Gold Ship សេះប្រណាំងដែលមាននិស្ស័យចម្លែកពិសេស
នៅលើតារាងមាសប្រវត្តិសាស្រ្តនៃសមាគមកីឡាប្រណាំងសេះជប៉ុន មានឈ្មោះដែលឈ្នះជាច្រើន។ ប៉ុន្តែបើនិយាយពី “ចម្លែក” មិនអាចមិនរំលឹកដល់ Gold Ship នោះទេ។
ក្នុងចំណោមការប្រណាំងសរុប ២៨ ដង វាបានយកឈ្នះចំនួន ១៣ ដង ទេពកោសល្យរបស់សេះមួយក្បាលនេះជាអ្វីដែលមិនអាចប្រកែកបាន។ ប៉ុន្តែរបៀបដែលវាយកឈ្នះកាន់តែធ្វើឱ្យមនុស្សភ្ញាក់ផ្អើលជាងនេះទៅទៀត។
ទោះបីជាចាប់ផ្តើមហាក់បីដូចជាយឺតបន្តិច ប៉ុន្តែនៅពេលដែលជិតទៅដល់ទី Gold Ship បែរជាបញ្ចេញកម្លាំងដ៏អស្ចារ្យ ដោយអាចយកឈ្នះគូប្រកួតបានយ៉ាងងាយ។
ទិដ្ឋភាពនោះបានទាក់ទាញបេះដូងមនុស្សជាច្រើនដែលស្រលាញ់សេះមួយក្បាលនេះ។
ដោយសារតែវាមានការស៊ូទ្រាំបានល្អ ទើប Gold Ship អាចរក្សាកម្លាំងប្រកួតផ្លូវឆ្ងាយ ខណៈដែលសេះដទៃទៀតបានអស់កម្លាំង។
ក្នុងការប្រណាំងនៅឆ្នាំ ២០១២ សេះមួយក្បាលនេះចាប់ផ្តើមរត់ហាក់បីដូចជាយឺតបន្តិច ហើយធ្លាក់នៅចំណាត់ថ្នាក់ចុងក្រោយគេ។ យ៉ាងណាមិញ នៅពេលដែលជិតទៅដល់ទី វាបានបង្កើនល្បឿនយ៉ាងខ្លាំង ហើយឆ្ពោះទៅរកចំណាត់ថ្នាក់នាំមុខ។
គេនិយាយថា ហាក់បីដូចជាសេះមួយក្បាលនេះលោតឆ្លងពេលវេលា នេះជាសេះមួយក្បាលដែលមានកម្លាំងអស្ចារ្យ។ យ៉ាងណាមិញ រឿងនៅថ្ងៃនេះនឹងធ្វើឱ្យអ្នកកាន់តែភ្ញាក់ផ្អើលជាងនេះ។
រូបរាងគួរឱ្យស្រឡាញ់
ជាមួយនឹងរូបរាងខាងក្រៅស ភ្នែកមូលធំ និងច្រមុះពណ៌ផ្កាឈូកស្អាត មនុស្សជាច្រើនស្រលាញ់ចូលចិត្ត Gold Ship តាំងពីពេលមើលឃើញដំបូង។
ដោយរូបរាងខាងក្រៅពិសេសបែបនេះ ដូច្នេះភាពខុសគ្នា (រវាងរូបរាងខាងក្រៅ និងខាងក្នុង) កាន់តែមានភាពលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍។
សកម្មភាពធ្វើដូចជាមនុស្ស?
សេះមួយក្បាលនេះច្រើនតែងើបឈរ ហើយដើរដោយជើងពីរខាងក្រោយ។
តើវាកំពុងគិតថាខ្លួនជាមនុស្សឬ?
បើគិតពីរូបរាងកាយរបស់សេះ ដើរដោយជើងពីរខាងក្រោយប្រាកដជាឈឺខ្លាំងណាស់ ប៉ុន្តែវាបែរជាតែងតែឈរបែបនេះ ដូចជាសេះចម្លែកមួយក្បាលមែន។
រឹងរូស
Gold Ship ល្បីថាមានអត្តចរិកឆេវឆាវ ហ៊ានធាក់មនុស្សគ្រប់គ្នាដែលធ្វើឱ្យវាមិនពេញចិត្ត មិនថាសត្វ ឬមនុស្សនោះទេ។
ហើយដូចជាមានមនុស្សជាច្រើនត្រូវ Gold Ship ធាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ប៉ុន្តែដោយសារមូលហេតុណាមួយ សេះមួយក្បាលនេះដូចជាស្រលាញ់ចូលចិត្តអ្នកដែលនៅក្រាលសេះ ហើយចិត្តល្អចំពោះពួកគេ។
ទិដ្ឋភាពសេះមួយក្បាលពួនក្នុងទ្រូងមនុស្សដែលវាស្រលាញ់ពិតជាគួរឱ្យស្រលាញ់ខ្លាំងណាស់។
តាមពិតទៅ ក្នុងការប្រណាំងសេះ អ្នកដែលអង្គុយលើខ្នងសេះនឹងប្រើរំពាត់វាយទៅលើគូទសេះ ដើម្បីជម្រុញឱ្យពួកវារត់បានលឿន នេះជាការប្រណាំងសេះ។ ទោះជាយ៉ាងណា គេនិយាយថា មិនថាត្រូវវាយច្រើនដល់ថ្នាក់ណា សេះមួយក្បាលនេះក៏មិនអើពើនោះដែរ។
ពិតជាអស្ចារ្យណាស់ដែល Gold Ship ខ្លាំងបែបនេះ រហូតដល់ថ្នាក់អាចនិយាយថា មិនអាចគ្រប់គ្រងបាន ហើយថែមទាំងអាចចាត់ទុកថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាសេះប្រណាំង។
Gold Ship របស់យើង មិនថាការប្រណាំងក្តៅគគុកយ៉ាងណា វាតែងតែជាចំណុចដែលគួរឱ្យចាប់អារម្មណ៍។ នៅពេលដែលចូលទ្រុង Gold Ship តែងតែបង្ហាញពីកម្លាំងខ្លាំងក្លារបស់ខ្លួនដោយសំឡេងស្រែង និងក្រសែភ្នែកដ៏រឹងមាំ។
អាចនិយាយបានថា នោះហើយជារបៀបដែលវាបញ្ជាក់ពីជំហររបស់ខ្លួនជាម្ចាស់ជើងឯកពិតប្រាកដ ត្រៀមខ្លួនប្រឈមមុខនឹងគ្រប់គូប្រកួត។
ព្រឹត្តិការណ៍ ១២ ពាន់លានយ៉េន
Gold Ship បានបណ្តាលឱ្យកើតមានឧប្បត្តិហេតុដែលមិននឹកស្មានដល់ក្នុងការប្រណាំងនៅឆ្នាំ ២០១៥ ។
ព្រោះតែធ្លាប់យកឈ្នះការប្រកួតជាច្រើនជាប់ៗគ្នា ដូច្នេះមនុស្សជាច្រើនបានភ្នាល់ប្រហែល ១២០ ពាន់លានយ៉េនមកលើអ្វីដែលទាក់ទងនឹង Gold Ship ។ យ៉ាងណាមិញ នៅពេលដែលចាប់ផ្តើមចេញដំណើរ វាស្រាប់តែក្រោកឈរដោយជើងពីរខាងក្រោយ។
មិនដឹងថាមកពីរំភើបពេក ឬចង់បង្ហាញពីអ្វីមួយនោះទេ ប៉ុន្តែវាមិនអាចកាត់បន្ថយគម្លាត ហើយទៅដល់ទីនៅចំណាត់ថ្នាក់លេខ ១៥ ។
អំឡុងពេលចេញដំណើរ មានតែសេះមួយក្បាលនេះប៉ុណ្ណោះទើបអាចបង្វែរការភ្នាល់ដែលចំនួន ១២០ ពាន់លានយ៉េនរបស់គ្រប់គ្នាក្លាយទៅជាក្រដាសសំណល់។ នេះជាពិតជាទង្វើឆ្កួតលីលាមែន។
តួអង្គហ្គេមដែលខ្លាំងក្លា
ហ្គេមមួយដែលមានឈ្មោះថា Uma Musume (កញ្ញា សេះ) ក្នុងនោះសេះប្រណាំងត្រូវបានប្រែក្លាយទៅជាមនុស្ស។
ក្នុងហ្គេមនេះក៏មានតួអង្គ Gold Ship ផងដែរ ប៉ុន្តែដោយសារការរចនារបស់តួអង្គនេះហួសហេតុពេក ដូច្នេះទើបអ្នកអភិវឌ្ឍន៍បានទៅជួបម្ចាស់សេះផ្ទាល់ ដោយត្រៀមចិត្តទទួលការស្តីបន្ទោស។
ទោះជាយ៉ាងណា ចម្លើយដែលពួកគេទទួលបានគឺ “Gold Ship ចម្លែកជាងនេះទៅទៀត។ សូមធ្វើឱ្យវាកាន់តែចម្លែកជាងនេះ” ។
ហ្សែន
សេះប្រណាំង Gold Ship បានចូលនិវត្តន៍ ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងជីវិតដែលសុខស្រួលនៅកសិដ្ឋាន Hokkaido ។
ព្រោះតែកម្លាំងដ៏ខ្លាំងរបស់វា វាបានផ្ទេរទៅឱ្យកូនចៅ ហើយហាក់បីដូចជាកម្លាំងចម្លែករបស់វាបានបន្តទៅឱ្យកូនចៅរបស់វា ដូចជាក្រោកឈរដូចមនុស្សជាដើម។
GOLD SHIP ជាឈ្មោះដែលបានផ្សារភ្ជាប់នឹងប្រវត្តិសាស្ត្រ។
ខ្ញុំពិតជាទន្ទឹងរង់ចាំកូនសេះដែលទទួលហ្សែនដ៏ចម្លែករបស់សេះមួយក្បាលនេះ ហើយនាំមកនូវអារម្មណ៍រំភើបដល់ការប្រណាំងសេះជប៉ុន។
Abe Kengo