Samurai Lady តើភាពទាក់ទាញរបស់មនុស្សស្រី Yamato Nadeshiko មួយរូបជាអ្វី?
Samurai Lady តើភាពទាក់ទាញរបស់មនុស្សស្រី Yamato Nadeshiko មួយរូបជាអ្វី?
ជាទូទៅបុរសម្នាក់ៗតែងតែមានគំរូមនុស្សស្រីដែលខ្លួនចូលចិត្ត។
អ្នកខ្លះចូលចិត្តមនុស្សស្រីដែលខ្ពស់ ហើយក៏មានអ្នកខ្លះចូលចិត្តមនុស្សស្រីរាងទាប គួរឲ្យស្រលាញ់ផងដែរ។
មនុស្សមួយចំនួនចូលចិត្តលក្ខណៈគួរឲ្យស្រលាញ់ អ្នកខ្លះចូលចិត្តភាពស្រស់ស្អាត។ តើមនុស្សស្រីប្រភេទណាដែលសុភាពបុរសចូលចិត្ត?
សម្រាប់ខ្ញុំ បុរសដែលនិយាយពីគំរូមនុស្សស្រីដែលពួកគេចូលចិត្តដោយផ្អែកលើរូបសម្បត្តិខាងក្រៅប្រៀបដូចជាមនុស្សគ្មានបទពិសោធម្នាក់។
នៅថ្ងៃនេះ ខ្ញុំសូមណែនាំអំពី Yamato Nadeshiko ជាគំរូមនុស្សស្រីដែលមានភាពទាក់ទាញនៅប្រទេសជប៉ុន។
ខ្ញុំក៏សង្ឃឹមថា ក្រោយពេលអានអត្តបទនេះគំរូមនុស្សស្រី Yamato Nadeshiko នឹងក្លាយជាគោលដៅដែលមិត្តនារីចង់យកតម្រាប់តាម។
Yamato Nadeshiko ជាពាក្យដែលប្រើសម្រាប់សំដៅលើស្រ្តីជប៉ុនដែលស្រស់ស្អាត ប៉ុន្តែដើមឡើយមិនសំដៅលើភាពស្រស់ស្អាតខាងក្រៅនោះទេ។ នៅបណ្តាប្រទេសផ្សេងទៀត Yamato Nadeshiko ថែមទាំងត្រូវបានគេហៅថា Samurai Lady ។
ដូច្នេះហើយ តើគំរូមនុស្សស្រីដែលមានភាពទាក់ទាញនៅជប៉ុនជាមនុស្សបែបណា?
នៅសម័យសព្វថ្ងៃនេះ មនុស្សស្រីដែលគេហៅថា Yamato Nadeshiko ជាមនុស្សស្រីបែបណា?
ដំបូងឡើយ តើ Yamato Nadeshiko ជាអ្វី?
នេះជាពាក្យដែលប្រើសម្រាប់សំដៅលើមនុស្សស្រីស្រស់ស្អាត ល្អ សុភាពរាបសា ប៉ុន្តែបង្កប់កម្លាំងក្នុងបេះដូង។
នៅជប៉ុនសព្វថ្ងៃនេះ បុរសជាអ្នកចេញក្រៅធ្វើការ តួនាទីរបស់ស្រ្តីគឺមើលថែទាំគ្រួសារ។
មិនមែនមានន័យថា ឲ្យតម្លៃបុរស ហើយមើលងាយស្រ្តីនោះទេ ប៉ុន្តែប្រសិនបើបុរសបំពេញការងារខាងក្រៅ នោះស្រ្តីត្រូវមើលថែគ្រួសារ។
បុរសធ្វើការខាងក្រៅ រីឯស្រ្តីនៅផ្ទះមើលថែគ្រួសារ ហើយនៅពេលដែលនៅផ្ទះស្រ្តីនឹងរឹងមាំជាងបុរស នេះជាគំរូមនុស្សស្រីដ៏ទាក់ទាញដែលបុរសៗឲ្យតម្លៃ។
នៅពេលដែលបុរសត្រឡប់មកផ្ទះបន្ទាប់ពីបំពេញការងារយ៉ាងនឿយហត់ខាងក្រៅ ពេលខ្លះទទួលបានការយកចិត្តទុកដាក់ ពេលខ្លះទៀតក៏ស្តាប់លឺពាក្យសម្តីគំរោះគំរើយរបស់ប្រពន្ធ ហើយរាប់សម្តីទាំងនោះដូចជាការលើកទឹកចិត្ត។
គិតដល់ចំណុចនេះ ប្រហែលជាគួរឲ្យអស់សំណើចបន្តិចដោយសារតែមើលទៅបុរសទាំងនោះមានមោទនភាពយ៉ាងខ្លាំងនៅខាងក្រៅ។
ត្រង់ចំណុចនេះមិនមែននិយាយថា ចំណុចមួយណាល្អ មួយណាអាក្រក់នោះទេ ប៉ុន្តែនិយាយពីសារៈសំខាន់របស់ស្ត្រីក្នុងគ្រួសារ។
តើសម័យសព្វថ្ងៃត្រូវការមនុស្សស្រី Yamato Nadeshiko បែបណា?
សម័យកាលដែលស្រ្តីចេញទៅក្រៅសង្គមធ្វើការ លែងមានភាពខុសគ្នារវាងបុរស និងស្ត្រីទៀតហើយ។
អំឡុងពេលនេះ ប្រហែលមនុស្សជាច្រើនគិតថា ចំណុចដែលមនុស្សស្រី Yamato Nadeshiko ត្រូវតែមានក៏កំពុងផ្លាស់ប្តូរដែរ ប៉ុន្តែជាមូលដ្ឋានមិនមានការផ្លាស់ប្តូរអ្វីឡើយ។
នៅតែជាគំរូមនុស្សស្រីដែលទន់ភ្លន់ គួរឲ្យស្រលាញ់ និងមានឆន្ទៈរឹងមាំ។ ប្រសិនបើនិយាយតាមទស្សនៈគ្រិស្តសាសនា ប្រហែលនេះជារូបភាពស្រដៀងនឹងមាតាម៉ារា។
និយាយចេញពាក្យទាំងនេះក្នុងនាមជាបុរសម្នាក់ហាក់ដូចជាមិនសម ប៉ុន្តែខ្ញុំគិតថា បុរសជាមនុស្សដែលមានអំនួត និងលើកតម្កើងខ្លួនឯង ប៉ុន្តែក្នុងចិត្តបែរជាមានបេះដូងទន់ខ្សោយ។
ប្រសិនបើនៅកន្លែងធ្វើការមានស្រ្តីម្នាក់លើកទឹកចិត្តបុរសទាំងនោះដោយភាពទន់ភ្លន់ ហើយពេលខ្លះតឹងរឹងបន្តិចនាងប្រៀបដូចជាមនុស្សស្រី Yamato Nadeshiko នាសម័យសព្វថ្ងៃនេះ។
មនុស្សប្រុសក៏មានក្តីស្រមៃរបស់ខ្លួនផងដែរ។
Yamato Nadeshiko ជាមនុស្សស្រីដែលអាចសម្រេចគោលដៅជាមួយនឹងអ្នក។
ប៉ុន្តែនៅពេលដែលបុរសនោះមានគោលដៅអាត្មានិយម តែងតែចាត់ទុកខ្លួនឯងសំខាន់ មនុស្សស្រី Yamato Nadeshiko នឹងអស់ស្រលាញ់ ហើយបោះបង់ចោលបុរសម្នាក់នោះ។
ខ្ញុំជឿថា ភាពចាស់ទុំរបស់មនុស្សម្នាក់មិនមែនដោយសារតែយើងមើលទៅបែបណានោះទេ ប៉ុន្តែក្លាយជាបុរស ឬស្ត្រីដែលមានភាពទាក់ទាញពិតប្រាកដ។
សង្ឃឹមថា បុរសៗទាំងអស់នឹងក្លាយជាសាមូរ៉ៃមួយរូប ដូច្នេះទើបសក្តិសមនឹងមនុស្សស្រី Yamato Nadeshiko មួយរូប។
សុភាពនារីទាំងឡាយ សូមធ្វើជាមនុស្សស្រី Yamato Nadeshiko ហើយជួយដល់បុរសដ៏គួរឲ្យអាណិតទាំងនោះ (ក្នុងនោះរួមទាំងខ្ញុំ) ។
Abe Kengo