លាហើយស្នាមអាចម៍រុយ៖ គន្លឹះថែរក្សាស្បែកពីអ្នកជំនាញ
ទូតតំណាងមកពី JAPO – បងស្រី Mayu ៖
សួស្តីបងស្រី Aya ខ្ញុំពិតជារីករាយណាស់ដែលបានជជែកកម្សាន្តជាមួយនឹងបងស្រីនៅថ្ងៃនេះ។
ថ្មីៗនេះ ប្រិយមិត្តអ្នកអាន JAPO ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាស្នាមអាចម៍រុយ និងរបៀបថែរក្សាស្បែក។
តើបងស្រីអាចចែករំលែកគន្លឹះជួយកាត់បន្ថយ និងបង្ការស្នាមអាចម៍រុយដែលមានប្រសិទ្ធភាពដែរទេ? ជួយឱ្យអ្នកទាំងអស់គ្នាកាន់តែមានទំនុកចិត្តចំពោះស្បែករបស់ខ្លួន។
អ្នកជំនាញថែរក្សាស្បែក – បងស្រី Aya ៖
ខ្ញុំពិតជារីករាយណាស់ដែលបានជួបអ្នកទាំងអស់គ្នាម្តងទៀត។
ថ្វីត្បិតតែ ចង់បំបាត់ស្នាមអាចម៍រុយទាំងស្រុងមិនមែនជារឿងងាយនោះទេ ប៉ុន្តែយើងអាចកាត់បន្ថយស្នាមអាចម៍រុយ ដោយលើកកម្ពស់ការបង្កើតឡើងវិញនៃស្បែក។
អ្វីដែលសំខាន់ត្រូវចាំថា ស្នាមអាចម៍រុយមានច្រើនប្រភេទខុសគ្នា ដែលប្រភេទនីមួយៗមានលក្ខណៈដោយឡែក ត្រូវការវិធីសាស្រ្តព្យាបាលដែលសមស្រប និងឯកទេស។
ជាដំបូងយើងត្រូវដឹងថា ស្នាមអុជខ្មៅលេចឡើងនៅលើស្បែកដែលមានអាយុខុសគ្នា។ ឧទាហរណ៍ស្នាមអុជចំណាស់ច្រើនតែកើតឡើងចំពោះអ្នកដែលមានអាយុចាប់ពី ៣០ ឆ្នាំឡើង ដោយសារឥទ្ធិពលនៃកាំរស្មីអ៊ុលត្រាវីយូឡេ ចំណែកឯស្នាមអាចម៍រុយតែងតែលេចឡើងចំពោះអ្នកដែលមានវ័យក្មេង។
ការការពារកាំរស្មីអ៊ុលត្រាវីយូឡេពិតជាសំខាន់ខ្លាំងណាស់ កាំរស្មីអ៊ុលត្រាវីយូឡេផលិតសារធាតុម្យ៉ាងហៅថា melanin ដែលធ្វើឱ្យស្បែកខ្មៅ និងបណ្តាលឱ្យមានស្នាមអាចម៍រុយ។
ជាទូទៅ melanin នឹងត្រូវបានកម្ចាត់តាមរយៈដំណើរការកកើតស្បែកឡើងវិញ។ ទោះជាយ៉ាងណា ប្រសិនបើដំណើរការនេះមិនដំណើរការល្អ ឬ DNA រងការខូចខាតដោយសារប៉ះពាល់នឹងកាំរស្មីអ៊ុលត្រាវីយូឡេច្រើនពេក នោះសារធាតុ melanin ប្រាកដជាពិបាកលុបបំបាត់។
ក្រៅពីនេះ នៅមានប្រភេទស្នាមជាំខ្មៅផងដែរ ជាទូទៅប្រភេទស្នាមនេះកើតឡើងចំពោះស្ត្រីដែលមានអាយុជាង ៣០ ឆ្នាំ ហើយមិនត្រឹមតែបណ្តាលមកពីកាំរស្មីអ៊ុលត្រាវីយូឡេប៉ុណ្ណោះទេ ប៉ុន្តែអាចបណ្តាលមកពីអតុល្យភាពអ័រម៉ូនផងដែរ។
ទន្ទឹមនឹងនេះ នៅមានស្នាមជាំខ្មៅមួយប្រភេទហៅថា Post-inflammatory hyperpigmentation ។ ការត្រដុសខ្លាំងត្រង់តំបន់ស្បែកដែលមានស្នាមជាំខ្មៅអាចបណ្តាលឱ្យរលាកស្បែក ធ្វើឱ្យ hyperpigmentation កើនឡើង។
ជាទូទៅស្នាមជាំខ្មៅប្រភេទនេះបាត់ទៅវិញអាស្រ័យលើដំណើរដំណើរការបង្កើតឡើងវិញនៃស្បែក។ ទោះជាយ៉ាងណា ប្រសិនបើដំណើរការបង្កើតឡើងវិញនៃស្បែកត្រូវរំខាន ស្នាមលើស្បែកពិបាកនឹងកាត់បន្ថយណាស់។
ដូច្នេះយើងអាចកំណត់ចំណុចដូចគ្នាមាន ៣ ។
ចំណុចដំបូងត្រូវការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេទាំងស្រុង។
សូមកុំគិតថា ថ្ងៃនេះមេឃមានពពកច្រើន ឬគ្រាន់តែចេញទៅក្រៅបន្តិចមិនចាំបាច់ការពារកម្ដៅថ្ងៃនោះទេ។ កាំរស្មីអ៊ុលត្រាវីយូឡេប្រមូលផ្តុំច្រើននឹងបណ្តាលឱ្យស្បែកមានស្នាមជាំខ្មៅ ដូច្នេះសូមការពារស្បែកឱ្យបានល្អ។
គ្រាន់តែបិទបាំងស្បែកមិនអាចការពារពីកាំរស្មីយូវីទាំងស្រុងឡើយ អ្នកគួរតែប្រើប្រាស់ផលិតផលឡេការពារកម្តៅថ្ងៃបន្ថែមដើម្បីការពារស្បែក។
ចំណុចទី ២ គឺស្បែកត្រង់តំបន់ជុំវិញភ្នែកងាយប្រតិកម្ម
មនុស្សមួយចំនួនប្រហែលជាគិតថា ពាក់វ៉ែនតាការពារគឺគ្រប់គ្រាន់ហើយ ប៉ុន្តែត្រូវជ្រើសរើសវ៉ែនតាដែលមានមុខងារការពារកាំរស្មីយូវី។
ជាពិសេសស្បែកត្រង់តំបន់ជុំវិញភ្នែកងាយនឹងមានស្នាមជាំខ្មៅ។
ដូច្នេះហើយ ដើម្បីជួយដល់ការបង្កើតឡើងវិញនៃស្បែក និងបង្ការបញ្ហារលាកស្បែក ការថែទាំស្បែកឱ្យបានត្រឹមត្រូវជាប្រចាំសំខាន់ខ្លាំងណាស់។
ជាចុងក្រោយ ជួយឱ្យអរម៉ូនមានតុល្យភាពក៏សំខាន់ណាស់ដែរ។
ទោះបីជាយើងមិនអាចបំបាត់ភាពតានតឹងចេញពីជីវិតប្រចាំថ្ងៃបានទាំងស្រុងក៏ដោយ ប៉ុន្តែសូមកុំភ្លេចថា ភាពតានតឹងមិនត្រឹមតែប៉ះពាល់អវិជ្ជមានដល់សម្រស់ប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទៀតផង។
ដូច្នេះហើយ ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន និងកាត់បន្ថយភាពតានតឹង ដើម្បីទទួលបានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។
យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងមកទទួលយកសេវាកម្មស្ប៉ារបស់យើងខ្ញុំ។
មិនត្រឹមតែនាំមកនូវការថែទាំស្បែកដែលប្រកបដោយជំនាញ និងមានប្រសិទ្ធភាពប៉ុណ្ណោះទេ យើងខ្ញុំថែមទាំងមានកន្លែងសម្រាកបន្ធូរអារម្មណ៍ដ៏ល្អ ដែលជួយឱ្យអ្នកកាត់បន្ថយសម្ពាធក្នុងជីវិតប្រចាំថ្ងៃ។
យើងខ្ញុំដឹងថា ការកាត់បន្ថយភាពតានតឹងមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយ អ្នកអាចចំណាយពេលខ្លះក្នុងមួយខែដើម្បីសម្រាកបន្ធូរអារម្មណ៍ និងបង្កើនថាមពលឡើងវិញនៅស្ប៉ារបស់យើងខ្ញុំ។ អ្នកទាំងអស់គ្នាសមនឹងទទួលបានសេវាកម្មដ៏ល្អទាំងនេះ។
MAYU ESTHETIC SPA
MAYU ESTHETIC SPA