ការទស្សន៍​ទាយ​ជោគ​វាសនា និង​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់​តាម​រយៈ​លេខ​វិទ្យា

ការទស្សន៍ទាយជោគវាសនា និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់តាមរយៈលេខវិទ្យា។

លេខវិទ្យាក្នុងភាសាអង់គ្លេសហៅថា Numerology – ត្រូវបានចាត់ទុកជាទម្រង់មួយដែលមានអត្រាទាយឈុតខ្ពស់​បើ​តាម​ការ​ទស្សន៍​ទាយ​ពី​អនាគត។

សព្វថ្ងៃនេះ ទម្រង់នៃការទស្សន៍ទាយមួយចំនួននៅតែត្រូវបានរក្សាបន្ត ហើយត្រូវបានចាត់ទុកដូចជាដំបូន្មានក្នុងគោលបំណងឆ្ពោះទៅរកអនាគតល្អជាងមុន។

ក្នុងលេខវិទ្យា លេខនីមួយៗដែលចាប់ពីលេខ ១ ដល់លេខ ៩ សុទ្ធតែមានអត្តន័យខុសគ្នា ហើយអ្នកដែលមានទេពកោសល្យ និង​ហោរា​សាស្រ្ត​តែង​តែ​ព្យាយាម​បក​ស្រាយ​អត្តន័យ​លេខ​ទាំង​នោះ​ពី​សម័យ​មួយ​ទៅ​សម័យ​មួយ។

លេខវិទ្យានីមួយៗអាចបង្ហាញពីអាថ៌កំបាំងជាច្រើន ដូចជាបុគ្គលិកលក្ខណៈពីកំណើត ទេពកោសល្យ ឬជោគ​វាសនា​​របស់​មនុស្ស​ម្នាក់ ទន្ទឹមនឹងនោះ ក៏អាចបង្ហាញពីទំនាក់ទំនងរវាងមនុស្ស បរិស្ថាន និងបាតុភូតសង្គមដែល​​កើត​ឡើង​នៅ​ជុំវិញ។

ក្នុងអត្តបទនេះ យើងចង់ចែករំលែកដល់អ្នកទាំងអស់គ្នាមួយផ្នែកតូចនៃអាថ៌​កំបាំងរបស់លេខវិទ្យា ចូរយើងស្វែង​យល់​អំ​ពី Personal Year Number (លេខ​ឆ្នាំ​បុគ្គល) តើ​លេខ​ទាំង​នោះ​បង្កប់​អត្តន័យ​ដូច​ម្តេច?

ជាដំបូងចូរយើងស្វែងយល់អំពី Personal Year Number ។

Personal Number (លេខបុគ្គល) គឺជាលេខគោលដែលផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។

ចំពោះការគណនាក្នុងលេខវិទ្យា វដ្តរង្វង់មួយស្មើនឹង ៩ ឆ្នាំ។ ចាប់ផ្តើមពីឆ្នាំទី ១ ហើយបញ្ចប់នៅឆ្នាំទី ៩ បន្ទាប់មកចាប់​ផ្តើម​វដ្ត​ថ្មី​ជា​មួយ​នឹង​លំដាប់​លំដោយ​ដូច​គ្នា។

ដោយផ្អែកលើច្បាប់នេះ យើងនឹងយល់ផ្នែកខាងក្រោមមានដូចតទៅ៖

。ចំណុចដែលត្រូវខំប្រឹងអនុវត្តក្នុងឆ្នាំ?

。តើនឹងមានអ្វីកើតឡើងក្នុងឆ្នាំនេះ?

。 មេរៀនដែលទទួលបានក្នុងឆ្នាំនេះ?

<< រូបមន្តសម្រាប់គណនាលេខឆ្នាំបុគ្គល >>

ការរួមបញ្ចូលឆ្នាំបច្ចុប្បន្នជាមួយនឹងថ្ងៃខែកំណើត ហើយគណនាតាមរូបមន្តខាងក្រោម រហូតដល់ពេលដែលទទួលបាន​​លេខ​​ចុង​​ក្រោយ។

ឧទាហរណ៍៖

“លេខបុគ្គលក្នុងឆ្នាំ ២០២៥ សម្រាប់អ្នកកើតនៅថ្ងៃទី ២៨ ខែតុលា”

