ការវិនិយោគលើទ្រព្យសប្បត្តិ៖ FX ភាគហ៊ុន ឬអចលនទ្រព្យ? តើយើងគួរតែជ្រើសរើសជម្រើសមួយណា?
ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ពិភពលោកកំពុងឈានចូលដំណាក់កាលថ្មី ដែលតម្រូវឲ្យយើងទាំងអស់គ្នាត្រូវមានវិធានការគ្រប់គ្រងទ្រព្យសម្បត្តិ។
ក្នុងអត្តបទថ្ងៃនេះនឹងជួយឲ្យអ្នកស្វែងយល់ពីយុទ្ធសាស្ត្រវិនិយោគដែលពេញនិយមនៅជប៉ុន។
រកប្រាក់ចំណេញពី FX?
FX គឺជាទម្រង់ទាញយកប្រាក់ចំណេញតាមរយៈអត្រាប្តូរប្រាក់យ៉េនជប៉ុន និងដុល្លារអាមេរិក ជាមួយនឹងអត្រាប្តូរប្រាក់ប្រែប្រួលជារៀងរាល់ថ្ងៃ។
កាលពីមុន អត្រាប្តូរប្រាក់តែងតែរងឥទ្ធិពលដោយសារគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន និងអាមេរិក ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការព្យាករណ៍កាន់តែពិបាក ហើយហានិភ័យក៏កាន់តែកើនឡើងផងដែរ។
ការជួញដូរភាគហ៊ុន
ថ្វីត្បិតតែ ចំណុចនេះធ្លាប់ត្រូវបានគេចាត់ទុកជាវិធីសាស្រ្តវិនិយោគបែបប្រពៃណី និងមានប្រសិទ្ធភាពបំផុត ការជួញដូរភាគហ៊ុនកំពុងតែបាត់បង់ស្ថិរភាពបន្តិចម្តងៗក្រោយជំងឺរាតត្បាតកូវីដ ១៩ ។
ទោះបីជាមានឧស្សាហកម្មមួយចំនួនបន្តរីកចម្រើនជាលំដាប់ក៏ដោយ ប៉ុន្តែការប្រកួតប្រជែងខាងវិស័យទាំងនេះកាន់តែពិបាក។ ចំណុចនេះបានធ្វើឲ្យការព្យាករណ៍ទំនោរទីផ្សារពិបាកយ៉ាងខ្លាំង។
រូបិយប័ណ្ណគ្រីបតូ
ប្រាកដណាស់ ប្រហែលជាយើងទាំងអស់គ្នាធ្លាប់ឮពាក្យ Bitcoin ។
ជាការពិតណាស់ តាំងពីដើមអ្នកដែលវិនិយោគលើ Bitcoin ទទួលបានប្រាក់ចំណេញយ៉ាងច្រើន។
យ៉ាងណាមិញ ចំណុចនេះសម្រាប់អ្នកដែលហ៊ានវិនិយោគលើ Bitcoin កាលដែលមិនទាន់មានអ្នកស្គាល់ច្រើន។
ជាទូទៅរូបិយប័ណ្ណមានតម្លៃដោយសារការធានារបស់ប្រទេសដែលដាក់ឲ្យប្រើ ប៉ុន្តែរូបិយប័ណ្ណគ្រីបតូមិនដូច្នេះនោះទេ។
ដោយសារតែចំណុចនេះធ្វើឲ្យការវិនិយោគលើរូបិយប័ណ្ណគ្រីបតូមានហានិភ័យ។
ប្រតិបត្តិការអចលនទ្រព្យ
អំឡុងពេលរីកចម្រើនខ្លាំង ការវិនិយោគលើអចលនទ្រព្យច្រើនតែនាំមកនូវប្រាក់ចំណេញខ្ពស់។ ទោះជាយ៉ាងណា មិនអាចវាយតម្លៃថាអចលនទ្រព្យកើនឡើងរហូតនោះទេ។
គ្រប់ប្រទេសទាំងអស់សុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលរីកចម្រើនខ្លាំង ហើយបន្ទាប់មកគឺធ្លាក់ចុះ ជាចុងក្រោយគឺមានស្ថេរភាពនៅកម្រិតជាក់លាក់ណាមួយ។
នៅពេលដែលតម្លៃអចលនទ្រព្យមានស្ថិរភាព ឳកាសបង្កើតប្រាក់ចំណេញច្រើនលែងមានទៀតហើយ។
អចលនទ្រព្យ៖ អាយុកាល និងសមត្ថភាពបង្កើតប្រាក់ចំណេញគឺជាកត្តាសំខាន់
ការវិនិយោគលើអចលនទ្រព្យមានអត្ថប្រយោជន៍ពិសេសត្រង់ថា អចលនទ្រព្យនេះមិនត្រឹមតែមានតម្លៃប៉ុណ្ណោះទេ ថែមទាំងនាំមកនូវប្រាក់ចំណូលនឹងនរតាមរយៈការដាក់ជួលផងដែរ។
តាមរយៈការជ្រើសរើសតំបន់ដែលមានទីផ្សារអចលនទ្រព្យមានស្ថេរភាព អ្នកវិនិយោគអាចកាត់បន្ថយហានិភ័យធ្លាក់ថ្លៃ ហើយទន្ទឹមនឹងនោះអាចបង្កើតប្រាក់ចំណូលជាបន្តបន្ទាប់តាមរយៈការដាក់ជួល។
អត្ថប្រយោជន៍ដ៏ធំបំផុតនៃការវិនិយោគលើអចលនទ្រព្យគឺ ឳកាសទទួលបានប្រាក់ចំណេញតាមរយៈអចនទ្រព្យឡើងថ្លៃ (capital gain) និងប្រាក់ចំណូលតាមរយៈការដាក់ឲ្យជួល (income gain) ។
ទោះជាយ៉ាងណា សម្រាប់ការវិនិយោគរយៈពេលវែង អាយុកាលនៃអចលនទ្រព្យក៏សំខាន់ណាស់ដែរ។ ប្រសិនបើអគារប្រើបានតែ ១០ ឆ្នាំ នោះតម្លៃរបស់អគារនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយចំពោះការដាក់ជួលក៏ពិបាកណាស់ដែរ។
សរុបទៅ ដើម្បីទទួលបានភាពជោគលើការវិនិយោគអចលនទ្រព្យ អ្នកវិនិយោគត្រូវពិចារណាឲ្យបានច្បាស់ចំពោះទីតាំង គុណភាពនៃអចលនទ្រព្យ និងប្រាក់ចំណេញរយៈពេលវែង។
ចូរពិចារណាចំពោះការវិនិយោគលើអចលនទ្រព្យនៅជប៉ុន។
ថ្វីត្បិតតែ ជប៉ុនជាប្រទេសដែលកើតមានរញ្ជួយដីញឹកញាប់ ហើយដោយសារតែចំណុចនេះទើបស្តង់ដារសំណង់នៅទីនេះមានភាពតឹងរ៉ឹងបំផុត ដែលត្រូវបានគេចាត់ទុកជាស្តង់ដារតឹងរ៉ឹងនៅលើពិភពលោក។
សំណង់អគារដែលត្រូវបានសាងសង់តាមស្តង់ដារទាំងនេះច្រើនតែប្រើប្រាស់បានយូរ មិនងាយខូចនោះទេ។
ចំណុចនេះធានាបានថា អ្នកអាចក្លាយជាម្ចាស់កម្មសិទ្ធ និងរកប្រាក់ចំណេញរយៈពេលវែងដោយមិនចាំបាច់បារម្ភលើការជួសជុលញឹកញាប់ឡើយ។
ជាមួយនឹងលក្ខណៈខាងលើ អចលនទ្រព្យជប៉ុនពិតជាស័ក្តិសមសម្រាប់អ្នកវិនិយោគដែលចង់ស្វែងរកបណ្តាញវិនិយោគមានស្ថេរភាព និងយូរអង្វែង។
តាមរយៈការដាក់ជួលអចលនទ្រព្យ អ្នកអាចបង្កើតប្រាក់ចំណូលជាលំដាប់ និងបង្កើនទ្រព្យសម្បត្តិ។
ក្រុមហ៊ុនរបស់យើងខ្ញុំ FA Products Inc. ដែលជំនាញខាងផ្គត់ផ្គង់សេវាកម្មដូចជារចនា សាងសង់ ដាក់លក់ និងប្រតិបត្តិការអាផាតមិនលំដាប់ខ្ពស់។
យើងខ្ញុំក៏ទទួលគ្រប់គ្រង និងដំណើរការអាផាតមិនទាំងនេះដូចជាសណ្ឋាគារ ហើយមានមោទនភាពយ៉ាងខ្លាំងដែលគម្រោងមុនៗសម្រេចបានអត្រាចូលនៅជាង ៨០% ។
ចំណុចនេះមានន័យថា ជារៀងរាល់ឆ្នាំ យើងអាចរកប្រាក់ចំណេញតាមរយៈការដាក់ជួលប្រហែល ១០% បើប្រៀបនឹងតម្លៃសរុបនៃការវិនិយោគដំបូង។
ឧទាហរណ៍ ប្រសិនបើវិនិយោគលើអាផាតមិន ហើយដាក់ឲ្យជួលរយៈពេល ១០ ឆ្នាំ អ្នកអាចទទួលបានប្រាក់ចំណេញដោយស្មើនឹងចំនួនដែលអ្នកបានចំណាយដំបូង។
ម្យ៉ាងវិញទៀត ក្រោយរយៈពេល ១០ ឆ្នាំ តម្លៃអគារអាចនឹងរក្សាដដែល ឬឡើងថ្លៃ ដែលមានន័យថាទ្រព្យសម្បត្តិសរុបរបស់អ្នកអាចនឹងច្រើនជាងទ្វេដង។
ប្រសិនបើវិនិយោគរយៈពេល ២០ ឆ្នាំ ប្រាក់ចំណេញអាចនឹងច្រើនឡើងដល់ទៅ ៣ ដងបើប្រៀបនឹងចំនួនប្រាក់ដំបូង។
ប្រសិទ្ធភាពនៃការវិនិយោគខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យាសំណង់របស់ជប៉ុន និងទីតាំងល្អនៅ Sapporo ។
មូលហេតុចម្បងដែលជួយឲ្យយើងសម្រេចបាននូវប្រសិទ្ធភាពលើការវិនិយោគខ្ពស់ ដោយសារការរួមបញ្ចូលរវាងបច្ចេកវិទ្យាសំណង់ទំនើបរបស់ជប៉ុន និងការជ្រើសរើសទីតាំងគម្រោងនៅទីក្រុង Sapporo ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញ។
ការរចនាអគារដោយផ្អែកលើតម្រូវការរបស់ភ្ញៀវទេសចរណ៍ដែលទៅលេងទីក្រុង Sapporo បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនអត្រាស្នាក់នៅ និងប្រសិទ្ធភាពប្រតិបត្តិការ
ជាមួយនឹងទុនវិនិយោគត្រឹមតែ ១០ លានយ៉េន លោកអ្នកអាចចូលរួមក្នុងឱកាសវិនិយោគដ៏ទាក់ទាញនេះ។
សូមទំនាក់ទំនងមកកាន់យើងខ្ញុំសម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងដំណោះស្រាយវិនិយោគប្រកបដោយជំនាញ។ យើងនឹងគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាព។
ក្រុមហ៊ុនផ្គត់ផ្គង់អចនទ្រព្យ
FA Products Inc.
ទំនាក់ទំនងមកកាន់យើងខ្ញុំ
Vietsoftbank Company Limited, address: LP2-32 KĐT Vinhomes Thang Long, An Khanh, Hoai Duc, Hanoi
លេខទូរស័ព្ទ៖ 0373786889
អ្នកទទួលខុសត្រូវ៖ Tran Van Thai
FA Products Inc.