រថយន្តក្រុងល្បឿនលឿនមានបរិក្ខាគ្រប់គ្រាន់ និងផាសុកភាពប្រៀបដូចជាសណ្ឋាគារ
រថយន្តក្រុងល្បឿនលឿនដែលផ្តល់ភាពងាយស្រួលជាច្រើន មានផាសុកភាពមិនចាញ់សណ្ឋាគារនោះទេ។
នៅជប៉ុនការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនមានច្រើនប្រភេទ ក្នុងចំណោមនោះអាចរំលឹកដល់វិស័យអាកាសចរណ៍ និងរថភ្លើងល្បឿនលឿន។
កាលពីមុន ប្រសិនបើទ្រាំអង្គុយលើឡានក្រុងដើម្បីធ្វើដំណើរផ្លូវឆ្ងាយពេលយប់ អ្នកដំណើរអាចសន្សំសំចៃប្រាក់ព្រោះសំបុត្រឡានក្រុងមានតម្លៃថោក ប៉ុន្តែសម័យសព្វថ្ងៃគ្រប់យ៉ាងបានប្រែប្រួល។
ផ្តល់ភាពងាយស្រួលដូចកំពុងនៅសណ្ឋគារ គ្រាន់តែបិទភ្នែកគេងបន្តិចព្រឹកឡើងនឹងទៅដល់កន្លែង ទាំងនេះជាគុណសម្បតិ្តដែលធ្វើឲ្យរថយន្តក្រុងល្បឿនលឿនពេញនិយមជាជាងយន្តហោះ និងរថភ្លើង។
ចូរយើងក្រឡេកមើលរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ខាងក្រោម។
មើលទៅដូចជាឡានក្រុងធម្មតាផ្សេងទៀត។
ប៉ុន្តែផ្នែកខាងក្នុងឡានក្រុង DREAM SLEEPER នេះបែរជាមានគ្រឿងបរិក្ខាយ៉ាងពិសេស។
ជាដំបូងសូមក្រឡេកមើលផ្លូវដើរចូល។
តាមរយៈផ្លូវដើរចូល យើងមើលឃើញបន្ទប់ដោយឡែក។
ហើយនេះជារូបភាពដ៏ប្រណិតនៅខាងក្នុងបន្ទប់។
កៅអីអង្គុយអាចបត់ទៅក្រោយ ចំណែកឯកន្លែងដាក់ជើងក៏អាចដំឡើងខ្ពស់ផងដែរ។
ទ្វារបន្ទប់អាចចាក់សោបាន ដោយជួយធានាសុវត្ថិភាពចំពោះអីវ៉ាន់ក្នុងករណីអ្នកដំណើរចង់ទៅបន្ទប់ទឹក។
បន្ទប់រង់ចាំសម្រាប់អ្នកដំណើរមុនពេលឡើងឡានក៏ពិសេសណាស់ដែរ។
អ្វីដែលពិសេសជាងនេះគឺ ប្រសិនបើមាននរណាម្នាក់ធ្វើឲ្យមានសំឡេងរំខាន ឬរំខានអ្នកដទៃនៅលើឡានក្រុង អ្នកដំណើរអាចរាយការណ៍តាមរយៈទូរសព្ទស្មាតហ្វូនរបស់ឡានក្រុង អ្នកគ្រប់គ្រងនឹងឆ្លើយតបភ្លាមៗ ហើយផ្តល់ដំណោះស្រាយយ៉ាងឆាប់រហ័ស ដើម្បីរក្សាស្ថិរភាពសុវត្ថិភាពរួមសម្រាប់ការធ្វើដំណើរ។
ម្យ៉ាងវិញទៀត សម្លៀកបំពាក់ដែលបុគ្គលិកសន្តិសុខរបស់ក្រុមហ៊ុនស្លៀកមើលទៅថ្លៃថ្នូរ និងមានតម្លៃ ២០០.០០០ យ៉េន ដែលត្រូវបានរចនា និងផលិតជាពិសេសតាមតម្រូវការរបស់ក្រុមហ៊ុន។
នៅលើឡានក្រុងខ្វះតែទុយោងូតទឹកប៉ុណ្ណោះ ចំណែកឯចំណុចផ្សេងទៀតនៅលើឡានក្រុងមិនខុសពីសណ្ឋាគារនោះទេ។
ចេញដំណើរពីទីក្រុង Tokyo ពេលយប់ជ្រៅ ហើយទៅដល់ Osaka ពេលព្រឹកព្រលឹម ផ្តល់ភាពងាយស្រួលជាជាងជិះរថភ្លើង មធ្យោបាយធ្វើដំណើរមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានក្លាយជាប្រធានបទដែលល្បី។
ឡានក្រុងនីមួយៗមានចំនួន ១១ បន្ទប់ ដូច្នេះអ្នកដំណើរត្រូវតែកក់មុន។
តម្លៃសំបុត្រខុសគ្នាអាស្រ័យលើពេលវេលា ប៉ុន្តែជាមធ្យមប្រហែល ១៨.០០០ យ៉េនសម្រាប់សំបុត្រពេលល្ងាច ដែលមានតម្លៃថ្លៃជាងរថភ្លើងបន្តិច។
នៅជប៉ុនមនុស្សជាច្រើនធ្វើដំណើរទៅមករវាង Tokyo និង Osaka ហើយជម្រើសដែលថោកបំផុតគឺហោះហើរ ដែលមានតម្លៃប្រហែល ១៣.០០០ យ៉េនសម្រាប់សំបុត្រធ្វើដំណើរទៅមក។
ការហោះហើរតែងតែបង្កការរំខានមួយចំនួនដូចជាត្រូវទៅកាន់អាកាសយានដ្ឋាន ត្រូវទៅដល់កន្លែងមុនម៉ោង បំពេញបែបបទ check in ផ្ញើអីវ៉ាន់ ពេលខ្លះត្រូវពន្យារជើងហោះហើរថែមទៀត ។ល។ ដូច្នេះហើយ ប្រសិនបើមិនចាប់អារម្មណ៍លើតម្លៃ ខ្ញុំគិតថា អ្នកប្រាកដជាចង់ធ្វើដំណើរតាមរយៈរថយន្តក្រុងល្បឿនលឿននេះជាជាងជិះយន្តហោះ។
ប្រហែលជាជប៉ុនជាកន្លែងតែមួយគត់នៅលើពិភពលោកដែលដំណើរការប្រភេទរថយន្តក្រុងដ៏ប្រណិតបែបនេះហើយ។
ភ្ញៀវទេសចរណ៍ដែលទៅលេងជប៉ុនតែងតែជិះរថភ្លើងក្រោមដី ដែលប្រៀបដូចជាអនុស្សាវរីយ៍ពេលទៅលេងជប៉ុន។ យ៉ាងណាមិញ យើងអាចពិចារណាចំពោះការជិះរថភ្លើងមើលទេសភាពពេលចេញដំណើរ ហើយត្រឡប់មកវិញដោយជិះរថយន្តក្រុងល្បឿនលឿន។ ដូច្នេះយើងអាចទទួលយកបទពិសោធន៍ទាំងពីរ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់មែនទេ?
Abe Kengo