ឆ្នាំ ២០២៥ -> ២ + ០ + ២ + ៥ = ៩

ខែតុលា ១០ -> ១ + ០ = ១

ថ្ងៃទី ២៨ -> ២ + ៨ = ១០ -> ១

Personal Year Number -> ៩ + ១ + ១ = ១១ -> ២

យោងតាមរូបមន្តនេះ លេខឆ្នាំបុគ្គលដែលយើងគណនាបានគឺលេខ ២ ។

ត្រូវចំណាំថា នៅពេលដែលគណនាបានលេខចុងក្រោយត្រូវស្ថិតក្នុងចន្លោះចាប់ពីលេខ ១ ដល់ ៩ ទើបជាលទ្ធផលត្រឹម​​ត្រូវ។ សូម​​ពិនិត្យ​​មើល​​ការ​​គណនា​​ឡើង​​វិញ​​ក្នុង​​ករណី​​ដែល​​គិត​​ខុស។

ការណែនាំសម្រាប់លេខនីមួយៗដូចខាងក្រោម

លេខ ១
នេះជាឆ្នាំដែលល្អសម្រាប់ការចាប់ផ្តើម។
ពេលវេលាល្អសម្រាប់ការសាបព្រួស ប្រសិនបើស្ថិតក្នុងលេខឆ្នាំនេះ ចូរអ្នកទាំងអស់គ្នាសាកល្បងចាប់ផ្តើមការងារដែល​​ខ្លួន​​ចូល​​ចិត្ត។ កុំ​ប្រញាប់សង្ឃឹមថាដើមឈើឆាប់លូតលាស់ សូមរក្សាចិត្តស្ងប់ធ្វើឲ្យអស់​ពី​សមត្ថភាព នោះអ្នកនឹង​​ទទួល​បាន​លទ្ធផល​ល្អ។
ពណ៌នាំសំណាងក្នុងឆ្នាំគឺ ពណ៌ក្រហម។

លេខ ២
គន្លឹះសម្រាប់ទំនាក់ទំនងទាំងអស់។
ចូរយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដែលអ្នកមាននៅជុំវិញខ្លួន ដូចជាដៃគូជីវិត គ្រួសារ ឬសូម្បីតែសត្វចិញ្ចឹម។ ថាមពល​ខាង​វិញ្ញាណ​ក៏​នឹង​កើន​ឡើង​ផង​ដែរ។
ពណ៌​នាំ​សំណាងក្នុងឆ្នាំគឺ ពណ៌ខៀវ​ស្រាល (ពណ៌ទឹកសមុទ្រ/ពណ៌ផ្ទៃមេឃ) ។

លេខ ៣
មួយឆ្នាំសម្រាប់រៀបចំផែនការ។
ចូររៀបផែនការត្រួសៗសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ មិនចាំបាច់ប្រញាប់ពេកទេ ហើយកំណត់គោលដៅថ្មី ប្រសិន​បើ​គោល​ដៅ​ដំបូង​ផ្លាស់​ប្តូរ។
ពណ៌​នាំ​សំណាងក្នុងឆ្នាំគឺ ពណ៌លឿង។

លេខ ៤
ស្រដៀងនឹងលេខ ៣ ដែរ ជាឆ្នាំដែលល្អសម្រាប់រៀបចំគម្រោង។
ចូររៀបចំផែនការត្រួសៗសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ កុំបារម្ភច្រើនពេក ហើយកំណត់គោលដៅថ្មី ប្រសិន​បើគោល​ដៅ​ដំបូង​ផ្លាស់​ប្តូរ។
ពណ៌​នាំ​សំណាងក្នុងឆ្នាំគឺ ពណ៌បៃតង

លេខ ៥
ពេលវេលាចាប់ផ្តើមបានមកដល់។

កុំឃុំខ្លួននៅក្នុងផ្ទះ ចូរដើរចេញទៅក្រៅស្រូបយកខ្យល់អាកាសល្អខាងក្រៅ។ ធ្វើដំណើរទៅកាន់កន្លែងជាច្រើនដើម្បី​ស្វែង​យល់​បន្ថែម ធ្វើរឿងដែលខ្លួនចង់ធ្វើក្នុងឆ្នាំនេះ។ ប្រសិនបើមិនទាន់ដឹងថាត្រូវធ្វើអ្វី អ្នកអាចចាប់ផ្តើមដោយ​ការ​ហាត់​ប្រាណ ហ្វឹកហាត់ខ្លួន​ប្រាណ។
ពណ៌​នាំ​សំណាងក្នុងឆ្នាំគឺ ពណ៌ខៀវបៃតង

លេខ ៦
ជាឆ្នាំសម្រាប់បេះដូង និងគ្រួសារ។
ចូរធ្វើការងារដែលអ្នកចូលចិត្ត និងធ្វើចេញពីបេះដូង។ ប្រសិនបើអ្នកមិនទាន់ដឹងថាខ្លួនចង់បានអ្វី កុំបង្ខំខ្លួន​ឯង សូមចំណាយពេលគិតឲ្យបានច្រើន។ កុំបង្ខំខ្លួនឯងធ្វើរឿងដែល​អ្នក​មិន​ចូលចិត្ត ចូរ​ចំណាយ​ពេលបន្ថែមសម្រាប់​គ្រួសារ​ និង​មនុស្ស​ជា​ទី​ស្រឡាញ់។
ពណ៌នាំសំណាងក្នុងឆ្នាំគឺ ពណ៌ផ្កាឈូក

លេខ ៧
ជាឆ្នាំល្អសម្រាប់ប្រាស្រ័យទាក់ទង និងទំនាក់ទំនង។
យកចិត្តទុកដាក់ចំពោះការសន្ទនានឹងមនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកបើកចិត្ត ហើយចែករំលែកបញ្ហាដែលអ្នកកំពុង​ជួបប្រទះ ការលំបាកនឹងមានឱកាសអាចដោះស្រាយ។ សូមបញ្ចេញមតិយោបល់របស់ខ្លួន។
ពណ៌នាំសំណាងក្នុងឆ្នាំគឺ ពណ៌ស្វាយ

លេខ ៨
មួយឆ្នាំដែលពោរពេញដោយថាមពល។
ថាមពលនៅឆ្នាំថ្មីគ្រប់គ្រាន់​សម្រាប់​អ្នក​ដែល​មាន​លេខ ៨ បង្កើន​ការងារ ឬអាចធ្វើការងារបន្ថែម។ ជាមួយនឹងថាមពល​យ៉ាងច្រើនបែបនេះ ប្រសិនបើគ្រាន់តែអង្គុយនៅស្ងៀម អ្នកងាយនឹងធ្លាក់ក្នុងស្ថានភាពអតុល្យភាព។ ដូច្នេះ​ហើយ ចូរ​រឹង​មាំ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​របស់ខ្លួន។
ពណ៌​នាំ​សំណាក្នុងឆ្នាំគឺ ពណ៌ទឹកក្រូច។

លេខ ៩
ចោលអ្វីដែលមិនចាំបាច់។
លុបបំបាត់អ្វីដែលមិនចាំបាច់ ហើយចាប់ផ្តើមដំណើរការថ្មីនៅឆ្នាំថ្មី។ ការសម្អាតផ្ទះ ឬជួសជុលផ្ទះក៏ជារឿងដែលចាំ​បាច់​ផង​ដែរ។ ទទួល​យក​ឆ្នាំ​ថ្មី​តាម​រយៈ​ការ​បោះ​ចោល​អ្វី​ដែល​លែង​សម រួម​ទាំង​គំនិត និងទំនាក់ទំនងដែលមិនចាំ​បាច់។
ពណ៌​នាំ​សំណាងក្នុងឆ្នាំគឺ ពណ៌ក្រហមស្រស់។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណានៅពេលដែលគណនាលេខឆ្នាំរបស់ខ្លួន និងអត្តន័យលេខទាំងនោះ?

សង្ឃឹមថាចំណុចទាំងនេះនឹងមានប្រយោជន៍សម្រាប់ជីវិតដ៏រីករាយរបស់អ្នកទាំងអស់គ្នានៅឆ្នាំថ្មី ២០២៥ ។

***

ប្រវត្តិសង្ខេបរបស់គ្រូទាយ – Masako

ជាមួយនឹងស្មារតីរឹងមាំ និងថាមពលអាថ៌កំបាំង ពួកគេហៅនាងថា ស្រ្តីនៃព្រះអាទិត្យ។

ក្រោយពេលលែងលះចំនួន ២ ដង នាងបានប្តូរពីការងារកាត់ដេរទៅធ្វើការខាងផ្នែករោងការ។ បន្ទាប់ពីប្រមូលបាន​បទពិសោធន៍​ជា​ច្រើន នាងបានក្លាយជាគ្រូទាយ ហើយផ្តល់ដំបូន្មានល្អៗជួយដល់មនុស្សជាច្រើន។

Blog :

https://ameblo.jp/barcelona-masako

Instagram

https://instagram.com/masako_yazawa?igshid=OGQ5ZDc2ODk2ZA==

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: