ជក់កញ្ចក់ – ត្រូវបានផលិតឡើងយ៉ាងពិសេសដោយស្នាដៃដ៏មានទេពកោសល្យ
តើអ្នកធ្លាប់ឮអំពីជក់កញ្ចក់ – ជាប្រភេទប៊ិចដែលខុសពីស្លាបប៉ាកាបូមដែរទេ?
ប៊ិចកញ្ចក់ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩០២ ដោយស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករជប៉ុន ប៊ិចកញ្ចក់បានក្លាយទៅជានិមិត្តសញ្ញាពិសេសនៅប្រទេសជប៉ុន។
ចូរយើងក្រឡេកមើលលក្ខណៈពិសេសនៃប្រភេទប៊ិចនេះ និងអារម្មណ៍ពិសេសប្លែកដែលវានាំមកសម្រាប់កន្លែងធ្វើការរបស់អ្នក។
ជាមួយនឹងជក់កញ្ចក់ដែលនាំមកនូវអារម្មណ៍ពេលសរសេរអក្សរផ្ចង់ល្អអស្ចារ្យណាស់។
អារម្មណ៍ត្រជាក់នៅពេលដែលកាន់ប៊ិចក្នុងដៃ ជាមួយនឹងសំឡេងទឹកថ្នាំពេលប៉ះក្រដាស ដែលបង្កើតបានជាការសម្រាកបន្ធូរអារម្មណ៍យ៉ាងពិសេស។
នៅពេលដែលយើងជ្រលក់ជក់ចូលដបទឹកថ្នាំ ជាឳកាសដែលយើងអាចរីករាយនឹងតួអក្សរនីមួយៗ ហើយជាពេលវេលាច្នៃប្រឌិត។
អត្ថប្រយោជន៍នៃជក់មួយដើមនេះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល ព្រោះថាគ្រាន់តែជ្រលក់ទឹកថ្នាំម្តង អ្នកអាចសរសេរលើកាតប៉ូស្ដាល់មួយសន្លឹកសម្រាប់ផ្ញើជូនមនុស្សជាទីស្រលាញ់ និងមិត្តភក្តិ។
អារម្មណ៍ពេលដែលប្រើជក់ឃើញថារឹងមាំល្អ ស្ទើរតែដូចជាពេលដែលប្រើស្លាបប៉ាកាបូមដែរ។
ចំពោះការថែរក្សាជក់មានភាពសាមញ្ញ មិនស្មុគស្មាញដូចជាស្លាបប៉ាកាបូមនោះទេ។
ជាមួយនឹងការរចនាបែបកញ្ចក់ដូចនេះ អ្នកគ្រាន់តែលាងសម្អាតជក់នឹងទឹកជាការស្រេច។
ចំពោះការផ្លាស់ប្តូរប្រភេទទឹកថ្នាំក៏មានភាពងាយស្រួលណាស់ដែរ អ្នកអាចជ្រើសរើសម៉ាកទឹកថ្នាំ និងពណ៌ដែលអ្នកចូលចិត្ត។
ចំណុចពិសេសមួយទៀតត្រង់ថា មានតម្លៃសមរម្យណាស់។
ជាទូទៅស្លាបប៉ាកាបូមមានតម្លៃចាប់ពីប៉ុន្មានម៉ឺនយ៉េនរហូតដល់រាប់រយរាប់ពាន់យ៉េន ស្លាបប៉ាកាបូមខ្លះមានតម្លៃជាង ១ លានយ៉េន ចំណែកឯជក់កញ្ចក់មានតម្លៃចាប់ពីពីរបីពាន់យ៉េនរហូតដល់ប្រហែល ២០ ពាន់យ៉េន។
កណ្តឹងខ្យល់ (風鈴 – Furin) គ្រាប់បាល់កញ្ចក់តូចៗយោលទៅមកតាមខ្យល់ ដែលនាំមកនូវសំឡេងច្បាស់ល្អគឺជានិមិត្តសញ្ញានៃវប្បធម៌ជប៉ុន។
ដោយសារតែបច្ចេកទេសផលិតកញ្ចក់យ៉ាងពិសេសនេះ សិប្បករបានប្រើបច្ចេកទេសនេះដើម្បីផលិតជក់កញ្ចក់ដ៏ស្រស់ស្អាត។
ទិញជក់កញ្ចក់ជប៉ុនអាចជាអំណោយដ៏មានអត្ថន័យ រាល់ពេលដែលអ្នកឃើញជក់ អ្នកនឹងចងចាំពេលវេលាសប្បាយៗពេលធ្វើដំណើរកម្សាន្ត។
Abe Kengo