តើ​តួអង្គ Nezumi Kozo ជា​សាន់​តា​ក្លូស​នៅ​ជប៉ុន ឬ​ជា​ចោរ​ចិត្ត​ជា​ម្នាក់?

គ្រប់គ្នាប្រហែលជាស្គាល់សាន់តាក្លូសគឺជាបុរសចំណាស់ម្នាក់ដែលមានសក់ស និងពុកចង្ការវែងនាំយកអំណោយដល់​ក្មេងៗ។

យ៉ាងណាមិញ តើអ្នកដឹងទេថា នៅជប៉ុនយើងក៏មានតួអង្គស្រដៀងនេះដែរទេ?

តួអង្គម្នាក់​នោះគឺ Nezumi Kozo ជាចោរ​អាថ៌កំបាំង​ម្នាក់ ដែល​តែងតែ​ចែករំលែក​ទ្រព្យសម្បត្តិ​ទៅឲ្យមនុស្សក្រីក្រ។

ក្នុង​ឱកាស​បុណ្យ​ណូអែលជិតមកដល់ ចូរយើងស្វែងយល់អំពីតួអង្គ “សាន់តាក្លូស” នៅជប៉ុនទាំងអស់គ្នា។

Nezumi Kozo – ជាបុគ្គលដែលជួយសង្គ្រោះអ្នកដទៃមានវាសនាក្រីក្រ

ក្នុងសម័យសាមូរ៉ៃ នៅពេលដែលសង្គមត្រូវបានបែងចែកដោយអ្នកមាន និងអ្នកក្រ ប្រជាជនធម្មតាជាច្រើនត្រូវ​រស់​នៅ​ក្នុង​ស្ថាន​ភាព​ក្រ​លំបាក។

ខណៈដែលអ្នកមានមួយចំនួនកាន់តែមាន ប្រជាជនភាគច្រើនត្រូវប្រឈមនឹងជីវិតខ្វះខាត។

គេនិយាយថា Nezumi Kozo បានលួចចូលផ្ទះរបស់អ្នកដែលលោភលន់ យកទ្រព្យសម្បត្តិរបស់ពួកគេ ហើយចែកឲ្យប្រជាជន​ក្រីក្រ។

ជាមួយនឹងទឹកចិត្តសប្បុរស និងទង្វើថ្លៃថ្នូរបស់ខ្លួន Nezumi Kozo បានក្លាយទៅជាតួអង្គដែលតំណាងឲ្យយុត្តិធម៌ និង​​ជា​​វីរបុរស​ក្នុង​ដួង​ចិត្ត​របស់​ប្រជាជន។

អាថ៌កំបាំងរបស់តួអង្គ Nezumi Kozo ត្រូវបានលាតត្រដាង។ គេបានរកឃើញថា គាត់គឺជា Jirokichi ដែលជាអ្នកធ្វើ​​ការ​​ខាង​ក្រោយ​​ឆាក​ល្ខោន Kabuki ។ 

ហើយរឿងរ៉ាវដែលនិយាយពីលោកមិន​ត្រឹម​តែ​ជា​រឿង​ព្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែជារឿង​ប្រវត្តិសាស្ត្រ​មានពិត។

វាសនាដែលពោរពេញដោយសោកនាដកម្មរបស់ Nezumi Kozo

បន្ទាប់ពីលួចបានចំនួន ៣២ ដង Nezumi Kozo ត្រូវ​ចាប់​ខ្លួន។

យ៉ាងណាមិញ ដោយសារ​ជំនាញ​និយាយ​ដ៏​ប៉ិនប្រសប់​របស់ខ្លួន លោកបានរួចផុតពីការដាក់ទោស។

មិនបញ្ឈប់ត្រឹមនឹង Nezumi Kozo បន្តបទល្មើសរបស់ខ្លួន ហើយបានលួចជាង ៩០ ករណីមុនពេលត្រូវខ្លួន និងកាត់​ទោស​ប្រហារ​ជីវិត។

ទោះបីជាគាត់បានរៀបការហើយក៏ដោយ ប៉ុន្តែដើម្បីការពារមនុស្សជាទីស្រលាញ់ Nezumi Kozo បានទាមទារសុំលែង​លះ​គ្នា​មុន​ពេល​ត្រូវ​ចាប់​ខ្លួន។ សកម្មភាព​នេះ​កាន់​តែ​ធ្វើ​ឲ្យ​មហាជន​​កោត​​សរសើរ​លោក​យ៉ាង​ខ្លាំង។

ក្នុងសង្គមសក្តិភូមិដ៏លំបាកបែបនេះ ខណៈដែលបទល្មើសរបស់បុគ្គលម្នាក់អាចប៉ះពាល់ដល់គ្រួសារទាំងមូល ការសម្រេច​ចិត្ត​របស់ Nezumi Kozo កាន់​តែ​ជា​ការ​លះ​បង់​ដ៏​ធំ​ធេង។

រឿងពិតដែលបង្កប់នៅពីក្រោយរបាំងមុខរបស់វីរបុរសមួយរូប

ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ពេលដែលដឹងថា ប្រាក់ភាគច្រើនដែល Nezumi Kozo លួចបាន ប្រើសម្រាប់ចំណាយ​លើ​ការសប្បាយ​ខ្ជះ​ខ្ជាយ។

នៅពេលដែលត្រូវបានសាកសួរពីមូលហេតុ ហេតុ​អ្វីបានជាគាត់កំណត់យកផ្ទះរបស់សាមូរ៉ៃដែលមានទ្រព្យសម្បត្តិ? Nezumi Kozo បានឆ្លើយយ៉ាងត្រង់ថា “ថ្វីត្បិតតែ ផ្ទះរបស់ពួកគេមើល​ទៅ​ការ​ពារ​តឹង​រឹង ប៉ុន្តែបែរជាមានប្រព័ន្ធសន្តិសុខ​ធូរ​រលុង ដូច្នេះ​ងាយ​នឹង​លួច​ចូល​ណាស់” ។

ជាក់ស្តែងបង្ហាញថា Nezumi Kozo មិនមែនជាវីរបុរសមួយរូបនោះទេ ប៉ុន្តែគ្រាន់តែឆ្លៀតឱកាសចូលលួចប៉ុណ្ណោះ។

ភាគច្រើនការកត់ត្រានិយាយពីសកម្មភាពរបស់លោកបានមកពីអ្នកចាប់ខ្លួនគាត់ ហើយពួកគេអាចនឹងនិយាយបំផ្លើស ឬ​កុហក​ដើម្បី​កាត់​បន្ថយ​វីរភាព​របស់ Nezumi Kozo ។

រឿងរ៉ាវនិយាយពី Nezumi Kozo បានក្លាយទៅជារឿងព្រេងនិទាន ដែលត្រូវបាននិយាយតៗគ្នាជាច្រើនជំនាន់ និង​ត្រូវ​បាន​សម្តែង​តាម​រយៈ​សិល្បៈ​ល្ខោន Kabuki, Anime, Manga និង Drama ។

រូបភាពចោរចិត្តជាក្លាហានម្នាក់តែងតែត្រូវបានប្រជាជនស្រលាញ់ចូលចិត្ត។

ទោះជាយ៉ាងណាក៏ដោយ ទង្វើលួចប្លន់នៅ​តែ​ជា​សកម្មភាពខុស​ឆ្គង។

ដូចដែលយើងបានឃើញពីលទ្ធផលរបស់លោក មិនថាឧត្តមគតិល្អយ៉ាងណា សកម្មភាពលួចរបស់អ្នកដទៃនៅតែខុស​ច្បាប់ និង​មិន​អាច​ទទួល​យក​បាន។

យុវជនទាំងអស់មិនត្រូវយកតម្រាប់តាមទង្វើទាំងនេះឡើយ។ 

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ នៅពេលដែលប្រៀបធៀបរវាង Nezumi Kozo និងសាន់តាក្លូស ដែលតែងតែជូនអំណោយ​តាម​រយៈ​ការ “ខ្ចី” ពី​អ្នក​ដទៃ។

សំណាងណាស់ដែលរដ្ឋាភិបាលបានធានាថា គ្រប់គ្នាសុទ្ធតែមានអំណោយដោយមិនចាំបាច់ទៅ “ខ្ចី” ដូច្នេះឡើយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: