កាន់តែស្រស់ស្អាតនៅថ្ងៃសំខាន់ក្នុងជីវិតជាមួយនឹងឈុតអាពាហ៍ពិពាហ៍ Uchikake
ស្លៀកឈុតគីម៉ូណូបែបប្រពៃណីជប៉ុនថតរូបជាក្តីស្រមៃរបស់មនុស្សជាច្រើន។
យ៉ាងណាមិញ ប្រសិនបើអ្នកមានគម្រោងថតរូបអាពាហ៍ពិពាហ៍ ខ្ញុំសូមណែនាំជម្រើសមួយដែលល្អជាងនេះ ចូរសាកល្បងស្លៀក Uchikake ដែលជាប្រភេទគីម៉ូណូពិសេសសម្រាប់ឱកាសសំខាន់ៗ។
ក្នុងរូបភាពនេះ អ្នកអាចនឹងមើលឃើញ Uchikake សម្រាប់ពាក់ពីក្រៅគីម៉ូណូ។ ពិតជាស្រស់ស្អាតណាស់ មែនទេ?
Uchikake ៖ លើសពីរ៉ូបអាពាហ៍ពិពាហ៍ នេះជានិមិត្តសញ្ញាប្រពៃណីជប៉ុន
Uchikake គឺជាឈុតសម្លៀកបំពាក់ប្រពៃណីដែលកូនក្រមុំជប៉ុនតែងតែស្លៀកនៅថ្ងៃសំខាន់ មិនត្រឹមតែជាសម្លៀកបំពាក់អាពាហ៍ពិពាហ៍សាមញ្ញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យវប្បធម៌យ៉ាងជ្រាលជ្រៅផងដែរ។
Uchikake អាចបែងចែកជាពីរប្រភេទសំខាន់៖
Uchikake ពណ៌ស (Shiro-uchikake ឬ Shiromuku) ៖ នៅជប៉ុនអាពាហ៍ពិពាហ៍តែងតែត្រូវបានគេចាត់ទុកដូចជា ពិធីមួយដែលស្រ្តីសម្របខ្លួនក្នុងគ្រួសារខាងប្តី។ ដូច្នេះហើយ Uchikake ពណ៌សតំណាងឱ្យកូនក្រមុំត្រៀមខ្លួន “លាបពណ៌” ជីវិតរបស់ខ្លួនតាមពណ៌របស់គ្រួសារខាងប្តី ដោយចាប់ផ្តើមជំពូកថ្មីនៃជីវិត។
Uchikake ពណ៌ (Iro-uchikake)
ផ្ទុយនឹងពណ៌សបរិសុទ្ធរបស់ Uchikake និយាយពី Uchikake ពណ៌ដូចក្នុងរូបថតខាងលើលេចធ្លោមានពណ៌ស្រស់ស្អាត និងលំនាំក្បាច់ពិសេស។ កូនក្រមុំជាច្រើនស្លៀក Shiromuku ក្នុងពិធីអាពាហ៍ពិពាហ៍ប្រពៃណី ហើយប្តូរទៅស្លៀក Iro-uchikake ក្នុងពិធីជប់លៀងមង្គលការ។ ជាមួយនឹងភាពស្រស់ស្អាតឆើតឆាយ និងពណ៌រស់រវើក Iro-uchikake មិនចាញ់រ៉ូបអាពាហ៍ពិពាហ៍ផ្សេងទៀតឡើយ។
ជាពិសេសចំពោះ Uchikake ពណ៌មាសដូចជាឈុតខាងលើ អ្នកប្រាកដជាទាក់ទាញការចាប់អារម្មណ៍ក្នុងពិធីជប់លៀង។ ក្នុងនាមជាកូនក្រមុំ អ្នកស័ក្តិសមនឹងទទួលបានភាពស្រស់ស្អាតនៅថ្ងៃសំខាន់របស់ខ្លួន។
ចំណុចពិសេសរបស់ Uchikake ត្រង់ថា អាចបង្កើតបានជាស្ទីលស្អាតៗជាច្រើន។ គ្រាន់តែដោះអាវ Uchikake ចេញ អ្នកនឹងមើលឃើញឈុតគីម៉ូណូប្រពៃណីភ្លាមៗ។ ចំណុចនេះពិតជាងាយស្រួលណាស់ ដោយជួយឱ្យអ្នកទទួលបានឈុតពីរខុសប្លែកពីគ្នា ពិតជាអស្ចារ្យណាស់មែនទេ?
តើអ្នកកំពុងស្រមៃចង់បានឈុតរូបថតអាពាហ៍ពិពាហ៍ដែលពិសេស ថែរក្សាពេលវេលាអនុស្សាវរីយ៍ក្នុងជីវិតមែនដែរទេ? សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ហើយទទួលយកបទពិសោធស្លៀកឈុតគីម៉ូណូប្រពៃណីជប៉ុន ជាពិសេសគឺ Uchikake សម្រាប់កូនក្រមុំ ដើម្បីទទួលបានរូបថតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត។
យើងខ្ញុំនឹងណែនាំ ហើយជួយអ្នកក្នុងការជ្រើសរើសគីម៉ូណូដែលស័ក្តិសមបំផុតសម្រាប់រូបរាង ពណ៌សម្បុរ និងស្ទីលរបស់អ្នក។
ជាមួយនឹងក្រុមអ្នកថតរូបដែលមានបទពិសោធន៍ និងជំនាញ យើងសន្យាថានឹងនាំមកនូវរូបថតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបំផុត ដោយចាប់យកពេលវេលានីមួយៗ។
នៅជប៉ុនទេសភាពរដូវស្លឹកឈើជ្រុះរ៉ូមែនទិក ស្លឹកឈើជ្រុះនឹងធ្វើឲ្យ background រូបថតអាពាហ៍ពិពាហ៍របស់អ្នកកាន់តែល្អឥតខ្ចោះ។
សូមអនុញ្ញាតឱ្យយើងជួយដល់អ្នកសម្រេចក្តីស្រមៃថតរូបអាពាហ៍ពិពាហ៍ដ៏ពិសេស និងមានអត្តន័យ។
សូមទំនាក់ទំនងមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានការប្រឹក្សា និងណាត់ពេលវេលាថតរូប។
TABIKOBO VIETNAM
https://vn.tabikobo.com/vi/
សហការថតរូប/សម្លៀកបំពាក់
Angelie
https://angelie16.com
TABIKOBO VIETNAM