ស្វែង​យល់​អំពី​បទ​បញ្ញប្បត្តិ​សម្ងាត់​ពេល​បើក​បរ​នៅ​ជប៉ុន

នៅជប៉ុនបើកបរមិនត្រឹម​តែត្រូវគោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងមានច្បាប់សម្ងាត់ជាច្រើន ដែលលម្អិតជាងនេះទៅទៀត។

ប្រសិនបើអ្នកមានបំណងចង់បើកបរនៅជប៉ុន យល់ច្បាស់អំពីបទបញ្ញប្បត្តិពិសេសរបស់ជប៉ុនអាចនឹង​ជួយ​ឱ្យ​អ្នក​ជៀស​ផុត​ពី​បញ្ហា​ជាច្រើន។

សូមចងចាំចំណុចទាំងអស់នេះ។

ប៊ូតុងប្រកាសគ្រោះថ្នាក់

ប៊ូតុងប្រកាសគ្រោះថ្នាក់ (hazard) គឺជាប៊ូតុងដែលនៅពេលបើកនឹងបញ្ចេញពន្លឺទាំង​សុីយ៉ូខាង​ឆ្វេង និង​ស្តាំ។

ប៊ូតុងប្រកាសគ្រោះថ្នាក់នេះប្រើក្នុងករណីមានអាសន្ន។ យ៉ាងណាមិញ នៅជប៉ុនមានមនុស្សជាច្រើនបើកប៊ូតុង hazard ពេល​កំពុង​បើក​បរ​ធម្មតា។

សូមកុំភ្ញាក់ផ្អើលពេក នៅពេលដែលឃើញរឿងនេះកើតឡើង នោះមិនមែនជាសញ្ញាប្រកាសប្រាប់ពីបញ្ហាណា​មួយ​ឡើយ។ 

មានច្រើនករណី សកម្មភាពបើកប៊ូតុងប្រកាសគ្រោះថ្នាក់នេះមានន័យថា “អរគុណ” ។

នៅពេលដែលនរណាម្នាក់បើកបរផ្តល់អាទិភាពផ្លូវដល់អ្នក ឬកាត់បន្ថយល្បឿនដើម្បីអ្នក អ្នកអាចបង្ហាញការដឹងគុណ​ដោយ​ចុច​ប៊ូតុង​ប្រកាស​គ្រោះ​ថ្នាក់​ចំនួន ២ ទៅ ៣ ដង​ទៅ​កាន់​ភាគី​រថយន្ត​នោះ។

ដំបូងឡើយ វិធីនេះភាគច្រើនត្រូវ​បាន​ប្រើ​ដោយ​អ្នក​បើក​បរ​ឡាន​ដឹកទំនិញផ្លូវឆ្ងាយ។ ទោះ​ជា​យ៉ាង​ណា សព្វ​ថ្ងៃ​នេះការ​​ចុច​​ប៊ូតុង​ប្រកាស​គ្រោះ​ថ្នាក់​កាន់​តែ​ពេញ​និយម។

អ្នកអាចសាកល្បងចុចប៊ូតុងសុីយ៉ូដើម្បីអរគុណចំពោះរថយន្តដែលបើកពីក្រោយ។

ទោះជាយ៉ាងណា ប្រសិនបើប៊ូតុងប្រកាសគ្រោះថ្នាក់ (hazard) ភ្លឹបភ្លែតភ្លើងរយៈពេលយូរ ទាំងនេះមានន័យថា យើង​កំពុង​ប្រើ​ប៊ូតុង​ប្រកាស​គ្រោះ​ថ្នាក់ ដូច​ជា​ដើម្បី​ប្រកាស​ប្រាប់​ពី​ស្ថាន​ភាព​កកស្ទះ​ចរាចរណ៍​នៅ​ខាង​មុខ។

តាមពិតទៅ នៅពេលដែលអ្នកមើលឃើញរថយន្តបើកតាមទិសដៅម្ខាងទៀតចុចប៊ូតុងប្រកាសគ្រោះថ្នាក់ ចំណុចនោះមានន័យថា “នៅខាងមុខមានរឿងអ្វីមួយ” ។

ឧទាហរណ៍ដូចជាប្រកាសប្រាប់ថា មានប៉ូលីស​កំពុងត្រួតពិនិត្យល្បឿនជាដើម។ មានអារម្មណ៍ថា​ដូច​ជា​ប្រទេសដែល​តែង​តែ​​ជួយ​​គ្នា​​ទៅ​​វិញ​​ទៅ​មក។

ភ្លើងមុខភ្លឹបភ្លែត

នៅពេលដែលទាញបញ្ជាភ្លើងមុខទៅមុខបន្តិចរួចលែងដៃ ភ្លើងមុខនឹងភ្លឹបភ្លែត។

នៅប្រទេសជាច្រើន សកម្មភាពនេះប្រៀបដូចជាចង់និយាយថា “សូមទុកឱ្យខ្ញុំទៅមុន” ប៉ុន្តែនៅប្រទេសជប៉ុនបែរជាមានន័យថា “សូមអញ្ជើញទៅមុន” ។

ចំណុចនេះហាក់បីដូចជាខុសគ្នាទាំងស្រុង ដូច្នេះអ្នកគួរតែចងចាំ។

តាមពិតទៅ នៅពេលដែលអ្នកចេញពីផ្លូវរូងក្រោមដី ហើយរថយន្តនៅផ្លូវទល់មុខបើកភ្លើងមុខដាក់អ្នក ចំណុចនេះមានន័យថា ពួកគេកំពុងចង់រំលឹកថាអ្នកភ្លេចបិទភ្លើងមុខ។

ទោះជាយ៉ាងណា ព្រោះតែសព្វថ្ងៃនេះ ភាគច្រើនរថយន្តមានប្រព័ន្ធបើក/បិទភ្លើងមុខដោយស្វ័យប្រវត្តិ ដូច្នេះទើបវិធីនេះលែងនិយមដូចមុន។

អាយ៉ែឡានចូលចំណត

នៅបណ្តាប្រទេសជាច្រើន អាយ៉ែរថយន្តចូលចំណតគឺជាមូលដ្ឋាន។ យ៉ាងណាមិញ នៅជប៉ុនបើករថយន្តអាយ៉ែចូលចំណតប្រៀបដូចជារឿងធម្មតា។

ទោះបីជាមានចំណតមួយចំនួនអនុញ្ញាតឱ្យជិះទៅមុខហើយចត ប៉ុន្តែភាគច្រើនសុទ្ធតែតម្រូវឱ្យថយឡានហើយចត។

អាយ៉ែថយក្រោយហើយចតរថយន្តជួយឱ្យពេលចេញពីចំណតមានភាពងាយស្រួល ប៉ុន្តែជនបរទេសជាច្រើនយល់​ថា អាយ៉ែ​រថយន្ត​ថយ​ក្រោយ​ហើយ​ចត​តម្រូវ​ឱ្យ​មាន​ជំនាញ​ខ្ពស់។

យានជំនិះដែលមានស្លាកសញ្ញាពិសេសត្រូវយកចិត្តទុកដាក់

យានជំនិះដែលមានស្ទីគ័រស្លឹកបៃតង (សម្រាប់អ្នកបើកបរថ្មី) ស្ទីគ័រស្លឹកចម្រុះពណ៌ (សម្រាប់មនុស្សចាស់) ឬស្ទីគ័រ​កៅ​អីរុញ​ពណ៌​បៃតង (សម្រាប់​ជន​ពិការ) គឺ​ជា​យាន​ជំនិះ​ពិសេស​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់។

ប្រសិនបើអ្នកជែង ឬបង្កបញ្ហាដល់យានជំនិះទាំងនេះ ផលប៉ះពាល់អាចនឹងធ្ងន់ធ្ងរជាងបើប្រៀបនឹងយានជំនិះធម្មតា​ផ្សេង​ទៀត។

យ៉ាងណាមិញ ចំណុចនេះទាក់ទងនឹងច្បាប់ចរាចរណ៍ ដោយមិនត្រឹមតែជាការគួរសមប៉ុណ្ណោះទេ ដូច្នេះអ្នកទាំងអស់​​គ្នា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ។

ជាក់ស្តែង ការយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នាពេលកំពុងធ្វើដំណើរគឺជាការគួរ។

ថ្វីត្បិតតែ ប្រជាជនជប៉ុនត្រូវបានគេស្គាល់ថា បើកបរប្រកបដោយសុវត្ថិភាព និងមានសុជីវធម៌ ប៉ុន្តែនៅតែមានមនុស្ស​​មួយ​​ចំនួន​មិន​គោរព​ច្បាប់​ចរា​ចរណ៍។

ដូច្នេះ​ហើយ នៅពេលដែលបើកបរ អ្នកត្រូវប្រុងប្រយ័ត្នជានិច្ច។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: