សម្រង់ពាក្យសម្តីនៃកំពូលអ្នកចំបាប់ស្រី Yoshida Saori ដែលនៅចិនគេដាក់មានរហស្សនាមនាងថា “គ្មានសង្ឃឹម”
Yoshida Saori គឺជាអ្នកចំបាប់ស្រីដ៏អស្ចារ្យមួយរូប នាងធ្លាប់យកឈ្នះការប្រកួតចំនួន ២០៦ ដងជាប់ៗគ្នា ហើយបានក្លាយជានិមិត្តរូបនៃកម្លាំង និងឆន្ទៈមោះមុត។
កម្លាំងដ៏អស្ចារ្យរបស់នាងបានធ្វើឲ្យគូប្រកួតគ្មានសង្ឃឹម ហើយប្រជាជនចិនថែមទាំងបានដាក់រហស្សនាមឲ្យនាងថា “គ្មានសង្ឃឹម” ទៀតផង។
ទោះបីជាកម្លាំងរបស់នាងធ្វើឲ្យគូប្រកួតគ្មានសង្ឃឹម ប៉ុន្តែទន្ទឹមនឹងនេះក៏បានជម្រុញទឹកចិត្តដល់មនុស្សជាច្រើនផងដែរ។
ចូរយើងស្វែងយល់រឿងរ៉ាវនៃ “កំពូលអ្នកចំបាប់ស្រី Yoshida Saori” តាមរយៈអត្តបទខាងក្រោម។
** យកឈ្នះជើងឯកខណៈពេលដែលកំពុងបាក់ឆ្អឹង
កាលនៅរៀនវិទ្យាល័យ Saori បានចូលរួមការប្រកួតចំបាប់ទាំងដែលដៃឆ្វេងបាក់។
ថ្វីត្បិតតែ មិនអាចប្រើដៃឆ្វេងបានក៏ដោយ នាងនៅតែអាចយកឈ្នះការប្រកួតដោយដណ្តើមចំណាត់ថ្នាក់ជើងឯក។
** ស្នេហា និងចំបាប់
Saori បានចាប់អារម្មណ៍បុរសមាឌធំម្នាក់ក្នុងក្រុមកីឡាបេស្បល។
មានម្តងពេលកំពុងប្រឡែងលេង នាងបាន “ផ្តួល” បុរសម្នាក់នេះក្នុងការប្រកួត Sumo ។
ទោះជាយ៉ាងនេះក្តី បេះដូងរបស់បុរសម្នាក់នោះនៅតែមិនទាន់រំភើបចំពោះនារីដ៏ក្លាហានរូបនេះឡើយ ទាំងដែលនាងបានសារភាពស្នេហ៍ចំនួន ៦ ដងមកហើយ។
** “ហេតុអ្វីបានជាអាចយកឈ្នះជាបន្តបន្ទាប់ដូច្នេះ?”
“តើអាថ៌កំបាំងនៃការយកឈ្នះជាអ្វី?” គ្មានអាថ៌កំបាំងនោះទេ។ គ្រាន់តែគូប្រកួតរបស់ខ្ញុំមិនមែនជា Yoshida Saori ប៉ុណ្ណោះ។ – Yoshida Saori បានឆ្លើយតបយ៉ាងគួរឲ្យអស់សំណើចនៅពេលដែលត្រូវបានគេសួរទាក់ទងនឹងអាថ៌កំបាំងនៃការយកឈ្នះជាបន្តបន្ទាប់របស់ខ្លួន។
** នៅពេលដែលជួបគូប្រកួតស្រស់ស្អាត។
នៅពេលដែលទទួលបានសំណួរទាក់ទងនឹងអារម្មណ៍ពេលប្រឈមមុខនឹងអត្តពលិកស្រីបរទេសដ៏ស្រស់ស្អាតម្នាក់ អ្នកចំបាប់ Yoshida Saori បាននិយាយបែបកំប្លែងថា “ខ្ញុំស្ទើរតែមិនជឿនៅពេលដែលមើលឃើញនាង” ។ ហេតុអ្វីបានជាស្អាតដូច្នេះ? ប៉ុន្តែនៅលើសង្វៀនប្រកួត ខ្ញុំនៅតែត្រូវផ្តោតអារម្មណ៍ខ្ពស់ ហើយបញ្ចប់ការប្រកួតយ៉ាងលឿន” ។
** ចំនួនមេដាយមាស?
នៅពេលដែលទទួលបានសំណួរទាក់ទងនឹងមេដាយមាសដែលដណ្តើមបាន Yoshida Saori បានឆ្លើយយ៉ាងសាមញ្ញថា “ចំនួនមេដាយមាសឬ? ខ្ញុំភ្លេចទៅហើយ” ។
ដូចជាលឺថាមានចំនួន ១៧ មេដាយ ទទួលបានមេដាយច្រើនដូច្នេះ មិនចាំពីចំនួនក៏ជារឿងធម្មតាដែរ។
ព្រោះតែសមិទ្ធិផលដ៏អស្ចារ្យទាំងនេះហើយ ទើបពាក្យសម្តីទាំងនេះគួរឲ្យទុកចិត្ត ពិតជាឡូយណាស់។
ថ្វីត្បិតតែ នាងមានទេពកោសល្យពីកំណើត ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងដោយមិនចេះនឿយហត់បានធ្វើឲ្យនាងមានភាពជឿទុកចិត្តនិយាយចេញពាក្យសម្តីទាំងនេះ។
ទាំងនៅក្នុងកីឡា និងការងារ អ្នកដែលតែងតែតស៊ូ ព្យាយាមឥតឈប់ឈរ និងមានស្មារតីប្រកួតប្រជែងខ្ពស់ទើបជាអ្នកដែលឈានដល់កម្រិតកំពូល។
ទេពកោសល្យមិនមែនជាអ្វីៗគ្រប់យ៉ាងនោះទេ ការខិតខំប្រឹងប្រែងទើបជាកត្តាកំណត់ភាពជោគជ័យ។
ខ្ញុំពិតជាសរសើរមនុស្សបែបនេះណាស់ ហើយសង្ឃឹមថាខ្លួនអាចក្លាយជាមនុស្សម្នាក់បែបនេះ។
Abe Kengo