ថែរក្សាសុខភាព និងកាន់តែស្រស់ស្អាតជាងមុន ជួយឲ្យជីវិតកាន់តែមានន័យ
ថែរក្សាសុខភាព និងកាន់តែស្រស់ស្អាតជាងមុន ជួយឲ្យជីវិតកាន់តែមានន័យ។ ប្រសិនបើអ្នកមានឳកាសទៅលេងប្រទេសវៀតណាមសូមកុំភ្លេចឈានចូលហាង DAIJU SALON យើងខ្ញុំំមានលក់ភេសជ្ជៈដែលពេញនិយមនៅជប៉ុន។
[សម្រស់ និងសុខភាពផ្តើមចេញពីអាហារ]
ដូចដែលអ្នកបានដឹងស្រាប់ហើយថា ការអភិវឌ្ឍរាងកាយរបស់មនុស្សផ្អែកលើអាហារដែលយើងទាំងអស់គ្នាបរិភោគ។
យើងបានស្វែងយល់ និងដាក់ចេញប្រភេទភេសជ្ជៈដែលស័ក្តិសមនឹងអ្នកទាំងអស់គ្នា ដោយមិនបែងចែកអាយុ ឬភេទនោះទេ។ ជាដំបូង យើងខ្ញុំចង់រួមចំណែកដល់សុខភាព និងសម្រស់របស់អតិថិជនទាំងអស់តាមរយៈភេសជ្ជៈទាំងនេះ។
ជាមួយនឹងគោលបំណងនេះ Daiju Salon បានបង្កើត និងផ្គត់ផ្គង់សេវាកម្ម healthy coffee ។
យើងខ្ញុំផ្គត់ផ្គង់ភេសជ្ជៈជាច្រើនប្រភេទដែលល្អចំពោះសុខភាព ដែលត្រូវបានលាយយ៉ាងពិសេសនៅហាង Daiju Salon ដោយប្រើគ្រឿងផ្សំដែលមានប្រភពមកពីជប៉ុន ហើយផ្លាស់ប្តូរបន្តិចឲ្យស្របនឹងរសជាតិរបស់អតិថិជនទាំងអស់គ្នា។
[ភេសជ្ជៈមួយចំនួនដែលមានលក់]
១. Ginger milk tea – តែខ្ញីទឹកដោះគោ
ក្រៅពីគ្រឿងផ្សំសំខាន់មានដូចជាខ្ញី ដែលជួយបង្កើនដំណើរការរំលាយអាហារ និងសីតុណ្ហភាពរាងកាយ យើងថែមទាំងបានប្រើប្រាស់គ្រឿងផ្សំមួយចំនួនទៀតដូចជាម្ស៉ៅអង្ករ និងអង្ករសំរូប ដែលជួយសម្រួលដល់ដំណើរការរបស់ពោះវៀន និងជម្រុញចលនាពោះវៀន។
យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាផឹកតែក្តៅក្នុងបរិយាកាសម៉ាស៊ីនត្រជាក់ស្រស់ស្រាយ និងដាក់ទឹកកប្រសិនបើផឹកក្នុងបរិយាកាសដែលក្តៅ។
នេះជាប្រភេទតែដែលមានមុខងារជួយត្រួតពិនិត្យស្ថានភាពរាងកាយប្រចាំថ្ងៃ និងថែរក្សាស្បែកពីខាងក្នុងរាងកាយ។
២. Matcha latte
Matcha latte ប្រើប្រភេទ matcha មានគុណភាពខ្ពស់ដាំនៅទីក្រុង Uji នៃ Kyoto ដែលជាតំបន់ផលិត matcha ដ៏ធំបំផុតនៅជប៉ុន ដោយមិនបាញ់ថ្នាំសម្លាប់សត្វល្អិត រួមជាមួយនឹងទឹកដោះគោឆៅ ដែលគោត្រូវបានចិញ្ចឹមនៅ Hokkaido ។
សម្បូរទៅដោយវីតាមីន C, E និង catechin ម្យ៉ាងវិញទៀត matcha មានមុខងារប្រឆាំងអុកស៊ីតកម្ម និងជម្រុញចរន្តឈាម។
ក្រៅពីនេះថែមទាំងមានផ្ទុក theanine ជាសមាសធាតុដែលមានមុខងារបង្កើនអារម្មណ៍ relax ដូច្នេះហើយ យើងខ្ញុំសូមណែនាំប្រភេទភេសជ្ជៈនេះផឹកនៅម៉ោងសម្រាកថ្ងៃត្រង់។
៣. តែផ្លែឈើតាមរដូវ
នេះជាប្រភេទតែដែលរួមផ្សំនឹងផ្លែឈើជាច្រើនមុខ ត្រូវបានទិញនៅកន្លែងលក់ផ្លែឈើដែលមានគុណភាព។
ការប្រើប្រាស់ផ្លែឈើតាមរដូវមិនត្រឹមតែផ្តល់នូវរសជាតិចម្រុះប៉ុណ្ណោះទេ ថែមទាំងជួយឲ្យរាងកាយទទួលបានវីតាមីន C ច្រើនផងដែរ។
ក្រៅពីនេះ ស្លឹកតែដែលប្រើគឺជាតែខ្មៅដែលមានប្រភពមកពីជប៉ុន ក្នុងតែនេះមានផ្ទុក polyphenol ២ ប្រភេទដែលមានមុខងារប្រឆាំងអុកស៊ីតកម្មច្រើន។
ការរួមបញ្ចូលគ្នារវាងតាមីន C និងសារធាតុ polyphenol ជាជំនួយដ៏ល្អឥតខ្ចោះសម្រាប់ជួយដល់សម្រស់ពីខាងក្នុង។
ក្រៅពីភេសជ្ជៈដែលពេញនិយមទាំង ៣ ខាងលើ ម៉ឺនុយភេសជ្ជៈនៅ Daiju Salon ក៏មានភេសជ្ជៈជាច្រើនទៀតផងដែរ។ ភេសជ្ជៈទាំងអស់សុទ្ធតែប្រើគ្រឿងផ្សំដែលល្អចំពោះសុខភាព និងមានប្រភពមកពីជប៉ុន។
ទន្ទឹមនឹងនេះ ក្រៅពីគុណភាពភេសជ្ជៈ បរិយាកាសក្នុងហាងក៏ជាអ្វីដែលយើងខ្ញុំយកចិត្តទុកដាក់ផងដែរ។
សង្ឃឹមថា ប្រសិនបើអ្នកទាំងអស់គ្នាមានឳកាសទៅលេងវៀតណាមនឹងឈានចូលហាង មិនថាអ្នកទៅម្នាក់ឯង ឬច្រើននាក់នោះទេ អ្នកទាំងអស់គ្នាអាចរីករាយ និងបន្ធូរអារម្មណ៍។ ក្រៅពីរីករាយនឹងបរិយាកាសបរិសុទ្ធ អនាម័យ អ្នកទាំងអស់គ្នានឹងមានអារម្មណ៍ដូចជាខ្លួនកំពុងនៅលើកោះកណ្តាលទីក្រុង ដោយសារតែការរួមបញ្ចូលគ្នារវាងមែកឈើ និងអាងទឹក។
សូមអញ្ជើញមកកាន់ហាងរបស់យើងខ្ញុំ ហើយរីករាយនឹងភេសជ្ជៈជប៉ុនដែលមានគុណភាពខ្ពស់។
យើងខ្ញុំរីករាយនឹងស្វាគមន៍អ្នកទាំងអស់គ្នា។
DAIJU SALON VN
KL11 Kim Long Villa Nguyen Huu Tho Nha Be HCM