ករណីបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់ជនរងគ្រោះ តើមានរឿងចម្លែកអ្វីកំពុងកើតឡើង?
ហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើងនៅក្នុងប្រទេសជប៉ុន។
នៅវេលាម៉ោង ១០ៈ៣០ នាទីយប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកបើករថភ្លើងម្នាក់ដែលកំពុងធ្វើដំណើរឆ្លងកាត់ខេត្ត Aichi បានប្រទះឃើញស្រមោលមនុស្សម្នាក់លើផ្លូវដែក ហើយបានចាប់ហ្វ្រាំងភ្លាមៗតែមិនទាន់ ដែលបណ្តាលឲ្យបុកទង្គិច។
ភ្លាមៗនោះ ប៉ូលីសទទួលបានដំណឹង ហើយបានទៅដល់កន្លែងកើតហេតុដើម្បីស៊ើបអង្កេត។
ទោះជាយ៉ាងណា…
រកមិនឃើញអ្នកដែលត្រូវរថភ្លើងបុកនោះទេ។
នៅលើរថភ្លើងប្រទះឃើញស្នាមក្រពិតយ៉ាងច្បាស់ ដែលប្រហែលជាបណ្តាលមកពីការប៉ះទង្គិច ជាមួយនឹងស្នាមប្រឡាក់ឈាម។
ជនរងគ្រោះប្រាកដជារបួសធ្ងន់ និងមិនអាចចាកចេញពីកន្លែងកើតហេតុដោយខ្លួនឯងបានឡើយ។ យ៉ាងណាមិញ ពួកគេនៅតែមិនអាចរកឃើញ។
តើនោះជាព្រលឹងខ្មោច ឬម្នាក់នោះត្រូវបានគេបញ្ជូនទៅកាន់ពិភពមួយផ្សេង?
ថ្វីត្បិតតែ ដំណើរការស្វែងរកនៅតែបន្ត ប៉ុន្តែអ្នកដែលបាត់ខ្លួននៅតែមិនទាន់ត្រូវបានរកឃើញ ដែលធ្វើឲ្យករណីនេះកាន់តែអាថ៌កំបាំង។
ដោយផ្អែកលើព័ត៌មានដែលមាន តើអ្នកគិតថាជនរងគ្រោះអាចនឹងទៅណា?
Abe Kengo