គំនិតច្នៃប្រឌិតដែលមិននឹកស្មានដល់ “ដង្កៀបចាប់សម្លៀកបំពាក់ដែលទាក់ទាញការចាប់អារម្មណ៍នាពេលថ្មីៗនេះ”
ថ្វីត្បិតតែ ហាលសម្លៀកបំពាក់ខាងក្រៅនាំមកនូវអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែប្រសិនបើសម្លៀកបំពាក់ត្រូវខ្យល់បក់ប៉ើងពិតជាគួរឱ្យបារម្ភណាស់។
ហើយដើម្បីកុំឱ្យសម្លៀកបំពាក់ត្រូវខ្យល់បក់ប៉ើង អ្នកប្រហែលជាធ្លាប់ប្រើដង្កៀបចាប់សម្លៀកបំពាក់។ យ៉ាងណាមិញ អ្នកប្រាកដជាធ្លាប់បារម្ភពីស្នាមដង្កៀមដែលបន្សល់ទុកលើសម្លៀកបំពាក់មែនទេ?
ក្រុមហ៊ុន IB ជាអាជីវកម្មដែលមានមូលដ្ឋាននៅ Osaka ហើយជំនាញខាងផ្នែករចនា និងផលិតផលិតផលប្រចាំថ្ងៃ ដោយផ្តើមគំនិតបង្កើតដង្កៀបសម្លៀកបំពាក់ដែលមិនបន្សល់ទុក “ស្នាម” ។
ទោះជាយ៉ាងណា ដំណើរការនេះមិនងាយស្រួលនោះទេ។
ប្រសិនបើកាត់បន្ថយកម្លាំងដង្កៀបនឹងលែងមានស្នាម ប៉ុន្តែបើសិនជាធ្វើដូច្នេះនោះផលិតផលនឹងមិនអាចចាប់សម្លៀកបំពាក់បាន។ ក្រុមហ៊ុនបានសាកល្បងវិធីជាច្រើនដូចជា ធ្វើឱ្យកម្លាំងដង្កៀបមានតុល្យភាព ផ្លាស់ប្តូររូបរាងរបស់ដង្កៀប ប៉ុន្តែលទ្ធផលនៅតែ “បន្យល់ទុកស្នាមបន្តិចបន្តួច” ដូចផលិតផលផ្សេងទៀតនៅលើទីផ្សារ។
“ទស្សនៈបញ្ច្រាស” បង្កើតការច្នៃប្រឌិតថ្មី
“ហេតុអ្វីបានជាមិនបង្វែរស្នាមដង្កៀបទៅជាចំណុចដែលគួរឱ្យទាក់ទាញ?” – ទាំងនោះជាគំនិតថ្មីដែលពួកគេរកឃើញ។ ប្រសិនបើអាចបង្កើតរូបភាពដែលទាក់ទាញភ្នែក ស្នាមដង្កៀបទាំងនោះនឹងមើលទៅកាន់តែគួរឱ្យស្រលាញ់ ជាជាងរំខានមែនទេ? ដូច្នេះហើយ ទើបពួកគេបានសម្រេចចិត្តច្នៃរូបរាងដង្កៀបសម្លៀកបំពាក់ទៅជាក្រញាំឆ្មាដ៏ឱ្យស្រលាញ់។
ជាមួយនឹងការរចនានេះ ផលិតផលនៅតែអាចធានានូវមុខងាររបស់ដង្កៀប ហើយទន្ទឹមនឹងនេះ បង្កើតបានជាស្នាមគួរឱ្យស្រឡាញ់នៅលើសម្លៀកបំពាក់។ មិនត្រឹមតែលែងបារម្ភពីស្នាមលើសម្លៀកបំពាក់ អ្នកប្រើប្រាស់បែរជាចូលចិត្តស្នាមទាំងនោះ។
បច្ចុប្បន្នផលិតផលទាំងនេះកំពុងត្រូវបានដាក់លក់នៅហាងតម្លៃ ១០០ យ៉េនរបស់ជប៉ុន ហើយល្បីនៅលើបណ្តាញសង្គមផងដែរ ដែលបណ្តាលខ្វះខាតផលិតផលនៅទូទាំងប្រទេស។
ទាំងនេះគឺជាភាពជោគជ័យដ៏ធំដែលពឹងលើ “ទស្សនៈបញ្ច្រាស” ។
សម្រាប់អ្នកដែលមិនសូវចូលចិត្តឆ្មា។
ទោះបីជារូបភាពក្រញាំឆ្មាមើលទៅគួរឱ្យស្រឡាញ់ ប៉ុន្តែប្រាកដជាមានអ្នកខ្លះចូលចិត្តសត្វឆ្កែច្រើនជាង ឬចូលចិត្តចាបច្រើនជាងឆ្មាក៏ថាបាន។
សូមកុំបារម្ភ ដង្កៀបសម្លៀកបំពាក់ទាំងនេះអាចផ្លាស់ប្តូរអាស្រ័យលើចំណូលចិត្តរបស់អ្នក។ អ្នកអាចបញ្ជាទិញដង្កៀបមានរូបភាពដែលខ្លួនចូលចិត្ត ដូចជាឡូហ្គោក្រុមហ៊ុនជាដើម។
សាកស្រមៃមើល នៅពេលដែលមនុស្សគ្រប់គ្នាលើពិភពលោកពាក់អាវដែលមានស្នាមឡូហ្គោក្រុមហ៊ុនរបស់អ្នក ទាំងនោះអាចជាការផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពបំផុត។
សព្វថ្ងៃនេះ ក្រុមហ៊ុនជាច្រើនផលិតផលិតផលទុកជាកាដូ ប៉ុន្តែមិនមែនកាដូទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ កាដូដែលមិនត្រឹមតែប្រើប្រាស់បាន ថែមទាំងមានលក្ខណៈដោយឡែកបែបនេះ ប្រាកដជាធ្វើឱ្យគ្រប់គ្នាចូលចិត្តជាមិនខាន។
ដូច្នេះនេះជាគំនិតល្អដែលក្រុមហ៊ុនរបស់អ្នកអាចពិចារណា។
អ្នកទាំងអស់គ្នាអាចមើលព័ត៌មានផលិតផលរបស់ក្រុមហ៊ុន IB នៅលើគេហទំព័រ (ដែលមានតែភាសាជប៉ុនប៉ុណ្ណោះ) ៖ https://www.ib-bb.jp
ទាំងនេះជាគំរូដែលបង្ហាញពីឧទាហរណ៍នៃគំនិតច្នៃប្រឌិត នៅពេលដែលអ្នកទាំងអស់គ្នាមិនមានគំនិតថ្មីសម្រាប់អាជីវកម្ម ចូរបន្ធូរអារម្មណ៍ ហើយសាកល្បងគិតដល់គំនិតថ្មី។
ABE KENGO