ស៊ុតឆៅ៖ ជា​មុខ​ម្ហូប​ដែល​ហាក់បី​ដូច​ជា​គ្រោះ​ថ្នាក់ ប៉ុន្តែ​នៅ​ជប៉ុន​បែរ​ជា​មាន​សុវត្ថិភាព

មុខម្ហូបជប៉ុ​នដែលច្រើនតែធ្វើឲ្យជនបរទេសភ្ញាក់ផ្អើលបំផុតនោះគឺស៊ុតឆៅ។ 

ជាពិសេសគឺបាយលាយជាមួយនឹងស៊ុតឆៅ ឬហៅម្យ៉ាងទៀតថា “tamago kake gohan” តែងតែត្រូវបានគេចាត់ទុក​ជា​មុខ​ម្ហូប​ចម្លែក។

ទាំងនេះជាវប្បធម៌ម្ហូបអាហារយ៉ាងពិសេសរបស់ជប៉ុន ហើយកម្រនឹងឃើញនៅប្រទេសផ្សេងទៀតណាស់។

យ៉ាង​ណា​មិញ យើងចង់អញ្ជើញ​អ្នកភ្លក់ម្តង ដើម្បីស្គាល់ពីរសជាតិដ៏ពិសេសនៃមុខម្ហូបនេះ។

ជាមួយនឹងចំណាត់ថ្នាក់លេខពីរខាងការទទួលទានស៊ុតមាន់ ជប៉ុនមានមោទនភាពចំពោះមុខម្ហូប “tamago kake gohan” – ជា​មុខ​ម្ហូប​ដ៏​ពិសេស​តែ​មួយ​គត់។

ទោះជាយ៉ាងណា សូមគត់សម្គាល់ថា នៅជប៉ុនស៊ុតមាន់ត្រូវបានផលិតដោយផ្អែកលើដំណើរការត្រួតពិនិត្យយ៉ាង​តឹង​រ៉ឹង​ដើម្បី​ធានា​សុវត្ថិភាព​ពេល​បរិភោគ​ឆៅ។

ដូច្នេះហើយ អ្នកមិនគួរធ្វើតាមអំពើចិត្តនោះទេ។

ហេតុអ្វីបានជាស៊ុតមាន់ជប៉ុនអាចបរិភោគឆៅបាន? ចូរស្វែងយល់ជាមួយនឹងខ្ញុំទាំងអស់គ្នា។

ហេតុអ្វីបានជាមិនគួរបរិភោគស៊ុតឆៅ?

សំបកស៊ុតច្រើនតែផ្ទុកបាក់តេរី Salmonella ដូច្នេះហើយ ស៊ុតត្រូវតែចម្អិនឲ្យឆ្អិនដើម្បីធានាសុវត្ថិភាព។

ប្រសិនបើបរិភោគ Salmonella អ្នកអាចនឹងកើតជំងឺរាគរូស ក្អួតចង្អោរ ក្តៅខ្លួន ប្រកាច់ និងរោគសញ្ញាផ្សេងៗទៀត។ ចំណុច​នេះ​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់។

អ្នកប្រហែលជាគិតថា “ប្រសិនបើមិនបរិភោគសំបកស៊ុតនឹងមិនអីទេ” ប៉ុន្តែផ្នែកពណ៌ក្រហម និងសនៃស៊ុតអាចនឹង​ប៉ះ​សំបក​នៅ​ពេល​ដែល​អ្នក​បំបែក​ស៊ុត ដូច្នេះ​នៅ​តែ​អាច​ឆ្លង​បាក់តេរី។

នៅជប៉ុនស៊ុតត្រូវបានផលិត និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដើម្បីកម្ចាត់បាក់តេរី Salmonella ដែលអនុញ្ញាតឲ្យប្រជា​ជន​បរិភោគ​ស៊ុត​ឆៅ​ដោយ​សុវត្ថិភាព។

ស៊ុតរបស់ជប៉ុន – ផលិតផលនៃដំណើរការគ្រប់គ្រងអនាម័យឈានមុខគេលើពិភពលោក

នៅជប៉ុនដំណើរការផលិតពងមាន់ត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយច្បាប់។

ជាដំបូង ដំណាក់កាលចិញ្ចឹមមាន់ក៏ត្រូវបានត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន។ 

ជាការពិតណាស់ កសិដ្ឋានចិញ្ចឹមក៏ត្រូវបានត្រួតពិនិត្យជាប្រចាំផងដែរ ប៉ុន្តែ​ជំហាន​ដែល​សំខាន់​បំផុត​គឺប្រមូល​ផល​ស៊ុត។

ចូរយើងស្វែងយល់លម្អិតនៃដំណើរការនេះ។

ជាដំបូង ស៊ុតដែលប្រមូលបានត្រូវដាក់នៅលើឧបករណ៍រំកិលខ្សែក្រវាត់ ហើយបញ្ជូនទៅ។

ខ្សែនេះប្រើសម្រាប់តម្រឹមទិសដៅស៊ុតមុនពេលបញ្ជូនទៅកាន់ដំណើរសម្អាត។

បន្ទាប់មក ស៊ុតត្រូវបានលាងសម្អាតដោយទឹកក្តៅឧណ្ហៗដែលមានផ្ទុកសារធាតុ Natri Chlorat បន្ទាប់មកធ្វើឲ្យស្ងួត។

ប្រើពន្លឹសម្រាប់ជម្រុះស៊ុតដែលប្រេះ ឬខូចគុណភាពចេញ។

ទោះបីជាគ្មាននរណាបរិភោគសំបកស៊ុតក៏ដោយ ប៉ុន្តែយើងនៅតែត្រូវសម្អាតស្នាមប្រឡាក់លើស៊ុត។

គោះថ្នមៗលើស៊ុតនីមួយៗ ហើយស្តាប់សំឡេង ដើម្បីពិនិត្យមើលថាមានស៊ុតដែលប្រេះដែរអត់។

បញ្ចាំងពន្លឺអ៊ុលត្រាវីយូឡេដើម្បីកម្ចាត់មេរោគ និងបាក់តេរីនៅលើសំបក។

ថ្លឹងទម្ងន់ និងបែងចែកតាមទំហំ។

បញ្ចាំងពន្លឺម្តងទៀត ដើម្បីត្រួតពិនិត្យផ្នែកខាងក្នុងស៊ុត។

ជួលកាលស៊ុតមួយចំនួនមិនមានផ្នែកពណ៌ក្រហម ឬមានឈាមលាយឡំ ដូច្នេះស៊ុតទាំងនោះនឹងត្រូវជម្រុះនៅដំណាក់​កាល​នេះ។

ដោយផ្អែកលើលទ្ធផលត្រួតពិនិត្យមុននោះ ស៊ុតត្រូវបានបែងចែកតាមទំហំ។

ជំហានចុងក្រោយគឺវេចខ្ចប់។

ប្រហែល​ជា​គ្មាន​ប្រទេសណា​ត្រួតពិនិត្យលម្អិតស៊ុតមួយគ្រាប់ៗដូចនេះឡើយមែនទេ?

តើអ្នកមើលឃើញពីទស្សនៈចម្លែកចំពោះការបរិភោគស៊ុតឆៅរបស់ប្រជាជនជប៉ុនដែរទេ?

មែនហើយ ប្រជាជនជប៉ុនចូលចិត្តស៊ុតឆៅ។

ប្រសិនបើអ្នកកំពុងតែឆ្ងល់មិនដឹងថាឆ្ងាញ់ដូចជាការនិយាយដែរអត់ទេ ដូច្នេះបើមានឳកាសទៅលេងជប៉ុន អ្នកអាច​ភ្លក់​បាយ​លាយ​ស៊ុត​ឆៅ​នេះ​បាន។

អ្នកប្រហែលជាចង់ទៅលេងជប៉ុនម្តងទៀត ព្រោះតែចង់បរិភោគបាយលាយស៊ុតឆៅនេះ។

Abe Kengo

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: