សេវាកម្ម​ឃ្លាំង​ស្តុក​ទំនិញ៖ ដំណោះ​ស្រាយ​ល្អ​បំផុត​សម្រាប់​តម្រូវ​ការ​គ្រប់​យ៉ាង

តើការងាររបស់អ្នកទាំងអស់គ្នាធ្វើខាងផ្នែកអ្វី?

អាស្រ័យលើឧស្សាហកម្មក្រុមហ៊ុននីមួយៗមានប្រភេទទំនិញខុសៗគ្នា។

ជាការពិតណាស់ តែងតែមានឯកសារគណនេយ្យ ផ្លាកសញ្ញាផ្សាយពាណិជ្ជកម្ម ឧបករណ៍ប្រើពេលរៀបចំព្រឹត្តិការណ៍ម្តងៗ គំរូផលិតផលដែលផ្ញើពីអតិថិជន គំរូផលិតផលប្រើក្នុងផ្ទះ គ្រឿងបន្លាស់ដែលប្រើសម្រាប់ជួសជុល និងថែទាំជាដើម។

អាស្រ័យលើផ្នែកនីមួយៗ វត្ថុនីមួយៗត្រូវការកន្លែងដាក់នៅក្នុងការិយាល័យ។

តើអ្នកធ្លាប់គិតទេថា “ប្រសិនបើមិនមានរបស់របរទាំងអស់នេះ ក្នុងការិយាល័យអាចដាក់កន្លែងអង្គុយ ៣ បន្ថែម​ទៀត​ដែរ​ទេ?”

របស់របរដែលប្រើញឹកញាប់ដាក់ក្នុងការិយាល័យគឺជារឿងធម្មតា ប៉ុន្តែឯកសារគណនេយ្យចាស់ៗគ្រាន់តែរក្សាទុក ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​ញឹក​ញាប់​ឡើយ​មែន​ទេ?

សម្រាប់បញ្ហាទិញថ្មី ហើយបោះចោលឧបករណ៍រៀបចំ​ព្រឹត្តិការណ៍បន្ទាប់ពីប្រើរួច មិន​ត្រឹមតែ​ខ្ជះខ្ជាយប្រាក់ប៉ុណ្ណោះទេ ថែម​ទាំង​ធ្វើឲ្យ​មានសំរាមយ៉ាង​ច្រើន ដែល​​ប៉ះ​ពាល់​​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​​បរិស្ថាន​។

ជំនួសឲ្យការចំណាយច្រើនលើការទិញឧបករណ៍ថ្មី ហើយប្រឈមនឹងបញ្ហាចាត់ចែងរបស់របរដែលមិនប្រើប្រាស់ ហេតុ​​អ្វី​បាន​ជា​យើង​មិន​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​​ល្អ​ជាង​នេះ?

ប្រសិនបើក្រុមហ៊ុនរបស់លោកអ្នកកំពុងស្វែងរកដំណោះស្រាយស្តុកទុកទំនិញដែលមានប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់​គ្រប់ប្រភេទទំនិញ ជាពិសេសរបស់របរដែលកម្រប្រើ សូមអនុញ្ញាតឲ្យ SG SAGAWA VIETNAM ជួយដោះស្រាយបញ្ហា​សម្រាប់​អ្នក។

យើងខ្ញុំផ្គត់ផ្គង់សេវាកម្មស្តុកទុកក្នុងឃ្លាំងដែលប្រកបដោយជំនាញ ដោយធានាថា ទំនិញរបស់លោកអ្នកនឹងត្រូវបាន​រក្សា​ទុក​ក្នុង​លក្ខខណ្ឌ​ដែល​ល្អ​បំផុត។

បើប្រៀបនឹងការជួលការិយាល័យធំសម្រាប់ទុកដាក់របស់របរ ការប្រើប្រាស់សេវាកម្មស្តុកទុកក្នុងឃ្លាំងមានភាពសន្សំ​សំចៃ​ជាង។ ធ្វើការក្នុងបរិយាកាសដែលស្អាត មានសណ្តាប់ធ្នាប់អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និង​ផ្តោត​អារម្មណ៍​ជាង​មុន ដោយផ្អែកលើចំណុចនេះអាចបង្កើនប្រសិទ្ធភាពការងារ។

ក្នុងនាមជាអ្នកជំនាញខាងផ្នែក logistics ក្រុមហ៊ុន SG SAGAWA VIETNAM មិន​ត្រឹមតែផ្តល់សេវាកម្មដឹកជញ្ជូន​ទំនិញ​​ប៉ុណ្ណោះ​ទេ ថែមទាំងមានប្រព័ន្ធឃ្លាំងទំនើប ដែលធានាបាននូវការគ្រប់គ្រងទំនិញប្រកបដោយវិជ្ជាជីវៈ។

យើងខ្ញុំសន្យាថានឹងនាំមកនូរដំណោះស្រាយដឹកជញ្ជូនដ៏ទូលំទូលាយ មិនប៉ះពាល់បរិស្ថាន និងសន្សំសំចៃសម្រាប់អតិថិជន។

មិនថាកញ្ចប់ទំនិញតូចឬធំ SG SAGAWA VIETNAM សុទ្ធតែអាចឆ្លើយតបយ៉ាងទូលំទូលាយជាមួយនឹងសេវាកម្មដឹកជញ្ជូន និង​ស្តុក​ទុក។

សូមទំនាក់ទំនងមកកាន់យើងខ្ញុំសម្រាប់ការប្រឹក្សា។

https://www.sagawa-vtm.com.vn/

SG SAGAWA VIETNAM

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: