អនាគត​នៃ​អចលន​ទ្រព្យ៖ ប្រាក់​ចំណេញ​ប្រកប​ដោយ​ស្ថិរភាព​តាម​រយៈ​ប្រតិបត្តិការ

អចលនទ្រព្យល្អ “ទិញហើយតម្លៃនឹងឡើងថ្លៃ” ។ មិនត្រឹមតែនៅក្រៅប្រទេសប៉ុណ្ណោះទេ សូម្បីតែជប៉ុនក៏ធ្លាប់ពេញនិយម​គំនិត​នេះ​ដែរ។

ដំបូងតម្លៃតែងតែឡើងថ្លៃតាមការរំពឹងទុក ទោះជាយ៉ាងណា តម្លៃឈានដល់កម្រិតមួយគឺជារឿងធម្មតា។

ផ្ទុយនឹងការរំពឹងទុក មនុស្សជាច្រើនត្រូវប្រឈមនឹងស្ថានភាពតម្លៃអចលនទ្រព្យធ្លាក់ចុះយ៉ាងខ្លាំង ថែមទាំងមិនអាច​រក​ប្រាក់​ចំណេញ​ដែលស្របតាមអត្រាការ​ប្រាក់​កម្ចី ដែល​បណ្តាល​ឲ្យ​មាន​ការ​ខាត​បង់។

ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់ដំណាក់កាលបង្កើត បាត់បង់ និងស្តារឡើងវិញនៃពពុះអចលនទ្រព្យ ជប៉ុនប្រមូល​បាន​មេរៀន​ដ៏​មាន​តម្លៃ​បំផុត។

ជាពិសេស ទស្សនៈប្រាក់ចំណេញតាមរយៈប្រតិបត្តិការ (ដោយប្រើគុណសម្បត្តិរបស់អចលនទ្រព្យបង្កើតបានជាប្រាក់​ចំណូល​ជា​ប្រចាំ) ដែល​​​កំពុង​​​ត្រូវ​​បាន​វិនិយោគ​គិន​ជប៉ុនយកចិត្តទុកដាក់។

ដូច្នេះហើយ នៅពេលដែលរើសយកអចលនទ្រព្យនាពេលអនាគត ត្រូវផ្តល់អាទិភាពលើគម្រោងដែលនាំមកនូវប្រាក់​​​ចំណេញ​​ថេរ​តាម​​រយៈ​​កា​រ​ជួល ឬ​​អាជីវកម្ម។

តើប្រាក់ចំណេញតាមរយៈប្រតិបត្តិការជាអ្វី?

ការជួលផ្ទះឲ្យអ្នកដែលចង់រស់នៅ ជួលកន្លែងឲ្យអ្នកដែលចង់ធ្វើអាជីវកម្មបើកហាង ឬអាចនិយាយម្យ៉ាងទៀតថា ការ​ប្រើ​ប្រាស់​អចលនទ្រព្យ​សម្រាប់​បង្កើត​ប្រាក់​ចំណូល​គេ​ហៅ​ថា “ប្រតិបត្តិការ” ។

ហើយប្រាក់ចំណេញដែលបានមកពីដំណើរប្រតិបត្តិការនោះគឺជាប្រាក់ចំណេញប្រតិបត្តិការ។

តម្លៃអចលនទ្រព្យតែងតែប្រែប្រួលទៅតាមស្ថានភាពសេដ្ឋកិច្ច មានពេលខ្លះតម្លៃធ្លាក់ចុះ ដែលអាចបណ្តាលឲ្យគ្មាន​ប្រាក់​ចំណេញ ហើយ​ថែម​ទាំង​ខាត​បង់​ផង​ដែរ។

ទោះជាយ៉ាងណា ប្រាក់ចំណេញប្រតិបត្តិការអាចប្រមូលបានលុះត្រាតែមានអ្នកជួល។

ដូច្នេះនាពេលអនាគត ដើម្បីទទួលបានប្រាក់ចំណេញប្រកបដោយស្ថិរភាពពីអចលនទ្រព្យ ប្រតិបត្តិការគឺជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបាន។

វិធីសាស្រ្តប្រតិបត្តិការ

ឧទាហរណ៍ដូចជា នៅពេលដែលទិញអាផាតមិន ប្រសិនបើអ្នកមិននៅ ការដាក់ជួលបន្តអាចនឹងជួយឲ្យអ្នកទទួលបាន​ប្រាក់​ចំណេញ​ពី​ប្រតិបត្តិការ។

ការស្វែងរកអ្នកជួលរយៈពេលវែង ឬអ្នកជួលរយៈពេលខ្លីតាមអុីនធឺណេត (ដូចជាសណ្ឋាគារ) ពិតជាចំណេញពេលវេលា និង​កម្លាំង​ច្រើន​ណាស់។

មិនត្រឹម​តែស្វែងរកអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែ​ប្រសិន​បើ​ចង់​ប្រតិបត្តិការ​ដូច​ជា​សណ្ឋាគារ យើងថែមទាំងត្រូវសម្អាត​អនាម័យ​ក្រោយ​ពេល​ដែល​អតិថិជន​ប្រើ​ប្រាស់​ហើយ។

មនុស្សជាច្រើនយល់ថា ការសម្អាតអនាម័យពិតជាពិបាក និងចំណាយពេលច្រើន ដូច្នេះទើបមិនចង់ធ្វើ។

អាទិភាពនៃអចលនទ្រព្យដែលមានសេវាកម្មគ្រប់គ្រង

សម្រាប់ផ្ទះដែលលោកអ្នកកំពុងសាងសង់នៅទីក្រុង Sapporo កោះ Hokkaido ក្រុមហ៊ុនយើងខ្ញុំនឹងដំណើរការប្រៀប​ដូច​ជា​សណ្ឋាគារ​ជំនួស​លោក​អ្នក​អំឡុង​ពេល​ដែល​មិន​ទាន់​ប្រើ​ប្រាស់។

ដូចជាស្វែងរកអ្នកជួល គ្រប់គ្រងការកក់បន្ទប់ គ្រប់គ្រងចំណូល ប្រាក់ចំណាយ និងសម្អាតអនាម័យ – យើងខ្ញុំនឹងទទួល​ខុស​ត្រូវ​គ្រប់​យ៉ាង។

លោកអ្នកអាចទុកចិត្តដោយមិនចាំបាច់បារម្ភអ្វីទាំងអស់ ផ្ទះរបស់លោកអ្នកនឹងបង្កើតប្រាក់ចំណេញដោយមិនចាំ​បាច់​ខំប្រឹង​ប្រែង​អ្វី​ឡើយ។

លទ្ធផលល្អដោយមិនគួរឲ្យជឿ

ចំពោះសណ្ឋាគារ បញ្ហារកអតិថិជនគឺជាកត្តាដែលសំខាន់។

ប្រសិនបើក្នុងមួយខែមានភ្ញៀវត្រឹមតែ ៣ ថ្ងៃ ប្រាក់ចំណេញប្រតិបត្តិការនឹងមិនកើនឡើងនោះទេ។

យ៉ាងណាមិញ លោកអ្នកអាចទុកចិត្តទាំងស្រុង។ អចលនទ្រព្យដែលយើងរចនា សាងសង់ និងដំណើរការ កម្រិតដែល​ទទួល​បាន​អតិថិជន​ជា​មធ្យម​លើស​ពី ៨០% ។

ចំណុចនេះមានន័យថា ស្ទើរតែមានអតិថិជនជារៀងរាល់ថ្ងៃស្នាក់នៅក្នុងអចលទ្រព្យនោះ។ អាថ៌កំបាំងរបស់យើងខ្ញុំ​គឺ​គ្មាន​គូប្រជែង​ក្នុង​តំបន់​តែ​មួយ។

ថ្វីត្បិតតែ Hokkaido មានភ្ញៀវទេសចរណ៍ជាច្រើនមកពីបណ្តាប្រទេសអាស៊ី ប៉ុន្តែបែរជាខ្វះកន្លែងស្នាក់នៅលក្ខណៈជា​គ្រួសារ​មាន​សមាជិក​ច្រើន។

យើងខ្ញុំក៏កំពុងសាងសង់កន្លែងមួយចំនួនដែលមាន concept ដូចគ្នា ប៉ុន្តែដោយសារតែមិនមានដៃគូប្រកួតប្រជែង ដូច្នេះ​យើង​អាច​កែ​សម្រួល​អាជីវកម្ម​តាម​តម្រូវ​ការ​ទីផ្សារ។

នេះជាចំណុចខ្លាំងដែលគូប្រជែងផ្សេងទៀតមិនមាន។

គោលបំណងបង្កើនប្រាក់ចំណេញវិនិយោគ + តម្លៃអចលនទ្រព្យ

យើងធ្វើប្រតិបត្តិការអចលនទ្រព្យ ដោយធ្វើយ៉ាងណានាំមកនូវប្រាក់ចំណេញប្រហែល ១០% បើធៀបនឹងដើម​ទុន​វិនិយោគ។

ចំណុចនេះមានន័យថា ក្រោយពេល​ ១០ ឆ្នាំ ការវិនិយោគទាំងអស់នឹងប្រមូលបានវិញ ហើយយើងនៅតែអាចរក្សាអចលនទ្រព្យ​ដដែល។

យោងទៅតាមស្តង់ដារជប៉ុន គម្រោងសាងសង់ត្រូវធានាអាយុកាលអប្បបរមា ៤៧ ឆ្នាំ ដូច្នេះការប្រើប្រាស់រយៈពេល ១០ ឬ ២០ ឆ្នាំ​គឺ​មាន​សុវត្ថិភាព។

ក្នុងអំឡុងពេលនោះ យើងអាចលក់អចលនទ្រព្យនៅពេលដែលតម្លៃឡើងថ្លៃ ឬបន្តដាក់ជួលដើម្បីទទួលបានប្រាក់ចំណេញក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

បើគ្រាន់តែផ្តោតលើតម្លៃអចលនៈទ្រព្យនៅពេលដែលវិនិយោគ គឺជាការវិនិយោគខ្ពស់ ហើយមានហានិភ័យ។

ហេតុអ្វីបានជាយើងមិនស្វែងយល់អំពីវិធីសាស្រ្តវិនិយោគអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព ដែលកាត់បន្ថយ​ហានិភ័យ និង​នាំ​មក​នូវ​ប្រាក់​ចំណេញ​មាន​ស្ថេរភាព?

ប្រសិនបើអ្នកចាប់អារម្មណ៍ សូមទាក់ទងមកកាន់ក្រុមហ៊ុនរបស់យើងខ្ញុំសម្រាប់ការប្រឹក្សាលម្អិត។

ក្រុមហ៊ុនផ្គត់ផ្គង់អចលទ្រព្យ

https://citson-garden.com/

ទំនាក់ទំនងមកកាន់យើងខ្ញុំ

https://www.vietsoftbank.com

Vietsoftbank Company Limited, address: LP2-32 KĐT Vinhomes Thang Long, An Khanh, Hoai Duc, Hanoi

លេខទូរស័ព្ទ៖ 0373786889

អ្នកទទួលខុសត្រូវ៖ Tran Van Thai

FA Products Inc.

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: