៉ុន Mitsubishi Electric និង​កំពុង​អភិវឌ្ឍ​នៅ​លើ​ពិភព​លោក។

នៅកន្លែងផ្សេងទៀតដូចជាសហរដ្ឋអាមេរិក ឬ Kuwait ជណ្តើរយន្តប្រភេទនេះក៏ត្រូវបានដាក់ឲ្យប្រើប្រាស់នៅតាមផ្សារទំនើបផងដែរ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់ ដោយសារតែការរចនាដ៏​គួរ​ឲ្យ​ទាក់​ទាញ​ភ្នែក។

Mitsubishi Electric គឺជាសាជីវកម្មតែមួយគត់ដែលមានបច្ចេកវិទ្យានេះ ហើយក្រុមហ៊ុនផ្សេងទៀតមិនអាចចម្លង​គំនិត​របស់​ពួក​គេ​បាន។

មូលហេតុដែលមិនអាចចម្លងតាមព្រោះថាដំណើរការផលិតប្រភេទជណ្តើរយន្តនេះពិបាកណាស់។ ចូរយើងស្វែងយល់បន្ថែម​តាម​រយៈ​អត្តបទ​នេះ​ទាំង​អស់​គ្នា។

គេនិយាយថា នេះជាបច្ចេកទេសដែលមិនអាចធ្វើទៅបានបើផ្អែកលើទស្សនៈរូបវិទ្យា។

ជណ្តើរយន្តមូលមើលទៅដូចជារង្វង់ធ្លាប់ជាប្រធានបទដែលត្រូវបានពិភាក្សានៅជុំវិញពិភពលោក។ យ៉ាងណាមិញ គោល​ការណ៍ដំណើរការនៃប្រភេទជណ្តើរយន្តនេះមានលក្ខណៈស្មុគស្មាញខ្លាំង ភាគ​ច្រើន​ក្រុម​ហ៊ុន​ផលិត​មិន​យល់​ពី​បច្ចេក​ទេសនេះនោះទេ ហើយយល់ថា នេះជារឿងដែលមិនអាចទៅរួចឡើយ។ 

នេះជាចំណុចដែលស្មុគស្មាញ ទោះជាយ៉ាងណា ខ្ញុំនឹងពន្យល់ពីគោលការណ៍នេះ។

យើងគូររង្វង់មួយខណៈពេលដែលវាកំពុងដំណើរការឡើងលើ នឹងមិនមានចលនាកើតឡើងនោះទេ ប្រសិនបើល្បឿន​ផ្ដេកមិននឹងនរ។ យ៉ាងណាមិញ ក្នុងករណីមានដំណើរការ ការដំណើរការតាមបណ្តោយនឹងកើនឡើងត្រង់ជម្រាល ដោយ​កាត់​បន្ថយ​ល្បឿន​ផ្តេក។

អាចនិយាយបានថា ល្បឿននឹងប្រែប្រួលអាស្រ័យលើកន្លែងនីមួយៗនៃជណ្តើរយន្ត។

ដូច្នេះការបង្កើតចលនាត្រង់ចំណុចនេះគឺមិនអាចទៅរួចឡើយ។

មិនមានក្រុមហ៊ុនផលិតណាមួយដែលអាចដោះស្រាយបញ្ហានេះនោះទេ ដូច្នេះត្រូវបានគេចាត់ទុកថា ជារឿងដែលមិន​អាច​ទៅ​រួចតាម​ទស្សនៈ​រូប​វិទ្យា។

ការផ្លាស់ប្តូរគំនិត និងប្រភពបញ្ហា

ដោយបានបំបែកចេញពីគំនិតធម្មតាដែលថា មានចំណុចកណ្តាលតែមួយគត់នៅពេលដែលធ្វើដំណើរជារង្វង់ឡើង​​លើ ពួក​គេ​បាន​បង្កើត​រចនា​សម្ព័ន្ធ​មួយ​ដែល​ចំណុចកណ្តាលនឹងផ្លាស់ប្តូរអាស្រ័យលើកន្លែងនីមួយៗនៃជណ្តើរ​យន្ត​មូល។

អាចនិយាយបានថា ធ្វើឲ្យបាត់បង់ទ្រង់ទ្រាយរង្វង់បន្តិច បង្កើតចំណុចកណ្តាលចំនួន ៣ ហើយផ្លាស់ទីចំណុចកណ្តាល​របស់ជណ្តើរយន្ត ភាពខុសគ្នានៃល្បឿនត្រូវបានលុបបំបាត់។

ទោះបីជាយល់ពីតក្កវិជ្ជាទាំងនេះ ប៉ុន្តែវានៅតែជាបញ្ហាពិបាកណាស់។

ជាធម្មតាជណ្តើរយន្តមូលត្រូវបានទាញឡើងដោយខ្សែច្រវាក់ ប៉ុន្តែខ្សែច្រវាក់មិនអាចឆ្លើយតបបញ្ហានេះបានទេ។

គ្រឿងបន្លាស់ក៏ត្រូវបានផលិតតាមច្បាប់ដើម

ដូចដែលអ្នកទាំងអស់គ្នាអាចស្រមៃឃើញថា ខ្សែច្រវាក់ធម្មតាអាចផ្លាស់ទីបានតែពីរទិសដៅប៉ុណ្ណោះ។ ចំពោះករណីនេះ​មិន​អាច​ប្រើ​បាន​ទេ ដូច្នេះពួកគេបានផលិតប្រភេទខ្សែច្រវាក់ពិសេសដែលអាចផ្លាស់ទី ៣ ទិសដៅដោយសេរី។

ត្រង់កន្លែងដូចជាបង្កាន់ដៃជណ្តើរយន្ត និងរបាក៏ត្រូវបានផលិតយ៉ាងពិសេសដើម្បីបង្កើនកម្លាំងបង្វិល គ្រឿងបន្លាស់​ជណ្តើរ​ត្រូវ​បាន​រចនា​ឡើង​​យ៉ាង​ប្រណិត និងផលិតតាមស្តង់ដារតឹងរ៉ឹងជាមួយនឹងភាពធន់គឺ ០.១ មីលី​ម៉ែត្រ។

លែងជាជណ្តើរយន្តធម្មតាទៀតហើយ

បច្ចេកទេសពិសេសដូចនេះប្រាកដជាមានតម្លៃខ្ពស់ យ៉ាងណាមិញ ជណ្តើរយន្តទាំងនេះបែរជាពេញនិយមនៅបរទេស​ព្រោះ​តែ​ការ​រចនា​ដ៏​ទាក់​ទាញ និង​កម្រ​មាន។

វិស្វករជប៉ុនបាន និងកំពុងមានបំណងផ្លាស់ប្តូរអ្វីដែលមិនអាចទៅរួចទៅជាអាចធ្វើបាន។

ហើយពួកគេជាអ្នកដែលនាំមកនូវការច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍ដល់ពិភពលោក។

ចំពោះក្រុមហ៊ុនផលិតយល់ថា គោលការណ៍ដំណើរការរបស់ជណ្តើរយន្តនេះមិនអាចទៅរួចនោះទេ ពួកគេនឹងមិនធ្វើអ្វី​​ទាំង​​អស់ ហើយ​ពេញ​ចិត្ត​នឹង​ប្រភេទ​ជណ្តើរ​យន្ត​ធម្មតា។

គម្លាតនឹងផ្ទៃដីមិនច្រើនក៏ជាគុណសម្បត្តិមួយនៃដំណើរការឆ្ពោះទៅរកការផលិតជណ្តើរយន្តដ៏ស្រស់ស្អាតផងដែរ។

យើងម្នាក់ៗតែងតែមានគោលដៅអាជីព និងក្តីស្រមៃរៀងៗខ្លួន។ តើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ដ៏អស្ចារ្យ​ម្នាក់​​ដែល​អាច​​ធ្វើ​​រឿង​ទាំង​នេះ និង​​​ផ្លាស់​​​ប្តូរ​​​ពិភព​​លោក​​​ដែរ​​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: