លក្ខណៈចម្រុះ និងភាពសម្បូរបែបក្នុងភាសាជប៉ុន គ្រាន់តែពណ៌នាអំពីភ្លៀងមានជាង ៤០០ ពាក្យ
លក្ខណៈចម្រុះ និងភាពសម្បូរបែបក្នុងភាសាជប៉ុន
គ្រាន់តែពណ៌នាអំពីភ្លៀងមានជាង ៤០០ ពាក្យ។
ជប៉ុនត្រូវបានគេស្គាល់ថាជាទឹកដីដែលមានបរិមាណទឹកភ្លៀងធ្លាក់ខ្ពស់គួរសម។
ដោយសារតែភ្លៀងធ្លាក់ និងអារម្មណ៍របស់គ្រប់គ្នាចំពោះវាផ្លាស់ប្តូរទៅតាមរដូវ ដូច្នេះហើយ មានពាក្យជាច្រើនដែលប្រើសម្រាប់ពណ៌នាអំពីភ្លៀង។ ប្រសិនបើរៀបរាប់ចេញ ចំនួននេះអាចនឹងលើសពី ៤០០ ពាក្យ។
ប្រហែលជាករណីដ៏កម្រនេះមានតែក្នុងភាសាជប៉ុនប៉ុណ្ណោះ។
ប្រជាជនជប៉ុនសព្វថ្ងៃមិនប្រើពាក្យច្រើនដូចនេះនោះទេ ប៉ុន្តែប្រសិនបើអ្នកអាចចង់ចាំ និងប្រើប្រាស់ពាក្យទាំងនោះ ចំណុចនេះត្រូវបានចាត់ទុកដូចជាចំណេះដឹងផ្នែកអក្សរសាស្ត្រ និងបញ្ញា។
ចូរយើងស្វែងយល់ទាំងអស់គ្នា។
<春の雨>
春雨(はるさめ)
ប្រែថា៖ ភ្លៀងនិទាឃរដូវ
ភ្លៀងធ្លាក់នៅចុងខែកុម្ភៈដល់ខែមីនាគេហៅថា 春雨 ។
ដូចជាឈ្មោះដែលបានបង្ហាញខាងលើ នេះជាភ្លៀងនៃនិទាឃរដូវ។ តំណក់ទឹកភ្លៀងតូចៗធ្លាក់មកយ៉ាងស្រាលក្រោមបរិយាកាសនិទាឃរដូវកក់ក្តៅ។
紅雨 (こうう)
ប្រែថា៖ ភ្លៀងពណ៌ផ្កាឈូក
តាំងពីយូរយារណាស់មកហើយ ជប៉ុនល្បីនឹងសម្រស់ធម្មជាតិ ក្នុងនោះត្រូវនិយាយពីភាពស្រស់ស្អាតនៃប្រភេទផ្កាព្រូន និងផ្កាសាគូរ៉ាដ៏ល្បី។
តំណក់ភ្លៀងធ្លាក់មកលើមែកឈើផ្កាសាគូរ៉ាដែលកំពុងរីកពេញផ្កា ត្របក់ផ្កានីមួយៗក៏ធ្លាក់ចុះមក។
ទឹកភ្លៀងដែលគេមើលឃើញពេលនោះមានពណ៌ផ្កាឈូករបស់ផ្កាសាគូរ៉ា និងផ្កាព្រូន។ អ្នកដែលគយគន់ផ្កានឹងមានអារម្មណ៍សប្បាយលាយឡំរវាងនិទាឃរដូវ និងភាពសោកសៅបន្តិចនៅពេលដែលមើលត្របក់ផ្កាជ្រុះចេញពីមែកតាមតំណក់ទឹកភ្លៀង។
梅雨 (つゆ)]
ប្រែថា៖ រដូវវស្សា
ក្រៅពី Hokkaido នៅតំបន់ផ្សេងទៀតនៃប្រទេសជប៉ុនតែងតែមានភ្លៀងធ្លាក់ច្រើនក្នុងខែមិថុនា។
សរុបទៅសកាសធាតុបែបនេះគេហៅថា 梅雨 ប៉ុន្តែក្នុងនោះក៏មានប្រភេទភ្លៀងខុសគ្នាផងដែរ។
。走り梅雨 (はしりつゆ)គឺជាភ្លៀងធ្លាក់នៅដើមរដូវវស្សា។
。暴れ梅雨 (あばれつゆ)ភ្លៀងធ្លាក់ខ្លាំងភ្លាមៗនាពាក់កណ្តាលរដូវវស្សា។
。送り梅雨 (おくりつゆ)ភ្លៀងចុងរដូវវស្សាមុនពេលដែលរដូវក្តៅចាប់ផ្តើម។
。返り梅雨 (かえりつゆ)ប្រើនៅពេលដែលរដូវវស្សាបានកន្លងផុតទៅ អាកាសធាតុបានប្រែទៅជារដូវក្តៅ ប៉ុន្តែបែរជាមានភ្លៀងធ្លាក់ដូចរដូវវស្សាដែរ។
<夏の雨>
夕立 (ゆうだち)
ពាក្យនេះប្រើសម្រាប់និយាយពីភ្លៀងធ្លាក់ខ្លាំងនាពេលល្ងាចនៅថ្ងៃដែលរដូវក្តៅស្អុះស្អាប់។
នេះជាវាក្យសព្ទដែលគេនៅប្រើរហូតមកដល់សព្វថ្ងៃនេះ។
ក្រោយពេលភ្លៀងបរិយាកាសនឹងត្រជាក់ជាងមុន ដូច្នេះភ្លៀងមួយមេឃធំនេះមកចំពេលល្អណាស់។
神立 (かんだち)
ប្រើសម្រាប់និយាយពីព្យុះបោកបក់យ៉ាងខ្លាំង។
ឈ្មោះមួយនេះផ្តើមដោយជំនឿជឿថា អាទិទេពបានបង្កើតផ្គរលាន់ឡើង។ ក្នុងអក្សរ Han 神 មានន័យថា “អាទិទេព” ។
<秋の雨>
霧雨 (きりさめ)
ប្រែថា៖ ភ្លៀងរលឹមស្រិចៗ
នេះក៏ជានាមដែលគេប្រើរហូតមកដល់សព្វថ្ងៃនេះផងដែរ។
តំណក់ទឹកភ្លៀងធ្លាក់នៃសរទរដូវច្រើនតែតូច ពេលខ្លះមើលពីចម្ងាយដូចជាអ័ព្ទ នេះជាមូលហេតុដែលគេដាក់ឈ្មោះនេះ។
秋湿り(あきしめり)
ជាឈ្មោះដែលគេប្រើសម្រាប់ហៅមេឃភ្លៀងតិចៗ ហើយខ្សោយជាងភ្លៀងរលឹមស្រិចៗទៅទៀត។
伊勢清めの雨 (いせきよめのあめ)
ប្រែថា៖ ភ្លៀងបន្សុទ្ធ
សំដៅលើភ្លៀងដែលធ្លាក់អំឡុងពេលពិធីបុណ្យត្រូវបានប្រារព្ធធ្វើឡើងនៅទីសក្ការបូជាធំមួយមានឈ្មោះថា Ise Jingu ។
ភ្លៀងធ្លាក់លាងសម្អាតគ្រប់យ៉ាងដែលមិនស្អាត នេះជាសំនួនវោហារដែលបង្កប់ដោយវប្បធម៌ជប៉ុន។
<冬の雨>
時雨 (しぐれ)
រដូវស្លឹកឈើជ្រុះកន្លងផុតទៅ រដូវរំហើយមកដល់ នៅពេលនេះមេឃភ្លៀងត្រូវបានគេហៅថា shigure ។
រដូវរងាត្រជាក់ខ្លាំង ភ្លៀងរដូវរងាកាន់តែត្រជាក់ជាងនេះ។ ជាភ្លៀងដែលបង្កការរំខានយ៉ាងខ្លាំង។
北時雨 (きたしぐれ)
នៅជប៉ុនរដូវរងាខ្យល់ត្រជាក់បក់មកពីភាគខាងជើង។ Kitashigure – ជាភ្លៀងធ្លាក់នៃខ្យល់ទិសខាងជើង។
ក្រៅពីនេះ មានពាក្យជាច្រើនដែលប្រើសម្រាប់ពណ៌នាអំពីសំឡេងភ្លៀងធ្លាក់។
ឧទាហរណ៍ដូចជា៖
。ザーザー ដែលប្រើសម្រាប់ពណ៌នាអំពីភ្លៀងធ្លាក់ខ្លាំង
。しとしと ជាភ្លៀងធ្លាក់ដែលស្ងប់ស្ងាត់
。サーッ និយាយពីភ្លៀងមួយមេឃតូច
ពាក្យដែលបានរៀបរាប់ខាងលើគ្រាន់តែជាផ្នែកមួយនៅពេលដែលនិយាយពីភាពសម្បូរបែបនៃភាសាជប៉ុនប៉ុណ្ណោះ។
ប្រជាជនជប៉ុនមានរបៀបពណ៌នាខុសៗគ្នានៅពេលដែលមេឃចាប់ផ្តើមភ្លៀង។
ដោយមិនសង្កេតឃើញពីភាពស្រស់ស្អាតនៃភាសាជប៉ុន ជនបរទេសតែងតែពិបាកនៅពេលដែលរៀនភាសាជប៉ុន។
ប្រសិនបើអាចប្រើពាក្យទាំងនេះបានយ៉ាងស្ទាតជំនាញ អ្នកនឹងក្លាយជាគ្រូបង្រៀនភាសាជប៉ុន។
ចូរយើងសាកល្បងទាំងអស់គ្នា។
Abe Kengo