ការនិយមចូលចិត្តចំពោះរឿងគំនូរជីវចលជប៉ុនរបស់ប្រជាជនហ្វីលីពីន
ការនិយមចូលចិត្តចំពោះរឿងគំនូរជីវចលជប៉ុនរបស់ប្រជាជនហ្វីលីពីន។
ទោះបីជានិយាយថា Anime (រឿងគំនូរជីវចលជប៉ុន) និង Manga (សៀវភៅរឿងជប៉ុន) ទទួលបានការនិយមចូលចិត្តនៅលើពិភពលោក ប៉ុន្តែចំណុចនេះមិនមានន័យថាគ្រប់គ្នាសុទ្ធតែចូលចិត្តនោះទេ។
ដោយឡែកនៅប្រទេសហ្វីលីពីន គេនិយាយថា ៩៦% ប្រជាជននៅទីនេះអាចចងចាំ និងច្រៀងបទចម្រៀងដែលល្បីក្នុងរឿង ចំណែកឯប្រជាប្រិយភាពរបស់បទចម្រៀងទាំងនោះអាចប្រៀបដូចជាបទភ្លេងជាតិទីពីររបស់ប្រទេសហ្វីលីពីន។ រឿងនោះមានចំណងជើងថា Voltes V ជារឿង Anime ដែលមានតាំងពីយូរណាស់មកហើយ។
តើប្រិយមិត្តអ្នកអានទាំងអស់គ្នាធ្លាប់មើលរឿង Anime នេះដែរទេ? ដូចដែលបានរៀបរាប់មកហើយ នេះជារឿង Anime ចាស់ ដូច្នេះហើយ ទោះនៅជប៉ុនក៏អ្នកស្គាល់មិនច្រើនដែរ ភាគច្រើនជាបុគ្គលដែលមានវ័យយ៉ាងតិច ៥០ ឆ្នាំ។
ហេតុអ្វីបានជារឿងនេះបែរជាល្បីខ្លាំងនៅប្រទេសហ្វីលីពីន? ហើយល្បីដល់កម្រិតណា? JAPO សូមបកស្រាយចម្ងល់របស់ប្រិយមិត្តអ្នកអានដូចខាងក្រោម។
ច្បាប់ដើមរឿងនេះជា Anime ដែលត្រូវបានផលិតនៅឆ្នាំ ១៩៧៨ ។
នៅពេលដែលត្រូវបានចាក់ផ្សាយក្នុងប្រទេសហ្វីលីពីន រឿងកាន់តែល្បីយ៉ាងខ្លាំង ប៉ុន្តែបន្ទាប់មករឿងត្រូវបញ្ឈប់ការចាក់ផ្សាយទាំងដែលនៅសល់តែ ៤ ភាគចុងក្រោយប៉ុណ្ណោះ។
ប្រធានបទរឿងនិយាយអំពីការប្រយុទ្ធប្រឆាំងនឹងបុគ្គលផ្តាច់ការ នៅពេលនោះរដ្ឋាភិបាលហ្វីលីពីនដែលស្ថិតនៅក្រោមរបបផ្តាច់ការបានបង្ខំឲ្យបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តនេះ។
ខ្សែភាពយន្តត្រូវផ្អាកការចាក់ផ្សាយខណៈពេលដែលកំពុងល្បីខ្លាំង ខ្លឹមសារប្រយុទ្ធប្រឆាំងនឹងបុគ្គលផ្តាច់ការបានឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ននៅពេលនោះ ហើយត្រូវបានចាត់ទុកជាតំណាងនៃលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសហ្វីលីពីន។
ក្នុងប្រទេសហ្វីលីពីនអត្រាទទួលស្គាល់ដល់ទៅ ៩៦% ដែលភាគច្រើនគ្រប់គ្នាសុទ្ធតែអាចច្រៀងបទចម្រៀងក្នុងរឿង។ ម្យ៉ាងវិញទៀត មានប្រជាប្រិយភាពខ្លាំងរហូតដល់ថ្នាក់ត្រូវបានចាត់ទុកជាភ្លេងជាតិទីពីររបស់ប្រទេសនេះ។
យើងមិនអាចបដិសេធបានទេថា ឥទ្ធិពលនៃខ្សែភាពយន្តនេះលើសពីវិសាលភាពផលិត និងការផលិត Anime នៅលើទីផ្សារ។
ការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រជាជនហ្វីលីពីន
ក្រោមស្ថានភាពនៅពេលនោះ ប្រភេទរឿង live – action ដែលមានខ្លឹមសារដូចគ្នាត្រូវបានផលិតក្នុងប្រទេសហ្វីលីពីន។
មិនមែនត្រូវបានផលិតដោយអ្នកគាំទ្រភាពយន្តនោះទេ ប៉ុន្តែត្រូវបានផលិតដោយស្ថានីយទូរទស្សន៍ធំបំផុតរបស់ហ្វីលីពីន។
នៅពេលដែលនិយាយពីទម្រង់ live – action ដែលមានស្រាប់របស់ Anime ដូចជា Spiderman ចំណុចមួយចំនួនត្រូវបានកែសម្រួលដើម្បីឲ្យមើលទៅសមស្របជាងមុន ប៉ុន្តែដោយសារក្តីស្រលាញ់យ៉ាងខ្លាំងចំពោះច្បាប់ដើម ទម្រង់ live – action ត្រូវបានផលិតធ្វើយ៉ាងណាឲ្យដូចច្បាប់ដើមបំផុត។ នេះជាមូលហេតុដែលសម្លៀកបំពាក់យោធារបស់តួអង្គឯកក្នុងរឿងមើលទៅមិនស្អាត។
កាលពី ៤៥ ឆ្នាំមុន សម្លៀកបំពាក់ទាំងនេះមើលទៅធម្មតាណាស់ ប៉ុន្តែឥឡូវនេះមើលទៅដូចជាមិនសមរម្យប៉ុន្មានឡើយ មែនទេ?
ហើយអារម្មណ៍មិនពេញចិត្តរបស់អ្នកដែលមិនចូលចិត្តរឿងនេះប្រហែលជាមិនបាត់បង់នោះទេ។
យ៉ាងណាមិញ អ្វីដែលគួរកត់សម្អាល់ត្រង់ថា ឈុតឆាកដែលមនុស្សយន្តបង្ហាញខ្លួនមានគុណភាពខ្ពស់។
ម្យ៉ាងវិញទៀត បទចម្រៀងជប៉ុនដែលផ្សាយត្រង់ឈុតឆាកសំខាន់ក្នុងរឿងក៏បង្ហាញពីការនិយមចូលចិត្តយ៉ាងខ្លាំងរបស់អ្នកផលិតចំពោះច្បាប់ដើមផងដែរ។
សម្រាប់អ្នកដែលកើតក្នុងឆ្នាំ ៧៣ (តាមការគណនាឆ្នាំនៅជប៉ុន) ប្រាកដជាអាចច្រៀងបទនេះ។ ខ្ញុំគិតក្នុងចិត្តថា ប្រហែលជាដោយសារមូលហេតុនេះ នៅពេលដែលទៅដល់ប្រទេសហ្វីលីពីន អ្នកស្រុកទីនោះនឹងមានអារម្មណ៍ស្និទ្ធស្នាលនឹងខ្ញុំ ហើយចូលចិត្តខ្ញុំជាងមុនក៏ថាបាន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរបស់ជប៉ុនបានប្រកាសថា BANDAI ដែលជាក្រុមហ៊ុនល្បីខាងផ្នែកគំរូម៉ូដែល GUNDAM នឹងចាប់ផ្តើមលក់ផលិតផលដែលពាក់ព័ន្ធ។
ហើយខ្ញុំក៏ជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលចូលចិត្តផលិតផលផងដែរ។
រឿងគំនូរជីវចលជាច្រើនដូចជា Doraemon, Gundam, One Piece ។ល។ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែខ្ញុំគិតថា អារម្មណ៍ស្រលាញ់ចូលចិត្តចំពោះរឿង Voltes V របស់ប្រជាជនហ្វីលីពីនមិនប្រែប្រួលនោះទេ។
Abe Kengo