រឿងរ៉ាវនៃកំពូលអ្នកប្រើដាវ តើ Miyamoto Musashi ពិតជាអ្នកឈ្នះមិនចេះចាញ់មែនទេ?
លោក Miyamoto Musashi មានកេរ្តិ៍ឈ្មោះល្បីនៅទូទាំងពិភពលោកប្រៀបដូចជាសាមូរ៉ៃដែលខ្លាំងបំផុត។
លោកបានយកឈ្នះជាង ៦០ ការប្រយុទ្ធក្នុងជីវិតរបស់ខ្លួន ដើម្បីដណ្តើមយកតំណែងជាសាមូរ៉ៃលេខមួយនៅជប៉ុន ដែលអាចនិយាយបានថា ជាជើងឯកនៅសម័យនោះ។
រូបរាងកាយរបស់លោកពេញទៅដោយសាច់ដុំ ដៃកាន់ដាវពីរបានក្លាយទៅជានិមិត្តរូបនៃកម្លាំងដែលមិនអាចយកឈ្នះបាន។
ទោះជាយ៉ាងណា តើរឿងរ៉ាវទាំងនេះពិតដែរទេ?
យើងតែងតែមើលឃើញប្រលោមលោក និងភាពយន្តជាច្រើនបង្ហាញពីកម្លាំងដ៏អស្ចារ្យរបស់ Musashi ។ យ៉ាងណាមិញ នៅថ្ងៃនេះ ចូរយើងពិភាក្សាចំពោះទស្សនៈដែលផ្ទុយមកវិញ “តើលោកជាមនុស្សទន់ខ្សោយដែរឬទេ?”
ការប្រយុទ្ធជាមួយនឹងត្រកូល Yoshioka
នៅពេលដែលនិយាយពីទ្រឹស្តី “Musashi ខ្លាំងអស្ចារ្យបំផុត” រឿងនេះតែងតែត្រូវបានរំលឹកឡើងវិញ។ រឿងនោះនិយាយថា លោកបានយកឈ្នះបុរសរាប់សិបនាក់នៃត្រកូល Yoshioka ជាគ្រួសារដែលល្បីខាងជំនាញដាវ។ ឮដូច្នេះគេនឹងគិតភ្លាមថា “ពិតជាខ្លាំងមែន” ប៉ុន្តែតាមពិតទៅបែរជាផ្ទុយទៅវិញ។
ជាដំបូង បើក្រឡេកទៅមើលបរិបទប្រវត្តិសាស្ត្រ នៅសម័យនោះគេមិនសូវឲ្យតម្លៃលើកម្លាំងរបស់សាមូរ៉ៃទៀតឡើយ។
ដូច្នេះហើយ ទោះបីជាគ្រួសារ Yoshioka ល្បីឈ្មោះក៏ដោយ ប៉ុន្តែជាក់ស្តែងពួកគេបានប្តូរទៅធ្វើអាជីវកម្មសំខាន់គឺជួញដូរ kimono ។
ថ្វីត្បិតតែ នៅតែបន្តសាលាបង្រៀនក្បាច់គុនព្រោះតែកេរ្តិ៍ឈ្មោះកាលពីមុន ប៉ុន្តែអ្នកគ្រប់សាលាបង្រៀនក្បាច់គុនមិនមែនជាសមាជិកផ្លូវការនោះទេ ប៉ុន្តែគ្រាន់តែជាសាច់ញាតិប៉ុណ្ណោះ។
អាចនិយាយបានថា ពួកគេកំពុងរស់នៅដោយផ្អែកលើកេរ្តិ៍ឈ្មោះកាលពីអតីតកាល ហើយតាមពិតទៅ សាលាបង្រៀនក្បាច់គុននេះលែងខ្លាំងដូចមុនទៀតហើយ។
បន្ទាប់ពីអ្នកនាំមុខចាញ់ ត្រកូល Yoshioka បានបបួល Musashi ប្រកួត។ នៅសម័យនោះ ការប្រកួតមួយទល់នឹងមួយបែបនេះត្រូវបានអនុញ្ញាតនៅជប៉ុន។
យ៉ាងណាមិញ អ្នកដែលចេញប្រកួតគឺជាអ្នកស្នងតំណែងបន្ទាប់របស់ត្រកូល Yoshioka គឺ Yoshioka Matashichiro ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្មេងប្រុសម្នាក់នេះនៅក្មេងណាស់។
បើនិយាយពីទម្រង់ការប្រកួតគឺថា Matashichiro បបួល Musashi ប្រកួត ដែលមានន័យថា Musashi គោរពតាមច្បាប់។
ទោះជាយ៉ាងណា ដើម្បីរួចផុតពីស្ថានភាពគ្រោះថ្នាក់ Musashi បានធ្វើសកម្មភាពមួយដែលផ្ទុយនឹងធម្មតា គឺថាកាប់កុមារម្នាក់នោះ។
ប្រឈមមុខនឹង Sasaki Kojiro
ការប្រកួតដែលទាក់ទាញការចាប់អារម្មណ៍បំផុតរបស់ Musashi គឺជាការប្រកួតជាមួយនឹងកំពូលអ្នកប្រើដាវ Sasaki Kojiro ។ ក្នុងការប្រកួតនេះ Sasaki Kojiro បានបរាជ័យ ហើយទទួលមរណៈភាព។
យ៉ាងណាមិញ ជាក់ស្តែងលោកមានអាយុច្រើនណាស់ទៅហើយ។ ប្រហែលជាតាមពិតទៅ “បុរសអាយុ ២៩ ឆ្នាំម្នាក់បានយកឈ្នះកំពូលអ្នកប្រើដាវល្បីឈ្មោះ” ។
គួរឲ្យស្តាយ យើងមិនដឹងច្រើនអំពី Sasaki Kojiro នោះទេ សូម្បីតែឆ្នាំកំណើតរបស់លោកក៏មិនដឹងដែរ។ ដូច្នេះមិនអាចកំណត់ច្បាស់ថា លោកមានអាយុប៉ុន្មានពេលប្រឈមមុខនឹង Musashi នោះទេ។
ទោះជាយ៉ាងណា នៅពេលនោះ Musashi ទើបតែអាយុ ២៩ ឆ្នាំ ជាអាយុដែលមានរូបរាងកាយ និងកម្លាំងខ្លាំងក្លា។
ការប្រើដាវដោយដៃទាំងពីរ – តើពិតជាអស្ចារ្យមែនដែរទេ?
ដាវជប៉ុនត្រូវបានរចនាឡើងសម្រាប់ប្រើដោយដៃទាំងពីរ ដោយសារទម្ងន់របស់ដាវ ដូច្នេះលើកដាវដោយដៃម្ខាងពិតជាពិបាកណាស់ ហើយល្បឿនក៏មានកម្រិតផងដែរ។
ទោះជាយ៉ាងណា មានផ្ទាំងគំនូរជាច្រើនបង្ហាញថា Musashi កាន់ដាវដោយដៃទាំងពីរ ដោយផ្អែកលើរូបរាងកាយរឹងមាំរបស់ខ្លួន។
ថ្វីត្បិតតែ មនុស្សនៅសម័យនោះសុទ្ធតែមានអារម្មណ៍ថា លោកមានកម្លាំងខ្លាំងអស្ចារ្យ ប៉ុន្តែជាក់ស្តែងបែរជាមិនឃើញកំណត់ត្រាទាក់ទងនឹង Musashi ប្រើដាវពីរក្នុងពេលតែមួយក្នុងការប្រយុទ្ធនោះទេ។
ម្យ៉ាងវិញទៀត ប៉ុន្មានឆ្នាំចុងក្រោយរបស់ខ្លួន លោក Musashi ថែមទាំងបញ្ជាក់ថា “ការប្រើដាវដោយដៃទាំងពីរមិនស័ក្តសមសម្រាប់ការប្រយុទ្ធជាក់ស្តែង” ឡើយ។
អាចនិយាយបានថា ការប្រើដាវដោយដៃទាំងពីរត្រូវបានចាត់ទុកដូចជាឧបករណ៍ផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពបំផុត។
ទោះបីជាឆ្លងកាត់ការការសាកល្បងជាច្រើន ប៉ុន្តែលោកនៅតែមិនចាញ់ ចំណុចនេះបង្ហាញថា លោកពិតជាខ្លាំងខ្លាពិតប្រាកដមែន។
យ៉ាងណាមិញ ប្រហែលជាអ្វីដែលធ្វើឱ្យគាត់លេចធ្លោជាជាងជំនាញដាវរបស់ខ្លួនគឺ សមត្ថភាពផ្សព្វផ្សាយអំពីខ្លួនឯង។
យកឈ្នះត្រកូលល្បីដូចជា Yoshioka និង Sasaki Kojiro ខណៈពេលដែលពួកគេកំពុងខ្សោយ ទន្ទឹមនឹងនោះ ស្តារកេរ្តិ៍ឈ្មោះប្រើដាវដោយដៃទាំងពីរ ដើម្បីបំផុសអារម្មណ៍ភ័យខ្លាច។
ត្រង់ចំណុចនេះ ខ្ញុំគិតថា Musashi ជាមនុស្សដែលមានទេពកោសល្យម្នាក់។ ដោយសារចំណុចទាំងនោះ ទើបខ្ញុំចូលចិត្តរឿងរ៉ាវទាក់ទងនឹង Miyamoto Musashi ។
Abe Kengo