ពិតជាមិនគួរឱ្យជឿ ផ្លែឈើបិសាចបានបង្ហាញខ្លួនហើយ
ក្នុងចំណោមរឿងដូចជា One Piece សៀវភៅរឿង Anime និងរឿងដែលល្បីនៅទូទាំងពិភពលោក។
ក្នុងនោះមានតួអង្គជាច្រើនបានហូបផ្លែឈើដែលគេហៅថា “ផ្លែឈើបិសាច” ដើម្បីទទួលបានសមត្ថភាពពិសេស។
ហើយឮគេនិយាយថា មានជនជាតិជប៉ុនម្នាក់បានដាំប្រភេទផ្លែឈើបិសាចនេះ ដែលនេះជាផ្លែរបស់វា។
គ្រប់គ្នាពេលមើលឃើញសុទ្ធតែយល់ស្របថា ផ្លែឈើបិសាចនេះមើលទៅពិតជាល្អឥតខ្ចោះណាស់។
ហើយនេះមិនមែនជារូបភាពដែលប្រើកម្មវិធី Photoshop ឬកម្មវិធីកែរូបភាពផ្សេងនោះទេ។
គេនិយាយថា នៅពេលដែលដើមត្រសក់ស្រូវចេញផ្លែ ប្រសិនបើយើងគូរលើសំបករបស់វា ហើយទុកអោយវាបន្តលូតលាស់ យើងអាចបង្កើតបានជាលំនាំក្បាច់ដូចនេះ។
ក្នុងរឿងផ្លែឈើបិសាចត្រូវបានគេពណ៌នាថាមានរសជាតិមិនឆ្ងាញ់ ប៉ុន្តែផ្លែរបស់វាបែរជាមើលទៅគួរអោយចាប់អារម្មណ៍ណាស់។ ម្យ៉ាងវិញទៀត គួរអោយស្តាយវាមិនបានផ្តល់កម្លាំងពិសេសអ្វីដល់អ្នកហូបឡើយ។
គេនិយាយថា ត្រូវចំណាយពេល ៥ ម៉ោង ដើម្បីឆ្លាក់លំនាំក្បាច់ទាំងនេះនៅលើផ្លែត្រសក់ស្រូវ។ ប្រសិនបើដាំក្នុងចំនួនច្រើន តើអ្នកទាំងអស់គ្នាហ៊ានទិញក្នុងតម្លៃខ្ពស់ដែរទេ?
Abe Kengo