ជប៉ុនស្ថិតក្រោមសង្គ្រាមអូសបន្លាយ​រហូតដល់ឆ្នាំ ២០០៦ តើភាគីជានរណា?

ជប៉ុនស្ថិតក្រោមសង្គ្រាមអូសបន្លាយ​រហូតដល់ឆ្នាំ ២០០៦ តើភាគីជានរណា?

សង្គ្រាមបានបញ្ចប់ដោយសារការចុះចាញ់របស់ជប៉ុននៅឆ្នាំ ១៩៤៥ ។

ដូច្នេះបើតាមគំនិតរបស់អ្នកទាំងអស់គ្នា តើសង្គ្រាមអូសបន្លាយរហូតដល់ឆ្នាំ ២០០៦ បានយ៉ាងដូចម្តេច?

ប្រទេសជប៉ុនបានបញ្ចប់សង្គ្រាមកាលពី ១៨ ឆ្នាំមុន ហើយបែរជាបានបន្តប្រយុទ្ធនឹងប្រទេសណា? តើឥទ្ធិពលមកពីអ្វី?

ដៃគូសង្គ្រាមគឺប្រទេសម៉ុងតេណេហ្គ្រោ 

សង្គ្រាមរវាងជប៉ុន និងប្រទេសម៉ុងតេណេហ្គ្រោ ដែលជាប្រទេសមួយស្ថិតនៅ​ឧបទ្វីប​បាល់កង់នៅ​អឺរ៉ុប។

មុនសង្គ្រាមលោកលើកទីពីរ ជប៉ុន និងរុស្ស៊ីស្ថិតក្រោមស្ថានភាពសង្គ្រាមអូសបន្លាយរយៈពេលប្រហែល ១០០ ឆ្នាំ បន្ទាប់​ពី​ភាគី​ទាំង​ពីរ​បាន​ប្រកាស​សង្រ្គាម។ 

ទោះជាយ៉ាងនេះក្តី ក្នុងសង្គ្រាមជាក់ស្តែង មិនមានការប្រយុទ្ធគ្នាកើតឡើងនោះទេ ដូច្នេះអាចនិយាយបានថា នេះជាសមរភូមិដែលភាគីទាំងសងខាងមិនមានការបាត់បង់អ្វីទាំងអស់។

ខ្ញុំមិនដឹងថា ចំណុចនេះអាចហៅថាសង្គ្រាមដែរអត់ទេ ប៉ុន្តែប្រសិនបើបានប្រកាសសង្គ្រាមមែននោះ តាមច្បាប់អន្តរ​ជាតិ​នេះ​ជា​សកម្មភាព​នៃ​សង្គ្រាម។

ជាទូទៅបន្ទាប់ពីសង្គ្រាមបានបញ្ចប់ ការប្រកាសសង្រ្គាមគួរតែត្រូវបានលុបចោលដោយការចុះហត្ថលេខាលើសន្ធិសញ្ញា​សន្តិភាព។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ប្រទេស​នេះ​នៅ​តែ​ទុក​បែប​នេះ​ដដែល?

តើដោយសារពួកគេស្អប់ជប៉ុនមែនទេ?

គួរឲ្យស្តាយ ព្រោះតែមិនទទួលបានការអញ្ជើញ

អំឡុងពេលដែលផ្ទុះសង្គ្រាមរវាងជប៉ុន និងរុស្ស៊ី ប្រទេសម៉ុងតេណេហ្គ្រោស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ដំបូងឡើយ ក្នុងនាមជាប្រទេសតែមួយគត់ ដូច្នេះនៅពេលដែលចាប់ផ្តើមសង្គ្រាម រុស្ស៊ីបានអំពាវនាវឲ្យម៉ុងតេណេហ្គ្រោ​ប្រកាស​សង្រ្គាម​នឹង​ជប៉ុន ប៉ុន្តែនៅពេលដែលសង្រ្គាមបានបញ្ចប់ រុស្ស៊ីបែរជាភ្លេចជូនដំណឹងដល់ប្រទេស​នេះ​មក​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព។ 

ដូច្នេះហើយ ដោយសារតែមិនបានចុះ​ហត្ថលេខាលើសន្ធិសញ្ញា​សន្តិភាព​រវាង​ជប៉ុន និង​ម៉ុងតេណេហ្គ្រោ មាន​ន័យ​ថា សង្គ្រាម​នៅ​តែ​មិន​ទាន់​បញ្ចប់​ឡើយ។

យ៉ាងណាមិញ ដោយសារតែមិនមានការប្រយុទ្ធជាក់ស្តែង ទើបប្រទេសទាំងពីរបានភ្លេច ហើយកន្លងផុតអស់រយៈពេល​ជា​ច្រើន។

ភ្លេចអញ្ជើញ… ទង្វើនេះដូចជាខ្វះការទទួលខុសត្រូវពេកហើយ។

នៅពេលដែលដឹងរឿងនេះ ពួកគេបានបញ្ចប់សង្រ្គាមយ៉ាងប្រញាប់ប្រញាល់

ក្នុងឆ្នាំ ១៩១៨ ប្រទេសម៉ុងតេណេហ្គ្រោបានរួមបញ្ចូលគ្នា​នឹងប្រទេសជិតខាងគឺ ស៊ែប៊ី ហើយបង្កើតបានជាប្រទេសស៊ែប៊ី និងម៉ុងតេណេហ្គ្រោ។

ក្រោយមកនៅឆ្នាំ ២០០៦ ប្រទេសនេះបានឯករាជ្យ ហើយរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងដាក់ឈ្មោះថាសាធារណ​រដ្ឋ​ម៉ុងតេណេហ្គ្រោ។

នៅពេលដែលជប៉ុនទទួលស្គាល់វត្តមាននៃប្រទេសថ្មីមួយនេះ ភាគីម៉ុងតេណេហ្គ្រោមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៖ “ព្រោះ​ភាគី​ទាំង​ពីរ​កំពុង​តែ​មាន​សង្គ្រាម?”

ដោយដឹងរឿងនេះ ពួកគេបានប្រញាប់បញ្ចប់សង្រ្គាមដោយកិច្ចព្រមព្រៀងរួម។

អំឡុងពេលប្រហែល ១០០ ឆ្នាំមកហើយដែលប្រទេសនេះស្ថិតក្រោមសង្គ្រាមដោយមិនមាននរណាចាប់អារម្មណ៍។

ស្តាប់ទៅដូចជារឿងលេងសើច ប៉ុន្តែនេះជារឿងពិត។

ស្រដៀងគ្នាដែរ កំហុសដ៏គួរឲ្យខ្លាចទាំងនេះអាចនឹងកើតឡើងរវាងបណ្តាប្រទេសផ្សេងទៀត។

គិតទៅយើងទាំងអស់គ្នានឹងឃើញថា នៅ​ពេលខ្លះយើងម្នាក់ៗអាចនឹងធ្វើខុសជារឿងដែលជៀសមិនផុត។ អ្វីដែលសំខាន់​គឺ​យើង​ធ្វើ​យ៉ាង​ណា​ចំពោះ​កំហុស​របស់​ខ្លួន។

ទំនាក់ទំនងរវាងម៉ុងតេណេហ្គ្រោ និងជប៉ុនមិនទាន់រឹងមាំនៅឡើយទេ ប៉ុន្តែខ្ញុំសង្ឃឹមថា នៅពេលអនាគតអាច​ពង្រឹង និង​កែ​លម្អ​តាម​ទិស​ដៅ​ដែល​ល្អ​បំផុត។

និយាយអញ្ចឹងចំពោះប្រជាជនម៉ុងតេណេហ្គ្រោដែលស្នាក់នៅជប៉ុនបាន ១១ ថ្ងៃ (គិតត្រឹមខែមិថុនា ឆ្នាំ ២០១៨) ។

តើបុគ្គលទាំងនេះប្រៀបដូចជាបានសម្រុកចូលទឹកដី​សត្រូវ​ដោយមិនមាននរណាដឹងមែនទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: