រូបថតប័ណ្ណបើកបរដែលចម្លែកបំផុត តើនរណាខ្លះចូលចិត្តរូបថតប័ណ្ណបែបនេះ?
យោងទៅតាមបទប្បញ្ញត្តិទូទៅរបស់ប្រទេស រូបថតនៅលើឯកសារអត្តសញ្ញាណត្រូវតែច្បាស់លាស់ ពោលគឺត្រូវបង្ហាញយ៉ាងច្បាស់ពីទម្រង់មុខរបស់ម្ចាស់កម្មសិទ្ធិ។
សម្រាប់ការផាត់មុខក្រាស់ ជ្រើសរើសសម្លៀកបំពាក់ ឬគ្រឿងលម្អដែលចម្លែកអាចនឹងត្រូវបដិសេធព្រោះតែមិនបំពេញតាមស្តង់ដារ។
យ៉ាងណាមិញ រូបថតខាងលើ… ពិតជាមិនគួរឲ្យជឿទាល់តែសោះ នេះជារូបថតនៅលើប័ណ្ណបើកបរផ្លូវការ។
រូបថតទីមួយគឺជាម៉ូដសក់ (chonmage) តាមបែបប្រពៃណីជប៉ុន។
ដោយសារតែនេះជាម៉ូដសក់ពិតរបស់គាត់ មិនមែនសក់ពាក់នោះទេ ដូច្នេះបុគ្គលិកនៅកន្លែងផ្តល់ប័ណ្ណបើកបរក៏មិនអាចនិយាយអ្វីដែរ។
ជាងនេះទៅទៀត រូបថតទីពីរដែលគាត់ថតសម្រាប់បំពេញបែបបទបន្តប័ណ្ណបើកបរកាន់តែចម្លែកជាងនេះ។
ក្នុងរូបថតនេះ គាត់មើលទៅដូចជាមនុស្សក្រៅភព។
ជាការពិតណាស់ គាត់ធ្លាប់ត្រូវគេស្នើឲ្យ “សូមជូតគ្រឿងសម្អាងចេញ” ។
យ៉ាងណាមិញ អ្វីដែលគួរឲ្យយភ្ញាក់ផ្អើលត្រង់ថា នោះមិនមែនជាការតុបតែខ្លួនទេ ប៉ុន្តែជាស្នាមសាក់។ ដូច្នេះហើយ ស្នាមសាក់មិនអាចលុបចោលបានឡើយ។
“តើពិតជាមិនអាចលុបចោលមែនដែរទេ???”
គាត់ត្រូវបានគេសួរម្ដងហើយម្ដងទៀត ប៉ុន្តែដោយសារតែនោះជាស្នាមសាក់ ដូច្នេះមិនអាចលុបចោលបានទេ។
ដូច្នេះហើយ ទើបបុគ្គលិកបំពេញបែបបទមិនដឹងថាត្រូវនិយាយអ្វី ហើយអនុញ្ញាតឲ្យគាត់ថតរូប។
ផ្ទុយទៅវិញ ប្រសិនបើនរណាម្នាក់លាបពណ៌ស្បែក ពិតជាពិបាកនឹងបញ្ជាក់អត្តសញ្ញាណណាស់មែនទេ?
ដូច្នេះហើយ បុរសដែលកំពុងកាន់ប័ណ្ណបើកបរម្នាក់នេះបានប្រើប្រាស់ទម្រង់មុខដូចនេះក្នុងជីវិតប្រចាំថ្ងៃ។
តើនរណាទៅធ្វើរឿងចម្លែកបែបនេះព្រោះតែប័ណ្ណបើកបរ?
នៅជប៉ុនប័ណ្ណបើកបរចាប់ពី ៣ ទៅ ៥ ឆ្នាំត្រូវប្តូរថ្មីម្តង ដូច្នេះហើយ គ្រប់គ្នាកំពុងតែឆ្ងល់មិនដឹងថារូបថតលើកក្រោយរបស់គាត់នឹងទៅជាយ៉ាងណា។
Abe Kengo