អាថ៌កំបាំងដែលមិនទាន់អាចបកស្រាយ៖ តើបិសាចជប៉ុនកំពុងតែបង្ហាញខ្លួន?
ទោះបីជាមនុស្សតែងតែគិតថា បិសាចប្រៀបដូចជាពពួកសត្វក្នុងរឿងព្រេងនិទាន យ៉ាងណាមិញ នៅជប៉ុនដូចជាកំពុងមានពាក្យចចាមអារ៉ាមទាក់ទងនឹងពពួកបិសាចអាថ៌កំបាំងទាំងនេះ។
នៅសម័យកាលដែលសង្គមអភិវឌ្ឍដូចសព្វថ្ងៃនេះ ប្រហែលជានឹងមានរូបភាពបិសាចត្រូវបានបង្ហោះឡើង។
Acrobatic Silky
នៅពេលយប់ ស្រមោលពាក់ឈុតពណ៌ក្រហមសក់វែងហោះហើរតាមខ្យល់បង្ហាញខ្លួន។
នោះគឺជា Acrobatic Silky ជាប្រភេទបិសាចអាថ៌កំបាំង ដែលរួមបញ្ចូលទាំងភាពទាន់សម័យ និងបុរាណព្រោះតែឈ្មោះជាភាសាអង់គ្លេសយ៉ាងអាថ៌កំបាំង។
ចាប់តាំងពីឆ្នាំ ២០២២ រឿងរ៉ាវនិយាយពីវាចាប់ផ្តើមផ្សព្វផ្សាយគ្រប់ទីកន្លែង។
ជាទូទៅពួកវាតែងតែបង្ហាញខ្លួននៅទីខ្ពស់ដូចជាដំបូលផ្ទះ ឬអគារ ជាកន្លែងដែលពួកវាអាចបង្ហាញពីសមត្ថភាពលោតផ្លោះយ៉ាងជំនាញ។
ចូរចាំថាកុំសម្លឹងមើលភ្នែករបស់ពួកវា ព្រោះនោះអាចជារឿងចុងក្រោយដែលអ្នកធ្វើ។
នៅ Fukushima របាយការណ៍និយាយពីករណីមើលឃើញ Acrobatic Silky កាន់តែច្រើនឡើង។
តើនោះជាបិសាចដូចក្នុងរឿងព្រេងនិទាន ឬគ្រាន់តែជាមនុស្សដែលមានសមត្ថភាពធ្វើចលនាអស្ចារ្យ? ទាំងនេះជាសំណួរដែលមិនទាន់រកឃើញចម្លើយ។
Kunekune
ក្នុងស្រមោលងងឹងនៃអុីនធឺណេត បិសាចចម្លែកដែលមានឈ្មោះគួរឲ្យស្រលាញ់មួយប្រភេទចាប់ផ្តើមល្បី។
ជាមួយនឹងរូបរាងដូចមនុស្ស ប៉ុន្តែចលនាបត់បែនរបស់វាដូចជាស្រមោលខ្មោច វាបានទាក់ទាញការចង់ដឹងចង់ឃើញរបស់មនុស្សជាច្រើន។
ជាទូទៅពួកវាតែងតែបង្ហាញខ្លួននៅតាមវាលស្រែខៀវស្រងាត់។
មានបុរសម្នាក់បានព្យាយាមស្វែងរកអាថ៌កំបាំងរបស់វា ប៉ុន្តែបែរជាត្រូវបក់ចូលខ្យល់គួចដ៏ចម្លែកមួយ។
ភាគច្រើនរបាយការណ៍ទាក់ទងនឹងករណីមើលឃើញ KuneKune សុទ្ធតែកើតឡើងនៅរដូវក្តៅ ជាពិសេសក្នុងថ្ងៃដែលក្តៅខ្លាំង។
ដូច្នេះហើយ មនុស្សមួយចំនួនគិតថា នោះគ្រាន់តែជាការបំភាន់ដែលបណ្តាលមកពីសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះ។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ ធាតុពិតរបស់វានៅតែមិនទាន់អាចកំណត់ ហើយរបាយការណ៍នៅតែបន្តកើនឡើង។
Yamanoke
នៅពេលយប់ ស្រមោលចម្លែកមួយបានបង្ហាញខ្លួន មិនមានក្បាល ប៉ុន្តែបែរជាមានមុខនៅត្រង់ដើមទ្រូង។
នោះគជា Yamanoke ជាប្រភេទបិសាចអាថ៌កំបាំងដែលបង្ហាញខ្លួននៅ Miyagi និង Yamagata តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។
អ្វីដែលពិសេសត្រង់ថា Yamanoke លងតែមនុស្សស្រីប៉ុណ្ណោះ ដែលធ្វើឲ្យជនរងគ្រោះនិយាយពាក្យឥតន័យដូចជា “ចូលហើយ ចូលហើយ” ជាដើម។
ដើម្បីជួយសង្គ្រោះជនរងគ្រោះ គេត្រូវធ្វើពិធីបណ្តេញក្នុងរយៈពេល ៤៩ ថ្ងៃ។
អាថ៌កំបាំងទាក់ទងនឹង Yamanoke នៅតែមិនអាចបកស្រាយបានឡើយ ដែលធ្វើឲ្យវាក្លាយជាពពួកបិសាចចម្លែកគួរឲ្យភ័យខ្លាចបំផុតនៅក្នុងប្រទេសជប៉ុន។
តើពពួកបិសាចអាថ៌កំបាំងទាំងនេះគ្រាន់តែជាការស្រមើស្រមៃ ឬពិតជាមានពិតមែន?
ទាំងនេះជាសំណួរដែលមិនទាន់រកឃើញចម្លើយ ហើយកំពុងរង់ចាំអ្នកដែលមានភាពក្លាហានមកស្វែងយល់។
ប្រហែលជានៅកន្លែងណាមួយ ក្នុងស្រមោលព្រៃចាស់ងងឹត ឬក្រោមបាតសមុទ្រជ្រៅ ពួកវាកំពុងតែលាក់ខ្លួន រង់ចាំឳកាសបង្ហាញខ្លួន។
តើអ្នកជឿលើវត្តមានរបស់ពួកវាដែរទេ? សូមចែករំលែកប្រាប់ JAPO ។
Abe Kengo