រូប​ភាព​ពិតប្រាកដ​របស់ Ninja ក្នុង​រឿង​ព្រេង​បុរាណ

អ្នកដែលចូលចិត្តមើល Anime ច្បាស់ជាស្គាល់ Naruto គឺសៀវភៅរឿងគំនូរជីវចលដែលត្រូវបានកែសម្រួលទៅជា Anime ល្បី​គ្រប់​សម័យ​កាល។

មនុស្សជាច្រើនធ្លាប់ស្រមៃចង់ក្លាយទៅជា Ninja ដូចក្នុងរឿង ជាបុគ្គលដែលមានជំនាញក្បាច់គុនដ៏អស្ចារ្យ និងការ​ប្រយុទ្ធ​ស្លាប់​រស់។

មិនត្រឹម​តែសៀវភៅរឿងប៉ុណ្ណោះទេ ទិដ្ឋភាព Ninja ប្រើកម្លាំងកម្ចាត់​សត្រូវ​បាន​យ៉ាង​ងាយក៏មានវត្តមានក្នុងស្នាដៃ​ជា​ច្រើន​ផង​ដែរ។

ប៉ុន្តែតើជាក់ស្តែងយ៉ាងណា?

ចូរយើងស្វែងយល់តាមរយៈអត្ថបទនេះ។

ឈ្មោះដែលគេហៅដំបូងមិនមែន Ninja នោះទេ

គេនិយាយថាឈ្មោះ “Ninja” ពេញនិយមនៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ តាមរយៈប្រលោមលោក សៀវភៅរឿង និងភាព​យន្ត។ 

Ninja ត្រូវបានកំណត់បន្ទាប់ពី Ninja ពិតប្រាកដបានបាត់។ 

កាលពីមុន ពួកគេត្រូវបានគេហៅថា “rappa” ក្រោយមកគេហៅថា “shinobi” ហើយបុគ្គលទាំងនេះជាមនុស្សដែលយើង​ហៅ​ថា Ninja ដូច​សព្វ​ថ្ងៃ។

អំណោចដ៏ធំរបស់ Ninja គឺ Iga និង Koga 

ទោះបីជាគេនិយាយថា Ninja មានវត្តមាននៅទូទាំងប្រទេសជប៉ុន ប៉ុន្តែអំណោចធំពីរគឺ Iga នៅខេត្ត Mie និង Koga នៅ​ខេត្ត Shiga ។

តំបន់ទាំងពីរនេះមាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ប្រហែល ២០ គីឡូម៉ែត្រ​បើគិតតាមការធ្វើដំណើររបស់បក្សី។ កាលពីមុន Kyoto គឺជារាជធានី ហើយតំបន់ទាំងពីរនេះសុទ្ធតែនៅជិត Kyoto ងាយស្រួលនឹងទទួលបានព័ត៌មានថ្មីពីរាជធានី។

ថ្វីត្បិតតែ មនុស្សជាច្រើននិយាយថា ប្រភពដើមរបស់ Ninja មកពីសាមូរ៉ៃ ប៉ុន្តែប្រភពដើមរបស់ Ninja Iga គឺមក​ពី​ក្រុម​មនុស្ស​អា​ក្រក់ ដែល​បង្កើត​ឡើង​ដោយ​ការ​ប្រយុទ្ធ​ដណ្តើម​អំណោច​នៅ​រាជធានី។

ចំណែកឯប្រភពដើមរបស់ Ninja Koga បែរជាមកពីក្រុមគ្រប់គ្រងដោយខ្លួនឯងរបស់កសិករ។

ក្រុមទាំងពីរច្រើនតែត្រូវបានគេរៀបរាប់ប្រៀបដូចជាសត្រូវ ប៉ុន្តែជាក់ស្តែងពួកគេមានទំនាក់ទំនងល្អទៅ​វិញ​ទេ។

ប្រហែលជាដោយសារការពណ៌នាពួកគេដូច​ជា​មិត្ត​ក្នុង​សៀវ​ភៅ​រឿង​​មិន​មាន​ភាព​ទាក់​ទាញ ដូច្នេះទើបបង្វែរពួកគេទៅជាសត្រូវ​នឹង​គ្នា។

Ninja មិនប្រយុទ្ធនោះទេ

ខ្ញុំគិតថា នេះជាចំណុចខុសគ្នាធំបំផុតបើប្រៀបនឹងសៀវភៅរឿង ។ Ninja មិនប្រយុទ្ធគ្រប់ពេលនោះទេ។

ម្យ៉ាងវិញទៀត ក្នុងជីវិតប្រចាំថ្ងៃ នៅពេលព្រឹក Ninja ទាំងនេះថែមទាំងធ្វើស្រែចម្ការ។

នៅពេលល្ងាច ពួកគេហ្វឹកហាត់ក្បាច់ខុសៗគ្នា ប៉ុន្តែការហ្វឹកហ្វឺនទាំងនេះមិនមែនដើម្បីបង្កើនកម្លាំងប្រយុទ្ធនោះទេ ប៉ុន្តែ​ដើម្បី​ហាត់​ជំនាញ​រត់​គេច​ខ្លួន។

Ninja គឺជាអ្នកស៊ើបការណ៍សម្ងាត់លួចយកព័ត៌មាន។ គោលបំណងចម្បងរបស់ពួកគេគឺនាំយកព័ត៌មាននោះទៅ​វិញ ហើយ​​រាយ​​ការណ៍ ដូច្នេះ​​ការ​​ប្រយុទ្ធ​​មិន​​មែន​​ជា​​គោល​​បំណង​ចម្បង​នោះ​ទេ។

តាមពិតទៅ គោលបំណងនៃការបង្វឹក Ninja មិនមែនដើម្បីប្រយុទ្ធនោះទេ ប៉ុន្តែធ្វើយ៉ាងណាអាចរត់គេចខ្លួនដោយ​​សម្ងាត់។ ដូច្នេះហើយ ការដែលរក្សាភាពស្ងប់ស្ងាត់ពេលត្រូវគេដេញតាមពិតជាសំខាន់ណាស់ ហើយការហ្វឹកហាត់​​ស្មារតី និង​​ការ​​ស៊ូទ្រាំ​​ដើម្បី​​រត់​​គេច​​ខ្លួន​​ជា​​គន្លឹះ​​សំខាន់។

ការដែលគប់ភ្លើងចេញពីដៃ ហោះលើផ្ទៃទឹក ឬគ្រប់យ៉ាងដែលស្រដៀងនឹងគឺមិនពិតនោះទេ។

Shuriken (អាវុធសម្ងាត់រូបផ្កាយ) អាវុធសម្រាប់រត់គេចខ្លួន

នៅពេលដែលរំលឹកដល់ Ninja គេតែងតែគិតភ្លាមដល់ Shuriken ។

មានការពណ៌នាជាច្រើននិយាយពី Ninja គប់ Shuriken ពេលយប់ដើម្បីធ្វើឃាតសត្រូវ ប៉ុន្តែនោះក៏ជារឿងដែលមិន​ពិត​ដែរ។

សូមគិតមើល ជាមួយនឹងរូបរាង​បែប​ហ្នឹង តើ​អ្នក​គិត​ថាពួកគេអាចគប់ចំគោលដៅ​បាន​ទេ?

Shuriken គឺជាអាវុធដែល Ninja ប្រើសម្រាប់គប់ទៅធ្វើឱ្យសត្រូវភ្ញាក់ផ្អើល ហើយឈប់នៅពេលដែលពួកគេកំពុងរត់​គេច​ខ្លួន។ ទោះ​បី​ជា​មាន Ninja មួយ​ចំនួន​អាច​គប់​ចំ​គោល​ដៅ ប៉ុន្តែ​ចំណុច​នេះ​កម្រ​ណាស់។

ខ្ញុំពិតជាសោកស្តាយណាស់ដែលបានសរសេរអត្តបទបំផ្លាញក្តីស្រមៃចង់ក្លាយទៅជា Ninja របស់អ្នកទាំងអស់គ្នា។

ប៉ុន្តែប្រសិនបើគិតថានោះចារកម្មមួយរូប​ទើបជាក់ស្តែង។

តាមពិតទៅ Ninja មានលក្ខណៈសាមញ្ញ មិនដូចជាគ្រប់គ្នាគិតនោះទេ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: