ការស្តារឡើងវិញនូវបច្ចេកទេសដែលបានបាត់បង់៖ អាថ៌កំបាំងអស្ចារ្យរបស់ជប៉ុន
នៅពេលដែលអរិយធម៌រីកចម្រើន បច្ចេកទេសមួយចំនួនដូចជាត្រូវបំភ្លេចចោលបន្តិចម្តងៗ។
នៅថ្ងៃនេះ យើងនឹងណែនាំកំពូលបច្ចេកទេសទាំងបីដែលធ្លាប់បាត់បង់របស់ជប៉ុន ហើយសព្វថ្ងៃត្រូវបានស្តារឡើងវិញ។
១. 古刀 – Koto – ដាវបុរាណ
ដាវបុរាណគឺជាប្រភេទដាវជប៉ុន ដូចជាឈ្មោះដែលបានបង្ហាញនេះជា “ដាវបុរាណ” ដែលត្រូវបានផលិតប្រហែលពីឆ្នាំ ៨០០ ដល់ឆ្នាំ ១៥៩៥ ។
ខុសពីដាវជប៉ុនដែលអ្នកទាំងអស់គ្នាតែងតែស្គាល់ដូចជា katana ផ្លែដាវប្រភេទនេះត្រង់ មិនកោង។ ចំណុចនេះធ្វើឲ្យដាវងាយនឹងបាក់ជាង ប៉ុន្តែកម្រិតមុតស្រួចបែរជាខ្ពស់ជាងបើប្រៀបនឹងប្រភេទដាវជប៉ុនផ្សេងទៀត។
វត្ថុធាតុដើម និងវិធីសាស្រ្តផលិតដាវបុរាណសុទ្ធតែជាអាថ៌កំបាំងដែលត្រូវបាននិយាយតៗគ្នា ដោយគ្រូបង្រៀនបានប្រាប់សិស្ស ប៉ុន្តែត្រូវបានបាត់បង់។
បន្ទាប់ពីស្រាវជ្រាវជាច្រើនឆ្នាំ ទីបំផុតនៅឆ្នាំ ១៩៩៦ វិធីសាស្ត្រផលិតដាវបុរាណត្រូវបានរកឃើញ ហើយក្រោយរយៈពេល ៨០០ ឆ្នាំបច្ចេកទេសនេះត្រូវបានស្តារឡើងវិញ។
ថ្វីត្បិតតែ ដាវថ្មីមានភាពមុតស្រួចខ្លាំង ប៉ុន្តែគេប្រទះឃើញថា ដាវទាំងនោះមិនទាន់ឈានដល់កម្រិតមុតស្រួចខ្លាំងដូចជាដាវបុរាណដែលត្រូវបានរក្សាទុកឡើយ។
ដូច្នេះហើយអាចនិយាយបានថា បច្ចេកទេសផលិតដាវបុរាណនៅតែមិនទាន់ត្រូវបានស្តារឡើងវិញទាំងស្រុងនោះទេ។
២. ស្រោបមាស
បច្ចេកទេសស្រោបមាសត្រូវបានប្រើប្រាស់ក្នុងសំណង់ស្ថាបត្យកម្មជប៉ុនជាយូរមកហើយ។
យ៉ាងណាមិញ រហូតមកដល់ពេលនេះ គេនៅតែមិនទាន់អាចបកស្រាយវិធីសាស្ត្រអនុវត្តច្បាស់លាស់ឡើយ។
ជាពិសេស វិធីសាស្រ្តស្រោបមាសលើផ្ទៃដែកតែងតែពិបាកយ៉ាងខ្លាំង ដែលធ្វើឲ្យបច្ចេកទេសបុរាណនេះក្លាយជាអាថ៌កំបាំងដែលមិនអាចបកស្រាយ។
ហើយដោយចៃដន្យ នៅពេលដែលអនុវត្តវិធីសាស្ត្រស្រោបមាស បរិមាណដែកមួយចំនួនតូចបានលាយចូលគ្នា ហើយរឿងដ៏អស្ចារ្យក៏បានកើតឡើង។
បច្ចេកទេសស្រោមមាសលើដែកនោះស្មានថា ជារឿងដែលមិនអាចធ្វើទៅបាន បែរជាត្រូវបានធ្វើឡើងវិញដោយជោគជ័យ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលត្រង់ថា បច្ចេកទេសនេះត្រូវបានអនុវត្តចំពោះសំណង់ស្ថាបត្យកម្មជាង ១០០០ ឆ្នាំមុន ប៉ុន្តែហេតុអ្វីបានជាបច្ចេកទេសនេះនៅតែបន្តគឺជាអាថ៌កំបាំងនៅឡើយ។
៣. នាឡិកាអូតូ
នេះជានាឡិកាដែលដើរត្រូវបំផុត និងត្រូវបានផលិតនៅឆ្នាំ ១៨៥១ ។ ដោយសារតែនេះជានាឡិកាអូតូ ដូច្នេះត្រូវផ្អែកលើការបង្វិលក្បាលរុយនាឡិកា ប៉ុន្តែគ្រាន់តែបង្វិលម្តងក្នុងមួយឆ្នាំប៉ុណ្ណោះ។
មិនត្រឹមតែបង្ហាញពីពេលវេលា និងកាលបរិច្ឆេទប៉ុណ្ណោះទេ នាឡិកាថែមទាំងមានមុខងារបង្ហាញពីចលនារបស់ព្រះអាទិត្យ និងព្រះច័ន្ទ ដែលជាមុខងារស្មុគស្មាញធ្វើឲ្យគេគិតថា មិនអាចធ្វើឡើងវិញបាន។
ក្រោយពេលដែលអ្នកផលិតបានទទួលមរណភាព បច្ចេកទេសផលិតនាឡិកាបែបនេះបានបាត់បង់។ ទោះជាយ៉ាងណា ក្នុងគម្រោងរបស់ប្រទេសជាតិ សិប្បករ និងអ្នកជំនាញជាង ១០០ នាក់បានចំណាយពេលមួយឆ្នាំដើម្បីស្រាវជ្រាវ និងជួសជុលនាឡិកានេះ។ នៅទីបំផុត ក្រោយរយៈពេល ១៥៤ ឆ្នាំ បច្ចេកទេសផលិតនាឡិកាអូតូត្រូវបានធ្វើឡើងវិញ។
នៅក្នុងយុគសម័យឌីជីថលដូចសព្វថ្ងៃ នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានបង្វែរទៅជាឌីជីថល ការផលិតម៉ាសុីនអូតូដ៏អស្ចារ្យបែបនេះ មិនត្រឹមតែជាសមិទ្ធិផលបច្ចេកទេសដ៏គួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងបើកឳកាសសម្រាប់កម្មវិធីដែលគ្មានទីបញ្ចប់ក្នុងវិស័យផ្សេងទៀត។
យើងទទួលបានភាពជោគជ័យក្នុងការផលិតឡើងវិញ ប៉ុន្តែសំណួរសួរថា៖ តើធ្វើយ៉ាងណាមនុស្សកាលពីសម័យបុរាណ ដោយប្រើឧបករណ៍ និងចំណេះដឹងមានកម្រិត បែរជាអាចធ្វើបានសមិទ្ធផលបែបនេះ?
មិនត្រឹមតែនៅជប៉ុនប៉ុណ្ណោះទេ នៅជុំវិញពិភពលោកក៏មានបច្ចេកទេសខ្លះបានបាត់បង់ ដែលមនុស្សមិនយល់ពីរបៀបផលិត។
ដោយសារតែទេពកោសល្យដ៏អស្ចារ្យបានបង្ហាញខ្លួនដោយចៃដន្យ ឬក៏មកពីមនុស្សក្រៅភព ឬមនុស្សមកពីអនាគត?
តើអ្នកយល់យ៉ាងណាចំពោះរឿងនេះ?
Abe Kengo