Soba និង Ramen ៖ មើល​ទៅ​ដូច​តែ​បែរ​ជា​មិន​ដូចគ្នា

សួស្តីប្រិយមិត្តអ្នកដែលចូលចិត្តមុខម្ហូបជប៉ុនទាំងអស់គ្នា។ 

តើអ្នកទាំងអស់គ្នាចូលចិត្ត Soba ឬ Ramen ? ម្យ៉ាងវិញទៀត តើអ្នកដឹងពីភាពខុសគ្នារវាងមីទាំងពីរប្រភេទនេះដែរ​ទេ? 

តាមពិតទៅ មី Soba និង Ramen បង្កប់នូវអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍ដែលមិនមែនគ្រប់គ្នាសុទ្ធ​តែ​ដឹង​នោះ​ទេ។

ការបែងចែករវាងមី Soba និង Ramen អាចនឹងធ្វើឲ្យជនបរទេសមានការភ័ន្តច្រឡំ។

ដើម្បីរីករាយនឹងមុខម្ហូបដែលខ្លួនចូលចិត្ត ចូរយើងស្វែងយល់បន្ថែមចំពោះប្រភេទមីទាំងពីរនេះ។

ភាពខុសគ្នារវាងមី Soba និង Ramen

Soba ត្រូវបានផលិតចេញពីម្សៅ buckwheat ដើម្បីឲ្យសរសៃរមីស្វិត និងងាយស្រួលក្នុងការទទួលទាន គេអាចលាយបន្ថែមបរិមាណស្រូវសាលីបន្តិច។ លក្ខណៈពិសេសនៃសរសៃរមី Soba គឺត្រូវបានកាត់ដោយកាំបិត បង្កើតបានជាសរសៃរមីក្រាស់ វែង។

Ramen មានប្រភពមកពីប្រទេសចិន និងត្រូវបានផលិតចេញពីម្សៅស្រូវសាលីទាំងស្រុង។ ជាទូទៅសរសៃរមី Ramen ត្រូវបានគេទាញឲ្យវែង ហើយ​កិន​ជាសរសៃរស្តើង បង្កើតបានជាសរសៃរមីស្វិត ទន់ឆ្ងាញ់។

ថ្វីត្បិតតែ ជាប្រភេទមីខុសគ្នា ប៉ុន្តែពេលខ្លះនៅតែមានការភាន់ច្រឡំរវាង Soba និង Ramen ជាពិសេសសម្រាប់អ្នក​ដែល​ទើប​តែ​ចាប់​ផ្តើម​ស្វែង​យល់​ពី​មុខ​ម្ហូប​ជប៉ុន។

Yakisoba

នេះជាមុខម្ហូបដែលពេញនិយមនៅជប៉ុន និងជុំវិញពិភពលោក។ ប្រាកដជាមានមនុស្សជាច្រើនធ្លាប់ភ្លក់មុខម្ហូបនេះពីមុនមកមែនទេ?

Yakisoba ត្រូវបានចម្អិនតាមរបៀបឆាមីលើខ្ទះក្តៅជាមួយបន្លែគ្រប់មុខ និងសាច់។ បន្ទាប់មក គេនឹងបន្ថែមទឹកជ្រលក់ពិសេសដើម្បីបង្កើនរសជាតិឆ្ងាញ់។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ស្ថិតលើឈ្មោះមុខម្ហូបគេហៅថា “Yakisoba” ប៉ុន្តែប្រភេទមីដែលគេប្រើក្នុងមុខម្ហូបនេះគឺជាមី Ramen ។

ចំណុចនេះដូចជាបង្កការយល់ច្រឡំមែនទេ? ដោយសារចំណុចនេះបង្កើតបានជា “អាថ៌កំបាំង” សម្រាប់មុខម្ហូបជប៉ុន។

Mazesoba

តាមពិតទៅ Mazesoba ជាប្រភេទ Ramen ដែលមិនមានទឹកស៊ុប។

មិនដូចជា Ramen ដើមនោះទេ Mazesoba មិនមានទឹកស៊ុបឡើយ ប៉ុន្តែជំនួសដោយសរសៃរមីលាយជាមួយ topping គ្រប់ប្រភេទ និងទឹកជ្រលក់ឆ្ងាញ់។

Mazesoba គឺជាមុខម្ហូបដែលគួរឲ្យចាប់អារម្មណ៍ច្នៃចេញពី Ramen ។

មូលហេតុដែលបង្កការយល់ច្រឡំ៖ រឿងរ៉ាវទាក់ទងនឹង “Chuka Soba”

ចំណុចដែលបង្កការយល់ច្រឡំនៃមុខម្ហូបជប៉ុន ជាពិសេសមី Soba និង Ramen ដែលមួយផ្នែកមកពីរបៀបហៅ។ កាល​ពី​មុន ប្រជាជន​ជប៉ុន​តែង​តែ​ហៅ Ramen ថា “Chuka Soba” ឬ “Shina Soba” ដែល​មាន​ន័យ​ថា “មី​ចិន” ។

នៅពេលដែលប្រជាជនជប៉ុនចាប់ផ្តើមឆាមី Ramen ជាមួយបន្លែគ្រប់មុខ និងទឹកជ្រលក់ ពួកគេហៅមុខម្ហូបនេះ​ថា “Yaki chuka soba” (yaki មាន​ន័យ​ថា​អាំង ឬ​ឆា) ។ យូរៗ​ទៅ ពាក្យ “Chuka” ត្រូវ​បាន​កាត់​បន្ថយ សល់ត្រឹម​តែ​ពាក្យ “Yakisoba” ប៉ុណ្ណោះ។

ចំណែកឯ Mazesoba គឺជាមុខម្ហូបថ្មី ដែលមូលដ្ឋានគឺជា Ramen លាយ។ យ៉ាងណាមិញ គេបែរជាហៅមុខម្ហូបនេះថា Mazesoba ជំនួសឲ្យឈ្មោះ Mazeramen ព្រោះតែស្តាប់ទៅពីរោះជាង។

សម្រាប់ប្រភេទមីផ្សេងទៀតដូចជា Udon ឬ Spaghetti ត្រូវបានរក្សាឈ្មោះដើមនៅពេលដែលនាំចូលជប៉ុន ចំណែក​ឯ Ramen បែរ​ជា​មាន​ឈ្មោះ​ហៅ​ខុសៗ​គ្នា​ជា​ច្រើន។ ហេតុអ្វីបានជាមានចំណុចនេះ?

នៅពេលដែលមើលឃើញអក្សរ “Ramen” អ្នកអាចទុកចិត្តព្រោះនោះគឺជាមី Ramen ១០០% ។ យ៉ាងណាមិញ ប្រសិន​បើ​ឃើញ​អក្សរ “Soba” អ្នក​គួរ​តែ​ចាប់​អារម្មណ៍​ព្រោះ​នោះ​មិន​ប្រាកដ​ថា “មី Soba” នោះ​ទេ។

ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់នៅពេលដែលដឹងថា Udon និង Somen សុទ្ធតែជាមី ប៉ុន្តែហេតុ​អ្វីបានជាគេមិន​ហៅ​ថា Soba? ប្រហែល​នេះ​ជា​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយសម្រាប់ពួកយើងស្វែង​យល់​ឲ្យ​កាន់​​តែ​ស៊ី​ជម្រៅ​អំពីវប្បធម៌​មុខ​ម្ហូប​របស់​ជប៉ុន។

ABE KENGO

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: