ជប៉ុនជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​បរិមាណ​ព្រិល​ធ្លាក់​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភព​លោក

ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបរិមាណព្រិលធ្លាក់ខ្លាំងជាងគេនៅលើពិភពលោក។

ជប៉ុនជាកន្លែងមួយក្នុងចំណោមកន្លែងដែលមានបរិមាណព្រិលធ្លាក់ក្រាស់ជាងគេនៅលើពិភពលោក។ ការងារសម្អាត​​ព្រិល​​នៅ​​អាកាស​​យាន​ដ្ឋាន​​ប្រៀប​​ដូច​​ជា​​ស្នាដៃ​​សិល្បៈ។

ក្រៅពីប្រទេសដូចជាហ្វាំងឡង់ ន័រវេស និងកាណាដាដែលល្បីថាមានបរិមាណព្រិលធ្លាក់ក្រាស់ ចំណែកឯជប៉ុនក៏មិន​​ចាញ់​​ប៉ុន្មាន​​ដែរ។

នៅជប៉ុនមានវិធីសាស្រ្ត និងបច្ចេកទេសជាច្រើនដែលត្រូវបានរកឃើញដើម្បីកាត់បន្ថយស្ថានភាពកកស្ទះចរា​ចរណ៍​​ដែល​​បណ្តាល​​មក​​ពី​​ព្រិល​​ធ្លាក់។

យ៉ាងណាមិញ ខ្ញុំចង់និយាយថា ជាទូទៅការងារសម្អាតព្រិល ជាពិសេសនៅព្រលានយន្តហោះប្រៀបដូចជាស្នាដៃសិល្បៈ​​ដែរ។

ចូរយើងក្រឡេកមកមើលវិធីសាស្រ្តរបស់ជប៉ុនទាំងអស់គ្នា។

តើផ្លូវនៅ Hokkaido នឹងកក់ក្តៅជាងមុនមែនទេ?

ផ្លូវនៅ Hokkaido មានគ្រោះថ្នាក់ខ្លាំងណាស់ មិនត្រឹមតែដោយសារបរិមាណព្រិលធ្លាក់ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានផ្លូវ​មួយ​ចំនួន​កក​ដោយ​សារ​សីតុណ្ហភាព​ទាប​ផង​ដែរ។

Sapporo ដែលជាទីក្រុងសំខាន់នៅ Hokkaido មានប្រព័ន្ធមួយហៅថា Road Heating ជួយកម្តៅនៅតាមដងផ្លូវដែល​សំខាន់ៗ។ ប្រព័ន្ធនេះគណនាបរិមាណព្រិលធ្លាក់ សីតុណ្ហភាព ល្បឿនខ្យល់ និងឡើងកម្តៅ​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ប៉ុណ្ណោះ ដូច្នេះ​ហើយ នេះ​ជា​ប្រព័ន្ធ​ដែល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន។

ការងារសម្អាតព្រិលនៅតាមខ្សែរថភ្លើងល្បឿនលឿន

តើ​អ្នកទាំងអស់គ្នាដឹងទេថា រថភ្លើងល្បឿនលឿន shinkansen ដែលដំណើរការនៅតំបន់ត្រជាក់​សុទ្ធ​តែ​មានបំពាក់​ដោយ​ម៉ាស៊ីន​សម្អាត​ព្រិល​ពិសេស​ដែរ​ទេ? 

ឧបករណ៍សម្អាតព្រិលត្រូវបានបំពាក់នៅខាងក្រោមរថភ្លើង នៅពេលដែលរថភ្លើងដំណើរការ ម៉ាសុីននេះនឹងផ្លុំព្រិល​ចេញ។ ដូច្នេះ​បរិមាណ​ព្រិល​ដែល​ប្រមូល​ផ្តុំ​ខាង​ក្រោម​រថភ្លើង​នឹង​ប៉ើង​ឡើង​មើល​ទៅ​ស្អាត​ណាស់។

ម្យ៉ាងវិញទៀត ក្នុងករណីដែលព្រិលកកក្រាស់ជាងនេះ គេប្រើយានជំនិះឯកទេសសម្រាប់សម្អាតព្រិល។

ប្រភេទយានជំនិះនេះមើលក៏ពិសេសម្យ៉ាងដែរ។

អ្វីដែលពិសេសជាងនេះគឺការងារសម្អាតព្រិលនៅអាកាសយានដ្ឋាន

អរគុណអ្នកទាំងអស់គ្នាដែលបន្តអានអត្តបទខាងក្រោម។

នេះជារូបភាពក្រុមសម្អាតព្រិលនៅអាកាសយានដ្ឋាន​ដ៏គួរឲ្យមានមោទនភាព​នៃ​ចក្រភព​ជប៉ុន។

យានជំនិះសម្អាតព្រិលធ្វើដំណើរជាក្រុមដើម្បីសម្អាតព្រិលសម្រាប់ផ្លូវយន្តហោះ។ ប្រសិនបើសហការមិនបានល្អ យាន​ជំនិះ​សម្អាត​ព្រិល​ត្រូវ​ដំណើរ​ការ ផ្លាស់ទីទៅមក ធ្វើឡើងវិញច្រើនដងទើបអាចសម្អាតព្រិលអស់ អូសបន្លាយ​រយៈ​ពេល​អាកាស​យាន​ដ្ឋាន​បិទ​ទ្វារ។

ក្រុមសម្អាតព្រិលត្រូវហ្វឹកហាត់ចាប់ពីរដូវក្តៅ ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ យានជំនិះឯកទេសអាចសម្អាតព្រិល​បាន​យ៉ាង​ស្អាត ទិដ្ឋភាព​នេះ​មើល​ទៅ​ដូច​ជា​ស្នាដៃ​សិល្បៈ។

អំឡុងពេលយានជំនិះសម្អាតផ្លូវសម្រាប់យន្តហោះ ក្រុមផ្សេងទៀតនឹងសម្អាតព្រិលដែលធ្លាក់លើយន្តហោះ ដើម្បី​ជួយ​ឲ្យ​យន្ត​​ហោះ​​​អាច​​ដំណើរ​​ការ​​ប្រកប​​ដោយ​​ស្ថេរភាព​​ក្នុង​​រដូវរងា មិន​ថា​ក្រោម​អាកាស​ធាតុ​ព្រិល​ធ្លាក់​ខ្លាំង​ក៏​ដោយ។

យ៉ាងណាមិញ អាកាសយានដ្ឋានអាចនឹងត្រូវបិទទ្វារ ប្រសិនបើព្រិលធ្លាក់លើសពីកម្រិតដែលអាចទទួលយកបាន។

តែងតែ​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ទាក់ទងនឹង​បញ្ហា​សុវត្ថិភាព ទាន់ពេលវេលាជាអាទិភាពដំបូងរបស់ជប៉ុន។ 

នៅជប៉ុនរដូវរងាព្រិលធ្លាក់ខ្លាំង ជាពិសេសនៅតំបន់ Hokkaido, Tohoku, Hokuriku បុគ្គិលសម្អាតព្រិលបានធ្វើការ​យ៉ាង​សកម្ម ដើម្បី​ធានា​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​អ្នក​ទាំង​អស់​គ្នា។

សព្វ​ថ្ងៃ​នេះ នៅជប៉ុន​មាន​រឿង​ដែល​មើល​ទៅ​ធម្មតា​ជា​ច្រើន បែរជាត្រូវកន្លែងមួយចំនួនចាត់ទុកជារឿងមិនធម្មតា ប្រសិនបើចំណុច​ទាំង​នោះ​ក្លាយ​ទៅ​ជា​រឿង​ធម្មតា នៅ​ពេល​នោះ​ពិភព​លោក​នឹង​​មាន​​សុវត្ថិភាព​ជាង​មុន។

ជាការពិតណាស់ យើងទាំងអស់គ្នាសុទ្ធតែចង់ឆ្ពោះទៅរកពិភពលោកដែលមានសុវត្ថិភាព និងសន្តិភាព។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: