UNIQLO ៖ ម៉ាក​សម្លៀក​បំពាក់​ដែល​ផ្តួច​ផ្តើម​ទំនោរ SLOW FASHION

UNIQLO គឺជា​ម៉ាកសម្លៀក​បំពាក់​ដែលល្បីនៅលើពិភពលោក មនុស្សជាច្រើនប្រាកដជាធ្លាប់ស្គាល់។

ម្យ៉ាងវិញទៀត មនុស្សមិនច្រើនទេ ជាពិសេសអ្នកដែលមិនសូវចាប់អារម្មណ៍ចំពោះម៉ូដសម្លៀកបំពាក់ ស្គាល់តែ UNIQLO ​ប៉ុណ្ណោះនៅ​ពេល​ដែល​រំលឹក​ដល់​ម៉ាក​សម្លៀក​បំពាក់​ជប៉ុន។

ជាទូទៅត្រូវបានប្រៀបធៀបទៅនឹងម៉ាកល្បីដូចជា ZARA ឬ H&M នៅលើទីផ្សារអន្តរជាតិ ចំណែកឯ UNIQLO បែរ​ជា​មាន​ទស្សនៈ​អាជីវកម្ម​ខុស​គ្នា​ទាំង​ស្រុង។

យល់ច្បាស់ពីភាពខុសគ្នាទាំងនេះអាចនឹងនាំមកនូវការណែនាំដ៏មានតម្លៃសម្រាប់អ្នក ដើម្បីអភិវឌ្ឍអាជីវកម្មរបស់​ខ្លួន។

តើ Fast Fashion ជាអ្វី?

ជាទូទៅ ZARA និង H&M ត្រូវបានគេចាត់ទុកជាម៉ាកសម្លៀកបំពាក់ “Fast Fashion” ។

ម៉ាកសម្លៀកបំពាក់ទាំងនេះតែងតែដើរតាមការនិយមម៉ូដថ្មីបំផុតលើពិភពលោក ជាពិសេសគ្រប់យ៉ាងដែលត្រូវបាន​បង្ហាញ​លើ​វេទិកា​បង្ហាញ​ម៉ូដ​ល្បីៗ។

គោលដៅរបស់ពួកគេគឺបញ្ចូលការរចនាថ្មីបំផុតទៅជាផលិតផល ហើយដាក់លក់នៅលើទីផ្សារឲ្យបានលឿនតាមដែល​អាច​ធ្វើ​ទៅ​បាន។

ល្បឿនផលិតរបស់ ZARA ពិតជាលឿនណាស់ មិនដល់រយៈពេល ៣ សប្តាហ៍ចាប់តាំងពីពេលផ្តួចផ្តើមគំនិត ផលិត​ផល​ថ្មី​ត្រូវ​បាន​ដាក់​លក់។

ពួកគេផលិតយ៉ាងច្រើនការរចនាម៉ូដខុសៗគ្នា ប៉ុន្តែការរចនាម៉ូដនីមួយៗផលិតក្នុងចំនួនមានកំណត់ប៉ុណ្ណោះ។ ដោយ​សារ​ចំណុច​នេះ​បង្កើត​បាន​ជា​លក្ខណៈ​ពិសេស​នៃ​ទម្រង់ “Fast Fashion” ។

ក្នុងទម្រង់ឧស្សាហកម្ម Fast Fashion ល្បឿនគឺជាកត្តាដែលសម្រេចភាពជោគជ័យ។ ប្រសិនបើយឺតជាងដៃគូប្រកួត​ប្រជែង ផលិតផលរបស់អ្នកអាចនឹងត្រូវវាយតម្លៃថា “យកតាម” ហើយប្រហែលជាហួសសម័យទៅហើយនៅ​ពេល​ដែល​ទៅ​ដល់​ដៃ​របស់​អ្នក​ប្រើ​ប្រាស់

គុណសម្បត្តិដ៏ធំបំផុតនៃ Fast Fashion គឺផ្តល់ឳកាសឲ្យអ្នកប្រើប្រាស់អាចទិញការរចនាម៉ូដថ្មីបំផុតក្នុងតម្លៃដ៏គួរឲ្យ​ទាក់​ទាញ ដោយ​មិន​ចាញ់​ម៉ាក​​សម្លៀក​បំពាក់​​លំដាប់​​ខ្ពស់​​នោះ​ទេ។ 

UNIQLO ៖ ទស្សនៈ Slow Fashion

ដោយផ្ទុយនឹងម៉ាកសម្លៀកបំពាក់ Fast Fashion ផ្លាស់ប្តូរការរចនាម៉ូដឥតឈប់ឈរ UNIQLO បែរជាដើរតាមយុទ្ធសាស្រ្ត​អាជីវកម្ម​ខុស​គ្នា​ទាំង​ស្រុង។

ពួកគេចំណាយពេលច្រើនសម្រាប់ស្រាវជ្រាវ និងបង្កើតផលិតផល ប្រហែលជាមួយឆ្នាំ ឬយូរជាងនេះ។

បន្ទាប់ពីដាក់លក់ ផលិតផលត្រូវបានដាក់លក់ក្នុងរយៈពេលយូរ ប្រហែលពី ៥ ដល់ ១០ ឆ្នាំ។

ដោយមិនផ្តោតលើការផលិត​ចម្រុះ​ម៉ូដ និង​មាន​បរិមាណ​តិច UNIQLO បែរជាផ្តោតលើការផលិតម៉ូដមូលដ្ឋានមួយ​ចំនួន​ក្នុង​បរិមាណ​ច្រើន។

យុទ្ធសាស្ត្រនេះបានជួយឲ្យ UNIQLO សម្រេចបានជោគជ័យដូចសព្វថ្ងៃនេះ។

ការផលិតបរិមាណច្រើនផលិតផលមួយប្រភេទអាចជួយកាត់បន្ថយការចំណាយលើផលិតកម្ម។ ហើយចំណុចនេះក៏អាច​អនុវត្ត​ចំពោះ​ការ​ទិញ​វត្ថុ​ធាតុ​ដើម​ផង​ដែរ។

ដូច្នេះហើយ UNIQLO តែងតែផ្តោតលើគោលដៅផលិតទ្រង់ទ្រាយធំផលិតផលដែលមានគុណភាពខ្ពស់ក្នុងតម្លៃ​សមរម្យ ហើយ​អ្នក​ប្រើ​ប្រាស់​ក៏​ងាយ​ស្រួល​ក្នុង​ការ​រក​ទិញ។

ដោយសារមូលហេតុនេះហើយទើប UNIQLO មិនរចនាម៉ូដដែលឆើតឆាយពេក ឬទាក់ទាញភ្នែកតាមរយៈការពេញ​និយម។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ផ្តោត​លើ​ការ​រចនា​សាមញ្ញ និង​សមរម្យ។

ជួលកាលអ្នកនឹងមើលឃើញអាវយឺតមួយចំនួនមានបោះពុម្ពក្បាច់រចនាផុស ប៉ុន្តែជាទូទៅផលិតផលរបស់ UNIQLO តែង​តែ​ផ្តោត​លើ​ភាព​សាមញ្ញ និង​ងាយ​ស្រួល​ស្លៀក។

មិនមែនគ្រប់គ្នាសុទ្ធតែយកចិត្តទុកដាក់ចំពោះម៉ូដសម្លៀកបំពាក់នោះទេ។ សម្រាប់មនុស្សជាច្រើន គុណភាពផលិត​ផល​មាន​សារៈ​សំខាន់​ជា​ជាង​ការ​ពេញ​និយម។

ដោយយល់ពីចំណុចនេះ UNIQLO បានបង្កើតយុទ្ធសាស្រ្តអាជីវកម្មផ្តោតលើការផ្គត់ផ្គង់ផលិតផលដែលមានគុណភាព​ខ្ពស់ និង​ប្រើ​ប្រាស់​បាន​យូរ​ក្នុង​តម្លៃ​សមរម្យ។

ដូច្នេះហើយ UNIQLO បានក្លាយជាម៉ាកសម្លៀកបំពាក់ល្បីទូទាំងពិភពលោក ហើយមិនចាំបាច់ផ្តោតសំខាន់លើវេទិកា​បង្ហាញ​ម៉ូដ​ធំៗ​នោះ​ទេ។

ដោយចាប់ផ្តើមតាំងពីឆ្នាំ ១៩៨៤ ជាពេលវេលាដែលម៉ាកសម្លៀកបំពាក់អន្តរជាតិកំពុងអភិវឌ្ឍយ៉ាងខ្លាំង UNIQLO គ្រាន់​តែ​ជា​ហាង​តូច​មួយ​ស្ថិត​នៅ​កែង​ផ្លូវ Hiroshima ដែល​ជា​ខេត្ត​តូច​មួយ​នៃ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។

ជោគជ័យដ៏អស្ចារ្យរបស់ UNIQLO គឺជាលទ្ធផលនៃយុទ្ធសាស្ត្រអាជីវកម្មដែលត្រូវបានរៀបចំច្បាស់លាស់ និងមានប្រសិទ្ធភាព។

គ្រាន់តែផ្លាស់ប្តូរគំនិតតូចមួយអាចនឹងនាំមកនូវរបកគំហើញថ្មីសម្រាប់អាជីវកម្មរបស់លោកអ្នក។ ចូរសាកល្បងឥឡូវនេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: