រដូវ​រងា​នៅ Sapporo ៖ វិនិយោគ​លើ​អចលន​ទ្រព្យ និង​ឳកាស​ស្វែង​រក​ប្រាក់​ចំណេញ

នៅជប៉ុនរដូវស្លឹកឈើជ្រុះបានកន្លងផុតទៅ ហើយកំពុងឈានចូលរដូវរងា។

បន្ទាប់មក អ្វីដែលមនុស្សជាច្រើនទន្ទឹងរង់ចាំបានមកដល់ – រដូវធ្លាក់ព្រិល។

មិនត្រឹមតែអាចគយគន់ទេសភាពព្រិលធ្លាក់យ៉ាងស្រស់ស្អាតប៉ុណ្ណោះទេ អ្នកថែមទាំងមានឳកាសក្លាយជាម្ចាស់កម្មសិទ្ធិ​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​ផង​ដែរ ដូច្នេះ​ហើយ អនាគត​ហិរញ្ញវត្ថុ​របស់​លោកអ្នក​ក៏​កាន់​តែ​មាន​​ស្ថិរភាព​ដែរ។

Hokkaido – ឋានសួគ៌នៃរដូវព្រិលធ្លាក់

Hokkaido ជាតំបន់ភាគខាងជើងប្រទេសជប៉ុន ទោះបីជាពេលខ្លះទីក្រុង Tokyo មានព្រិលធ្លាក់ ប៉ុន្តែមិនអាចប្រៀប​ធៀប​នឹង​ភាព​ស្រស់ស្អាតនៃ​រដូវ​រងានៅ Hokkaido នោះ​ទេ។

នៅទីនេះ ព្រិលធ្លាក់ញឹកញាប់ បង្កើតបានជាទិដ្ឋភាពយ៉ាងស្រស់ស្អាត។

គ្រាន់តែធ្វើដំណើរបន្តិច អ្នកអាចទៅកាន់រមណីយដ្ឋានជិះស្គី ហើយលេងយ៉ាងសប្បាយក្រោមទេសភាពព្រិលធ្លាក់។

នៅពេលដែលរំលឹកដល់ម្ហូបអាហារជប៉ុន គ្រប់គ្នាច្រើនតែគិតភ្លាមដល់ Hokkaido ។

ជាការពិតណាស់ នៅប្រទេសជប៉ុនមានមុខម្ហូបឆ្ងាញ់ៗជាច្រើន ជាពិសេសនៅ Hokkaido ។

ប្រសិនបើអ្នកកំពុងមានគម្រោងទៅលេងជប៉ុននៅរដូវរងា សូមកុំភ្លេចទៅកាន់ Hokkaido ដើម្បីស្វែងយល់ពីភាព​ស្រស់​ស្អាត​ទាំង​នេះ។

ខែកុម្ភៈ – រដូវកាលបុណ្យព្រិល

Sapporo ដែលជាបេះដូងនៃ Hokkaido មានប្រារព្ធពិធីបុណ្យព្រិលប្រចាំឆ្នាំដ៏ល្បី។

ត្រឹមរយៈពេលមួយសប្តាហ៍ ទីក្រុងនឹងត្រូវបានតុបតែងដោយចម្លាក់ព្រិលពិសេសៗ បង្កើតបានជាបរិយាកាសសិល្បៈដ៏អស្ចារ្យ។

ពិធីបុណ្យឆ្នាំនេះនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែកុម្ភៈ។

ប្រសិនបើអ្នកចង់គយគន់រូបចម្លាក់យ៉ាងពិសេស ហើយទទួលយកបទពិសោធបរិយាកាសពិធីបុណ្យដែលអ៊ូអរ សូមមកកាន់ Sapporo ឥឡូវនេះ។

យ៉ាងណាមិញ ដោយសារព្រឹត្តិការណ៍នេះទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន អ្នកគួរតែកក់កន្លែងស្នាក់នៅមុនដើម្បី​ធានា​ដល់​ដំណើរ​កម្សាន្ត។

មិនត្រឹមតែសប្បាយ ថែមទាំងអាចវិនិយោគយ៉ាងឆ្លាតវៃ

Sapporo គឺជាទីក្រុងដែលពោរពេញដោយភាពរស់រវើក និងទាក់ទាញភ្ញៀវទេសចណ៍ជាច្រើន។

ទិញអាផាតមិននៅទីនេះមិនត្រឹមតែទុកសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគដ៏ឆ្លាតវៃផងដែរ។

សាកស្រមៃមើលអាផាតមិនរបស់អ្នកនឹងក្លាយជាកន្លែងស្នាក់នៅដ៏ល្អសម្រាប់ភ្ញៀវទេសចរណ៍ ដែលនាំមកនូវប្រាក់ចំណេញ​ស្ថិរភាព។

ម្យ៉ាងវិញទៀត អាផាតមិនរបស់អ្នកនឹងក្លាយជាប្រភពចំណូលដែលមានស្ថិរភាព។

យើងនឹង​ចាត់​ចែងគ្រប់គ្រងដាក់ឲ្យជួលប្រៀបដូចជាសណ្ឋាគារ អ្នកមិនចាំបាច់ព្រួយបារម្ភអ្វីទាំងអស់។

មិនត្រឹមតែប៉ុណ្ណឹង នៅពេលដែលអ្នកចង់ទៅលេង Sapporo ក្នុងរដូវបុណ្យព្រិល ប៉ុន្តែសណ្ឋាគារនៅកន្លែងផ្សេងគ្មាន​បន្ទប់ អ្នកនៅ​តែ​អាច​រីក​រាយ​នឹង​វិស្សមកាល​នៅ​កន្លែង​របស់​ខ្លួន។

ថ្វីត្បិតតែ យើងខ្ញុំគ្រប់គ្រងអាផាតមិនរបស់អ្នកប្រៀបដូចជាសណ្ឋាគារ ប៉ុន្តែប្រសិនបើអ្នកមានបំណងចង់ប្រើប្រាស់កន្លែងរបស់ខ្លួន ជាពិសេស អំឡុងពេលដែលមមាញឹកដូចជាពិធីបុណ្យព្រិល សូមប្រាប់យើងខ្ញុំឲ្យបានដឹងមុន ដូច្នេះយើង​អាច​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក។

សូមមកកាន់ Sapporo ដើម្បីរីករាយនឹងបរិយាកាសពិធីបុណ្យយ៉ាងសប្បាយ និងបង្កើនទ្រព្យសម្បត្តិរបស់លោកអ្នក​ឥឡូវ​នេះ។

ក្រុមហ៊ុនផ្គត់ផ្គង់ទ្រព្យសម្បត្តិ

FA Products Inc.

https://citson-garden.com/

ទំនាក់ទំនងមកកាន់យើងខ្ញុំ

https://www.vietsoftbank.com

Vietsoftbank Company Limited, address: LP2-32 KĐT Vinhomes Thang Long, An Khanh, Hoai Duc, Hanoi

លេខទូរស័ព្ទ៖ 0373786889

អ្នកទទួលខុសត្រូវ៖ Tran Van Thai

FA Products Inc.

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: