ស្បែកស្អាតមានសុខភាពល្អ និងអាថ៌កំបាំងនៃការថែទាំប្រចាំថ្ងៃ
សួស្តីអ្នកទាំងអស់គ្នា។
នាងខ្ញុំ Mayu Tomita ដែលជាទូតតំណាងរបស់ JAPO ។
ស្បែកស្អាតគឺជាមូលដ្ឋាននៃសម្រស់។
មនុស្សជាច្រើនផ្តោតសំខាន់លើស្បែកស ប៉ុន្តែជំនួសដោយស្បែកសស្លេក ការថែរក្សាស្បែកបង្កើតបានជាភាពស្រស់ស្អាតធម្មជាតិពិតជាសំខាន់ណាស់។
លើកនេះយើងនឹងស្តាប់ការណែនាំរបស់អ្នកជំនាញកញ្ញា Aya Tondokoro ដែលមកពី MAYU ESTHETIC SPA ដើម្បីស្វែងយល់ពីអាថ៌កំបាំងជួយឱ្យស្បែកស្អាត។
គន្លឹះទាំង ៨ ជួយឱ្យស្បែកមានសុខភាពល្អ
១. លាងសម្អាតមុខឱ្យបានស្អាតដើម្បីរក្សាឱ្យស្បែករបស់អ្នកតែងតែស្អាត
ប្រសិនបើមិនសម្អាតស្បែក នោះជាមូលហេតុដែលធ្វើឱ្យស្បែកស្រអាប់។
ស្បែករបស់យើងមានដំណើរការបង្កើតឡើងវិញតាមធម្មជាតិ ប៉ុន្តែប្រសិនបើកោសិកាស្បែកងាប់មិនត្រូវបានកម្ចាត់ ឬរន្ធញើសស្ទះព្រោះតែសារធាតុខ្លាញ់ និងធូលី យើងនឹងធ្វើឱ្យស្បែកមើលទៅស្រអាប់។
តាមរយៈការលាងសម្អាតមុខឱ្យបានស្អាតដើម្បីកម្ចាត់ភាពកខ្វក់ទាំងនេះ និងធ្វើឱ្យស្បែកស្អាត អ្នកអាចជួយឱ្យស្បែកប្រសើរឡើង ស្បែកសភ្លឺចែងចាំង មានសុខភាពល្អជាងមុន។
យ៉ាងណាមិញ អ្នកត្រូវប្រយ័ត្នកុំលាងសម្អាតខ្លាំងពេក ព្រោះចំណុចនេះអាចនឹងបំផ្លាញស្បែក ហើយទទួលបានលទ្ធផលផ្ទុយមកវិញ។
២. ការពារមិនឱ្យស្បែកស្ងួត
បន្ទាប់ពីលាងសម្អាតមុខរួច ស្បែករបស់អ្នកតែងតែស្ងួត។
ដូច្នេះសូមផ្តល់សំណើមដល់ស្បែកដោយប្រើប្រាស់ toner និងចិញ្ចឹមស្បែករបស់អ្នកជាមួយនឹងសេរ៉ូម។
មិនត្រឹមតែស្បែកមុខប៉ុណ្ណោះទេ រួមទាំងក ទ្រូង ដៃ និងជើងជាតំបន់ស្បែកងាយរងផលប៉ះពាល់ច្រើន ដូច្នេះអ្នកត្រូវថែទាំឱ្យបានល្អ។
៣. ការពារស្បែកពីកាំរស្មីអ៊ុលត្រាវីយូឡេ
ជាការពិតណាស់ គ្រប់គ្នាដឹងពីចំណុចនេះហើយ ប៉ុន្តែតើអ្នកទាំងអស់គ្នាពិតជាយកចិត្តទុកដាក់ចំពោះបញ្ហាឡេការពារកម្តៅថ្ងៃរលុបបាត់ដោយសារញើសដែរទេ?
មិនថាចេញទៅក្រៅបន្តិច ឬថ្ងៃនេះមេឃមិនក្តៅ ក៏អ្នកមិនគួររំលងជំហានការពារស្បែកដែរ។ បើមិនដូច្នេះទេ មិនត្រឹមតែស្បែកប្រអាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យស្បែកខូចពីខាងក្នុងផងដែរ។
៤. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ជាក់ស្តែង ស្ថានភាពសុខភាពខាងក្នុងរាងកាយមានឥទ្ធិពលយ៉ាងខ្លាំងចំពោះគុណភាពស្បែក។
ស្បែកស្អាត និងរាងកាយមានសុខភាពល្អដើរទន្ទឹមគ្នា។
ដើម្បីឱ្យរាងកាយមានសុខភាពល្អ អ្នកគួរតែធ្វើលំហាត់ប្រាណជាប្រចាំ។
សម្រាប់អ្នកដែលតែងតែធ្វើដំណើរតាមរយៈរថយន្ត ឬម៉ូតូ ប្រហែលជាការធ្វើសកម្មភាពរាងកាយរបស់អ្នកកំពុងខ្វះខាត។
៥. ផ្តោតលើរបបអាហារមានតុល្យភាព
ដំណើរការស្បែកបង្កើតឡើងវិញគេហៅថា ការស្តារឡើងវិញនៃកោសិកាស្បែក។ ដើម្បីជួយឱ្យដំណើរការនេះដំណើរការបានល្អ យើងត្រូវផ្គត់ផ្គង់សារធាតុចិញ្ចឹមដែលចាំបាច់ដល់រាងកាយ។
សារធាតុចិញ្ចឹមសំខាន់ៗរួមមាន ប្រូតេអុីន វីតាមីន A, B, C, E សារធាតុរ៉ែ ជាតិសរសៃ និងអាស៊ីតខ្លាញ់សំខាន់។ ដូច្នេះហើយ បុគ្គលដែលមានរបបអាហារមិនមានតុល្យភាពត្រូវយកចិត្តទុកដាក់ជាពិសេស។
៦. ផឹកទឹកក្តៅឱ្យបានច្រើន
សម្រាប់ភេសជ្ជៈដែលក្តៅពេក ឬត្រជាក់ពេកសុទ្ធតែមិនល្អចំពោះរាងកាយ។
កង្វះជាតិទឹកក៏ជាបញ្ហាធំណាស់ដែរ។
សូមផឹកទឹកនៅសីតុណ្ហភាពធម្មតា ឬក្តៅឧណ្ណឱ្យបានច្រើន។
៧. បន្ធូរភាពតានតឹង
នៅពេលដែលស្ត្រីមានភាពតានតឹង រាងកាយនឹងបញ្ចេញសារធាតុ androgen ច្រើន ដែលជាប្រភេទអរម៉ូនបុរស។
ចំណុចនេះបង្កើនការបញ្ចេញជាតិខ្លាញ់ រន្ធញើសបង្រួមតូច។
លទ្ធផលរន្ធញើសស្ទះដោយសារធូលីដី ដែលបណ្តាលឱ្យកើតមុន។
៨. ជៀសវាងការបរិភោគ និងផឹកស្រាមុនចូលគេង
ប្រសិនបើក្រពះកំពុងធ្វើសកម្មភាពពេលចូលគេង គុណភាពនៃការគេងនឹងធ្លាក់ចុះ។
ស្រាក៏ស្រដៀងគ្នាដែរ។
ទោះបីជាយើងតែងតែមានអារម្មណ៍ងងុយគេងពេលស្រវឹង ប៉ុន្តែតាមពិតទៅ គុណភាពនៃការគេងមិនល្អនោះទេ។
កាត់បន្ថយរយៈពេលគេង ហើយគុណភាពនៃការគេងមិនល្អ គឺជាសត្រូវដ៏ធំបំផុតរបស់ស្បែក។
ប្រសិនបើអ្នកខំប្រឹងអនុវត្តទម្លាប់ទាំងនេះប្រចាំថ្ងៃ អ្នកនឹងមានស្បែកស្អាត។
យ៉ាងណាមិញ ការអនុវត្តបញ្ចប់ថែរក្សាស្បែកក៏សំខាន់ណាស់ដែរ ទោះបីជាការចំណាយអាចនឹងខ្ពស់។ សូមអនុវត្តការថែរក្សាស្បែកទាំងពីរនេះ។
យើងខ្ញុំ MAYU ESTHETIC SPA បានរៀបចំបរិយាកាសបន្ធូរអារម្មណ៍ និងជំនាញវិជ្ជាជីវៈដើម្បីជួយឱ្យអ្នកទទួលបានស្បែកស្អាត។
សូមកុំភ្លេចធ្វើការណាត់ជួប ហើយមកកាន់ហាងរបស់យើងខ្ញុំ។
MAYU ESTHETIC SPA នឹងជួយឱ្យស្បែករបស់អ្នកតែងតែស្អាតជានិច្ច។
MAYU ESTHETIC SPA
MAYU ESTHETIC SPA