Chonmage ៖ កំពូលម៉ូដសក់ពិសេសប្លែកដែលផ្តើមដោយភាពឈឺចាប់បង្ហូរឈាម
ជូនចំពោះសុភាពបុរសទាំងអស់ដែលនៅលើពិភពលោកកំពុងចូលចិត្តសាមូរ៉ៃ។
ទិដ្ឋភាពសាមូរ៉ៃស្លៀកឈុត Kimono ស្រស់សង្ហា ដៃកាន់ដាវ Katana ចំណែកឯរូបរាង និងកាយវិការសមរម្យបានទាក់ទាញចិត្តរបស់មនុស្សជាច្រើន។
យ៉ាងណាមិញ ប្រាកដជាមានចំណុចមួយដែលអ្នកមិនចង់យកតម្រាប់តាម ដែលនោះគឺជាម៉ូដសក់មែនទេ?
Chonmage គឺជាម៉ូដសក់ពិសេសប្លែក និងមានលក្ខណៈអាថ៌កំបាំងរបស់ជប៉ុន។ តើអ្នកដឹងទេថា ដើម្បីទុកម៉ូដសក់បែបនេះ គេត្រូវបង្កើតម៉ូដសក់ទាំងដែលក្បាលពេញទៅដោយឈាមដែរទេ?
ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។
ហេតុអ្វីបានជាសាមូរ៉ៃជ្រើសយកម៉៉ូដសក់ chonmage នេះ?
ដំបូងឡើយ សាមូរ៉ៃមានតួនាទីប្រយុទ្ធនៅលើសមរភូមិ នៅពេលដែលពាក់អាវពាសដែក និងមួកសម្រាប់ប្រយុទ្ធ ផ្នែកខាងក្រោមស្រទាប់ពាសដែកប្រាកដជាក្តៅខ្លាំងដោយសារតែញើស សីតុណ្ហភាពរាងកាយ និងពន្លឺព្រះអាទិត្យ។
ញើសស្រក់ចុះអាចនឹងហូរចូលភ្នែក ដែលបង្កឲ្យមានបញ្ហាក្នុងការប្រយុទ្ធ។ ដូច្នេះហើយ ដើម្បីឲ្យមានចន្លោះខ្យល់ចេញចូល គេបានបង្កើតជាម៉ូដសក់នេះ។ ព្រោះតែមុខងារចាំបាច់នេះហើយ ទើបគេច្នៃជាម៉ូដសក់ចម្លែកដូចនេះ។
ថ្វីត្បិតតែ យើងដឹងពីមូលហេតុនេះ ប៉ុន្តែការយកតម្រាប់តាមម៉ូដសក់ដូចនេះជាចំណុចដែលមនុស្សជាច្រើនមិនចង់។
តើកន្លែងដែលមិនមានសក់ព្រោះតែកោរមែនទេ?
លក្ខណៈពិសេសនៃស្ទីលម៉ូដសក់នេះត្រង់ថា ផ្នែកខាងលើក្បាលគ្មានសក់ទាល់តែសោះ ដែលកន្លែងនេះគេហៅថា “月代” (sakayaki) ។
តើអ្នកដឹងទេថាពួកគេបានធ្វើយ៉ាងណាត្រង់កន្លែងទំពែកនោះដែរទេ?
គ្រប់គ្នាប្រហែលជាគិតថា ពួកគេប្រើកាំបិតកោរសម្អាតសក់ក្បាល ប៉ុន្តែតាមពិតទៅមិនមែននោះទេ។ ពួកគេដកសក់មួយសរសៃរៗ ដោយសារតែកន្លែងដែលគ្មានសក់ ដូច្នេះចំនួនសក់ដែលត្រូវដកពិតជាច្រើនណាស់ ច្រើនជាងដកពុកចង្កាទៅទៀត។
ឈាមស្រក់ហូរទើបអាចបង្កើតបានជាស្ទីលម៉ូដសក់ chonmage
មិនត្រឹមតែឈឺប៉ុណ្ណោះទេ ប៉ុន្តែដំណាក់កាលនេះថែមទាំងធ្វើឲ្យឈាមហូរច្រើនផងដែរ។
អ្នកដែលធ្លាប់ដកពុកមាត់ប្រាកដជាយល់ សូម្បីតែដកពុកមាត់ក៏អាចនឹងចេញឈាមដែរ។ កុំថាតែដកសក់នៅលើក្បាលច្រើនដូច្នេះ ថែមទាំងជាកន្លែងដែលមានសក់ដុះក្រាស់។ ប្រហែលជាមានមនុស្សជាច្រើនហូរឈាមអំឡុងពេលដកសក់។
ក្នុងឯកសារនៅសម័យនោះក៏បានកត់ត្រាដែលថា “ឈាមហូរច្រើន ពិតជាគួរឲ្យខ្លាចណាស់” ។ ក្នុងឯកសាររបស់ផ្សព្វផ្សាយសាសនាជនជាតិព័រទុយហ្គាល់ក៏បានសរសេរដែលថា “មើលទៅពិតជាឈឺចាប់ណាស់…” ។
ហេតុអ្វីបានជាសាមូរ៉ៃត្រូវខំប្រឹងបែបនេះ?
ប្រហែលជាការស៊ូទ្រាំនឹងភាពឈឺចាប់សម្រាប់ធ្វើស្ទីលម៉ូដសក់នេះ មានអត្ថន័យបង្ហាញពីស្មារតីត្រៀមខ្លួនប្រយុទ្ធដើម្បីស្តេចក្រាញ់ជានិច្ច។
មិនត្រឹមតែប៉ុណ្ណឹង ត្រឹមមួយសរសៃរសក់ដែលដុះនៅត្រង់កន្លែងទំពែកនោះក៏អាចនឹងត្រូវគេចាត់ទុកថាមិនរៀបរយ មិនសមសួនដែរ។
គ្រាន់តែឮដូច្នេះ តើអ្នកនៅតែអាចអស់សំណើចចំពោះម៉ូដសក់នេះទៀតដែរទេ?
ថ្វីត្បិតតែ មិនអាចនិយាយបានថាស្អាតសង្ហា ប៉ុន្តែនៅសម័យសន្តិភាពគ្មានសង្គ្រាម សាមូរ៉ៃនៅតែបន្តរក្សាប្រពៃណីនេះ ពិតជាគួរឲ្យសរសើរណាស់មែនទេ?
ផ្ទុយទៅវិញ ក៏មានសាមូរ៉ៃមួយចំនួនទុកសក់វែងដែរ ដោយមិនបានកោរសក់ផ្នែកខាងលើក្បាលនោះទេ។ ជាទូទៅ ពួកគេត្រូវបានគេហៅថា Ronin ជាបុគ្គលដែលមិនបម្រើម្ចាស់ ឬស្តេចក្រាញ់ណាមួយឡើយ។
ក្នុងរឿងនេះមិនអាចមិនរំលឹកដល់ Miyamoto Musashi នោះទេ ជាសាមូរ៉ៃមួយរូបដែលល្បីនៅលើពិភពលោក។
ទោះបីជា លោកល្បីដោយសារកម្លាំង និងជំនាញប្រយុទ្ធ ប៉ុន្តែលោកបែរជាមិនទុកម៉ូដសក់បែបបុរាណ chonmage នោះទេ។
មូលហេតុព្រោះថាក្បាលរបស់លោកមានដុំសាច់ធំមួយ។ ប្រសិនបើកោរសក់ នឹងឃើញដុំសាច់នោះ ហើយមើលទៅអាក្រក់ណាស់។
ថ្វីត្បិតតែ ក្រោយមកដុំសាច់ជាសះស្បើយ គ្រាន់តែបន្សល់ទុកស្លាកស្នាម ប៉ុន្តែលោកនៅតែមិនកោរសក់ត្រង់កន្លែងនោះឡើយ។
ប្រហែលជាក្នុងចិត្ត លោកក៏ចង់ទុកម៉ូដសក់ chonmage ដូចជាសាមូរ៉ៃដទៃទៀតដែរ។
ដូច្នេះយើងអាចមើលឃើញថា ទោះបីជាមានបទប្បញ្ញតិ្តរួម ប៉ុន្តែសាមូរ៉ៃម្នាក់ៗបែរជាបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនតាមរយៈម៉ូដសក់របស់ខ្លួន។ ម៉ូដសក់ chonmage មិនត្រឹមតែជាម៉ូតសក់មួយប៉ុណ្ណោះទេ ថែមទាំងជារឿងរ៉ាវនិយាយពីជីវិត តម្លៃ និងក្តីស្រមៃរបស់មនុស្សម្នាក់ៗផងដែរ។
Abe Kengo