តើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពនាំមកនូវសមិទ្ធផលអ្វីខ្លះ? Tokyo កាលពីសម័យមុន និងមេរៀនដែលយើងគួរយកតម្រាប់តាម
ប្រហែលប៉ុន្មានឆ្នាំហើយចាប់តាំងពីពេលដែល SDG (Sustainable Development Goals) ចាប់ផ្តើមពេញនិយមជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសកល គោលដៅនៃផលិតផលដែលទាក់ទងនឹងប្រេងបានធ្លាក់ចុះ រួមជាមួយនឹងការផ្លាស់ប្តូរជាច្រើនទៀត។
ជាដំបូងគឺរថយន្តដែលប្រើសាំងត្រូវបានជំនួសដោយរថយន្តអគ្គិសនី ម្យ៉ាងវិញទៀត ការប្រើប្រាស់រថយន្តអគ្គិសនីនៅលើពិភពលោកកំពុងមានភាពជាប់គាំងព្រោះតែបញ្ហាជាច្រើន។
ក្រៅពីនេះ ហាងជាច្រើនបានជំនួសការប្រើប្រាស់ទុយោផ្លាស្ទិចដោយទុយោក្រដាស ប៉ុន្តែហាក់បីដូចជាមិនទទួលបានមតិវិជ្ជមានពីអតិថិជននោះទេ។
ក្រុមហ៊ុនធំមួយនៅជប៉ុនបានប្រកាសថា ខ្លួនបានកាត់បន្ថយកាកសំណល់ប្លាស្ទិចចំនួន ៨៧ តោនក្នុងមួយឆ្នាំដោយសារមិនប្រើប្រាស់ទុយោប្លាស្ទិច យ៉ាងណាមិញ បរិមាណកាកសំណល់ប្លាស្ទិចប្រចាំឆ្នាំរបស់ជប៉ុនមានចំនួន ៨,២៣ លានតោន។
និយាយឲ្យត្រង់ទៅ នេះគ្រាន់តែជាការកាត់បន្ថយកំហុសប៉ុណ្ណោះ។
ប្រសិនបើនិយាយពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសកល ចំណុចដែលសំខាន់គឺកាត់បន្ថយបរិមាណកាកសំណល់ មិនមែនត្រឹមតែកាកសំណល់ប្លាស្ទិចប៉ុណ្ណោះទេ។
នៅជប៉ុនមានទីក្រុងមួយបានអនុវត្តចំណុចនេះ។ ប្រហែលជាការស្តារឡើងវិញទីក្រុង Tokyo កាលពីសម័យមុន ដែលនៅពេលនោះគេហៅថា Edo អាចនឹងនាំមកនូវប្រយោជន៍ដល់ការបដិវត្តន៍ SDG ។
Edo – ទីក្រុងធំបំផុតនៅលើពិភពលោកនាសម័យនោះ
អំឡុងសម័យកាលដែលសាមូរ៉ៃគ្រប់គ្រងប្រទេសជប៉ុន នៅពេលនោះគេហៅ Tokyo ថា Edo ។
នៅឆ្នាំ ១៧២១ នេះជាទីក្រុងធំបំផុតនៅលើពិភពលោកដែលមានប្រជាជនជាង ១ លាននាក់។ ចំណាត់ថ្នាក់លេខពីរគឺទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលមានប្រជាជនចំនួន ៦៣០.០០០ នាក់ ចំណុចនេះបង្ហាញថា Edo គឺជាទីក្រុងដ៏ធំមួយដែលមានដង់ស៊ីតេប្រជាជនច្រើន។
ទីក្រុងដែលមានដង់ស៊ីតេប្រជាជនខ្ពស់ទទួលរងការបំពុលដោយសារបរិមាណកាកសំណល់យ៉ាងច្រើន។ គេនិយាយថា ទីក្រុងប៉ារីសនៅប្រទេសបារាំងធ្លាប់ជាទីក្រុងដែលមានក្លិនស្អុយ ព្រោះកាកសំណល់បង្កន់ត្រូវគេបោះចោលតាមដងផ្លូវនាពេលយប់។ ពួកគេនិយាយថា នេះជាមូលហេតុដែលទឹកអប់ត្រូវបានបង្កើតឡើង។
យ៉ាងណាមិញ នៅពេលនោះជាមួយនឹងបរិយាកាសស្រស់ស្រាយ ហើយមិនមានក្លិនមិនល្អ ទីក្រុង Edo បានក្លាយទៅជាទីក្រុងដ៏អស្ចារ្យមួយ។
គ្រប់យ៉ាងត្រូវបានកែច្នៃឡើងវិញ
Edo គឺជាសម័យកាលដែលបរិមាណកាកសំណល់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកាត់បន្ថយយ៉ាងច្បាស់។
ចានដែលបែកនៅតែមានតម្លៃសិល្បៈដោយផ្អែកលើវិធីសាស្រ្តធ្វើដោយដៃមានឈ្មោះហៅថា “kintsugi” ជាវិធីសាស្រ្តជួសជុលដែលប្រើប្រាស់ម្រ័ក្សណ៍ខ្មុកលាយជាមួយប្រភេទមាស និងប្រាក់។
នៅពេលនោះទៀនគឺជាប្រភពពន្លឺតែមួយគត់ មានក្រុមហ៊ុនមួយចំនួនប្រមូលទិញសំណល់ទៀនដែលប្រើរួច ហើយកែច្នៃឡើងវិញ។
សម្លៀកបំពាក់ និងក្រដាសក៏អាចកែច្នៃឡើងវិញបានដែរ។
ក្រៅពីនេះ ថែមទាំងមានក្រុមហ៊ុនទិញកាកសំណល់នៅតាមបង្កន់ដើម្បីកែច្នៃឡើងវិញ ហើយប្រើជាជីកសិកម្ម។ គេនិយាយថា ការប្រមូលទិញកាកសំណល់ប្រភេទនេះជាប្រភពចំណូលដ៏ល្អសម្រាប់ម្ចាស់ផ្ទះនាសម័យនោះ។
Tokyo នៅសម័យសព្វថ្ងៃ
ផលិតផលដែលផលិតពីផ្លាស្ទិចកាន់តែច្រើនឡើង។
ម្យ៉ាងវិញទៀត នៅពេលដែលហាងលក់ទំនិញក្នុងតម្លៃ ១០០ យ៉េនកាន់តែច្រើនឡើង ពួកគេចាប់ផ្តើមគិតថា ការថែរក្សារបស់របរប្រើប្រាស់លែងចាំបាច់ទៀតហើយ គ្រាន់តែទិញថ្មីប្រសិនបើខូចប៉ុណ្ណោះ។
គំនិតនេះកំពុងតែរារាំងដល់ការអភិវឌ្ឍន៍ពិភពលោក។
ការប្រើប្រាស់ផលិតផលផ្លាស្ទិចមិនមែនជាអ្វីដែលត្រូវបន្ទោសនោះទេ ប៉ុន្តែបញ្ហាស្ថិតលើការបោះចោលរបស់ពួកយើង។
ខ្ញុំគិតថា ក្នុងករណីដែលយើងអាចផលិតទុយោផ្លាស្ទិកដែលធន់ និងស្អាត នោះចំនួនអ្នកដែលបោះចោលនឹងកាត់បន្ថយគួរឲ្យកត់សម្គាល់។
លាងសម្អាតហើយប្រើប្រាស់ឡើងវិញ ឬយកទុយោតាមខ្លួន ធ្វើដូច្នេះប្រាកដជាលែងមានកាក់សំណល់។
ប្រជាជន Edo មិនត្រឹមតែអាចជួសជួលចានដែលបែកប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឲ្យរបស់របរទាំងនោះក្លាយជាស្នាដៃសិល្បៈផងដែរ។
ខ្ញុំគិតថា អត្តន័យពិតនៃ SDG គឺពិចារណាចំពោះជីវិត គំនិត និងអារម្មណ៍របស់យើងម្នាក់ៗ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណា?
Abe Kengo