អត្រាប្តូរប្រាក់ និងតម្លៃភាគហ៊ុនមានការប្រែប្រួល តើយើងគួរតែវិនិយោគលើអ្វី?
ចំនួនអ្នកវិនិយោគទៅក្រៅប្រទេសកាន់តែច្រើនឡើង ជាទូទៅ ពួកគេរើសយកការវិនិយោគលើភាគហ៊ុនជប៉ុន អាមេរិក ឬការជួញដូររូបិយប័ណ្ណបរទេស (FX) ពីព្រោះអត្រាប្តូរប្រាក់មានការប្រែប្រួលជាបន្តបន្ទាប់។ ប៉ុន្តែបញ្ហាត្រង់ថា ទាំងទីផ្សារភាគហ៊ុនរបស់ជប៉ុន និងអាមេរិកសុទ្ធតែមិនមានស្ថិរភាព។
ការអភិវឌ្ឍន៍នៃបណ្តាញសង្គមធ្វើឱ្យព័ត៌មានរីកផ្សព្វផ្សាយយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យទីផ្សារភាគហ៊ុនកាន់តែមានការប្រែប្រួលខ្លាំងបើប្រៀបនឹងមួយទសវត្សរ៍មុន។
ចំណុចនេះមានន័យថា ឳកាសរកប្រាក់ចំណេញកាន់តែខ្ពស់ ប៉ុន្តែហានិភ័យបាត់បង់ដើមទុនក៏ខ្ពស់ណាស់ដែរ។
មិនត្រឹមតែប៉ុណ្ណឹង ឥឡូវនេះការព្យាករណ៍អត្រាប្តូរប្រាក់ក៏កាន់តែពិបាក សូម្បីតែអ្នកវិនិយោគជំនាញក៏ដោយ។
មាស និងអចលនទ្រព្យមានស្ថិរភាព
មាសតែងត្រូវបានគេចាត់ទុកជាការវិនិយោគប្រកបដោយសុវត្ថិភាពក្នុងសម័យកាលមានវិបត្តិសេដ្ឋកិច្ច។ នៅពេលដែលស្ថានភាពសេដ្ឋកិច្ចកាន់តែពិបាក តម្លៃមាសមានទំនោរកើនឡើង។ ថ្វីត្បិតតែ មាសងាយស្រួលក្នុងការទិញលក់ ប៉ុន្តែប្រាក់ចំណេញបែរជាមិនមានភាពទាក់ទាញនោះទេ។
ចំពោះប្រភេទអចលនទ្រព្យមួយចំនួន ជាពិសេសនៅពេលដែលសេដ្ឋកិច្ចមានស្ថិរភាព តម្លៃតែងតែមានស្ថេរភាព និងមិនសូវជាប្រែប្រួលទេបើប្រៀបនឹងតម្លៃពិតរបស់វា។
តម្លៃពិតនេះដើរតួនាទីយ៉ាងសំខាន់ ទាំងប្រទេសវៀតណាម និងជប៉ុនសុទ្ធតែធ្លាប់ឆ្លងកាត់សម័យកាលពពុះអចលនទ្រព្យ នៅពេលនោះតម្លៃផ្ទះឡើងខ្ពស់បើប្រៀបនឹងតម្លៃជាក់ស្តែង។
ការទិញអចលនទ្រព្យក្នុងតម្លៃខ្ពស់បើធៀបនឹងតម្លៃជាក់ស្តែងនឹងធ្វើឱ្យអ្នកប្រឈមនឹងហានិភ័យធ្លាក់ថ្លៃនាពេលអនាគត។
ជប៉ុនត្រូវចំណាយពេល ៣០ ឆ្នាំដើម្បីជម្នះផលវិបាកនៃពពុះអចលនទ្រព្យ ហើយបច្ចុប្បន្នតម្លៃផ្ទះនៅកន្លែងជាច្រើនបានត្រលប់ទៅរកកម្រិតស្ថិរភាព និងកំពុងមានទំនោរកើនឡើងបន្តិចម្តងៗ។
តើធ្វើយ៉ាងណាអាចសម្រេចបានទាំងស្ថិរភាព និងប្រាក់ចំណេញខ្ពស់?
ដើម្បីសម្រេចបានទាំងស្ថិរភាព និងប្រាក់ចំណូលខ្ពស់ វិធីសាស្រ្តដែលល្អបំផុតគឺ ស្វែងរកទម្រង់វិនិយោគដែលមានតម្លៃថេរ និងអាចបង្កើតប្រាក់ចំណេញតាមរយៈការគ្រប់គ្រង។
មាសគឺជាឧទាហរណ៍នៃទ្រព្យសកម្មដែលមានតម្លៃថេរ យ៉ាងណាមិញ មធ្យោបាយបង្កើតប្រាក់ចំណេញដោយផ្អែកលើមាសមិនច្រើននោះទេ។
ថ្វីត្បិតតែ អាចផ្តើមគំនិតឲ្យជួលគ្រឿងអលង្ការ ប៉ុន្តែនៅពេលដែលគិតដល់ដំណាក់កាលផលិត និងហានិភ័យបាត់ មនុស្សជាច្រើនបែរជាមានការព្រួយបារម្ភ។
ផ្ទុយទៅវិញ ការវិនិយោគលើអចលនទ្រព្យ ជាពិសេសប្រភេទទម្រង់ដូចជា ជួលហាង ឬផ្ទះ ហាក់បីដូចជាងាយស្រួលក្នុងការគិតគូរ និងនាំមកនូវប្រាក់ចំណេញ។
អចលនទ្រព្យមានស្ថេរភាព និងប្រាក់ចំណេញខ្ពស់
FA Products Inc. រចនា សាងសង់ និងប្រតិបត្តិការអចលនទ្រព្យនៅ Sapporo កោះ Hokkaido ដែលត្រូវបានគេរំពឹងថានឹងនាំមកនូវស្ថេរភាព និងប្រាក់ចំណេញខ្ពស់។
យើងផ្តោតលើការសាងសង់ខុនដូ (condotel) លំដាប់ខ្ពស់ បន្ទាប់មក ដំណើរការប្រៀបដូចជាសណ្ឋាគារ ដើម្បីបង្កើតប្រាក់ចំណូលជំនួសអតិថិជន។
ចំពោះសណ្ឋាគារ អត្រាបន្ទប់ត្រូវបានប្រើប្រាស់ (អត្រាស្នាក់នៅ) គឺជាកត្តាកំណត់ប្រាក់ចំណេញ។ គម្រោងទាំងអស់របស់យើងសុទ្ធតែមានអត្រាស្នាក់នៅខ្ពស់ ជាង ៨០% ។ ចំណុចនេះបង្ហាញពីប្រាក់ចំណេញខ្ពស់ ដែលប៉ាន់ស្មានប្រហែល ១០% ក្នុងមួយឆ្នាំ។
ក្រៅពីនេះ Sapporo គឺជាទីក្រុងធំបំផុតរបស់ Hokkaido ហើយមានភ្ញៀវទេសចរណ៍បរទេសជាច្រើនចូលចិត្ត។ តម្រូវការជួលបន្ទប់នៅទីនេះត្រូវបានរំពឹងថា នឹងបន្តកើនឡើងនាពេលអនាគត។
ហេតុអ្វីបានជាអត្រាស្នាក់នៅបែរជាខ្ពស់បែបនេះ?
Sapporo គឺជាទីក្រុងដែលទាក់ទាញភ្ញៀវទេសចរណ៍អាស៊ីច្រើន ជាពិសេសតម្រូវការកន្លែងស្នាក់នៅ ដែលអាចផ្គត់ផ្គង់ក្រុមភ្ញៀវអាសុី។
បច្ចុប្បន្ននេះ យើងកំពុងដំណើរការអចលនទ្រព្យចំនួន ៤ ដែលប្រៀបដូចជាសណ្ឋាគារលំដាប់ខ្ពស់ និងទទួលបានការវាយតម្លៃវិជ្ជមានពីអតិថិជន។
ចំណុចនេះត្រូវបានសារព័ត៌មានជប៉ុនផ្សព្វផ្សាយ ហើយក្លាយជាប្រធានបទដែលទាក់ទាញ។
ស្ថេរភាពគឺជាគន្លឹះនៃអចលនទ្រព្យជប៉ុន
ប្រហែលជាអចលនទ្រព្យជប៉ុនមើលទៅមិនឡើងថ្លៃច្រើន ហើយទទួលបានប្រាក់ចំណូលយឺត យ៉ាងណាមិញ ការធ្លាក់ថ្លៃក៏មានកម្រិតទាបណាស់ដែរ។ សំណង់ដែលយើងសាងសង់ បើយោងតាមច្បាប់ជប៉ុនមានអាយុកាលយ៉ាងហោចណាស់ ៤៧ ឆ្នាំ។
នេះជាអាយុកាលអប្បបរមា ប្រសិនបើគិតដល់ ៥០ ឆ្នាំ ហើយប្រាក់ចំណេញប្រចាំឆ្នាំគឺ ១០% នោះទ្រព្យនឹងកើនឡើង ៥ ដង ដោយមិនគិតពីតម្លៃរបស់អគារនោះទេ។ ពិតជាពិបាកនឹងរកទម្រង់វិនិយោគដែលទទួលបានប្រាក់ចំណូលបែបនេះណាស់។
ក្រៅពីនេះ អតិថិជនដែលទិញផលិតផលពី FA Products Inc. នឹងទទួលបានជំនួយក្នុងការដាក់ពាក្យសុំទិដ្ឋាការនៅជប៉ុន ក៏ដូចជាបង្កើតក្រុមហ៊ុន និងទទួលបានអត្ថប្រយោជន៍នៃប្រព័ន្ធធានារ៉ាប់រងសុខភាព។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈព័ត៌មានខាងក្រោម។
ក្រុមហ៊ុនផ្គត់ផ្គង់ទ្រព្យសម្បត្តិ
FA Products Inc.
ទំនាក់ទំនងមកកាន់យើងខ្ញុំ
ក្រុមហ៊ុន Vietsoftbank Company Limited អាស័យដ្ឋាន៖ LP2-32 KĐT Vinhomes Thang Long, An Khanh, Hoai Duc, Ha Noi ។
ទូរស័ព្ទ៖ 0373786889
អ្នកទទួលខុសត្រូវ៖ Tran Van Thai
FA Products Inc.